មហាសេដ្ឋី​ប្រេង​ ផ្ដល់​កាដូ​គ្រីសម៉ាស់​១០ម៉ឺន​ដុល្លារ​​​ឲ្យ​គ្រប់​បុគ្គលិក​ជិត​១៤០០នាក់​

  • 2015-12-11 17:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ដើម្បី​​ជា​​​កាដូ​សម្រាប់​ថ្ងៃ​បុណ្យ​គ្រីសស្មាស ឬ​បុណ្យ​ណូអែល​នៅ​ថ្ងៃ​ទី ២៥​ធ្នូ​ខាង​មុខ ​​មហាសេដ្ឋី​ប្រេង​​ក្រុម​ហ៊ុន Hilcorp Energy Co., ​មាន​ស្នាក់​ការ​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក លោក Jeffrey Hildebrand ​គ្រោង​​ជូន​ប្រាក់​បន្ថែម​សម្រាប់​បុគ្គលិក​របស់​ខ្លួនទាំង​ ១៣៥០​នាក់​ នូវ​ទឹក​ប្រាក់​​ចំនួន​១០ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​បុគ្គលិក​ម្នាក់ៗ​។

 

 

ក្រុម​ហ៊ុន​នេះ​បាន​ជោគ​ជ័យ​ក្នុង​ការសម្រេច​តាម​គោល​ដៅ​​រយៈ​ពេល​៥ឆ្នាំ​​របស់​ខ្លួន​ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ២០១០ សម្រាប់​ផលិតផល​ប្រេង ឧស្ម័ន ប្រេង​បម្រុង និង​​​​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន។ ​​ការ​លក់​ដល់​ចំនួន​​គោល​ដៅ​ សម្រេច​បាន​នៅ​ចុង​ឆ្នាំ ២០១៥​នេះ​។

 

​បុគ្គលិក​គ្រប់​​កម្រិត និង​គ្រប់​មុខ​តំ​ណែង​ទាំង​អស់​គ្នា​ នឹង​​ទទួល​បាន​ទឹក​​ប្រាក់​១០ម៉ឺន​ដុល្លារ​​។ ​អ្នក​ទទួល​ភ្ញៀវ​​​​ប្រចាំ​ក្រុម​ហ៊ុន​​ប្រាប់​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​​ដែល Hilcorp ​​ផ្ដល់​កាដូ​​ជូន​បុគ្គលិក​ដ៏​ច្រើន​បែប​នេះ តួយ៉ាង​កាល​ពី​ឆ្នាំ ២០១០ ក្រុមហ៊ុន​បាន​​​ជូន​កាដូ​​​បុគ្គលិក​ជា​រថយន្ត​មួយ​គ្រឿង​តម្លៃ៥ម៉ឺន​ដុល្លារ ឬ​​ជា​សាច់​ប្រាក់ ៣៥០០០ដុល្លារ​ សម្រាប់​​​ការ​លក់​ដល់​គោល​ដៅ​​​ ៥​ឆ្នាំ​មុន​​៕

 

ចុចអាន៖ ក្រុមហ៊ុន​មួយ​​នៅ​ចិន ផ្ដល់​កាដូ​ឆ្នាំ​ថ្មី​ឲ្យ​បុគ្គលិក​គេង​ជាមួយ​តារា​សិច​ជប៉ុន ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ nextshark​​​​​​​​​​

អត្ថបទពេញនិយម