Valdes ចង់​ចាក​ចេញ​ពី Man United ទៅ​លេង​ឲ្យ​ក្លិប​នៅ​ប្រទេស​កំណើត

  • 2015-12-11 21:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​អាជីព​នៅ​ម៉ិកស៊ិក​ឈ្មោះ Tiburones Rojos de Veracruz អាច​ជា​គោលដៅ​បន្ទាប់​របស់​អ្នកចាំទី Victor Valdes ដែល​រូបគេ​គ្រោង​ចរចា​បញ្ចប់​កុងត្រា​ជាមួយ Manchester United។

 

 

ការ​ចង់​ចាក​ចេញ​របស់​អ្នកចាំទី​វ័យ​៣៤ឆ្នាំ កើត​ឡើង​បន្ទាប់​ពី​ខ្លួន​មិន​សូវ​មាន​ឱកាស​លេង​នៅ Old Trafford ហើយ​ស្រប​ពេល​ដែល​ក្លិប​របស់​ម៉ិកស៊ិក​ចង់​បាន​រូបគេ​ទៅ​លេង​ចំនួន​២​រដូវកាល ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នកចាំទី​វ័យក្មេង Juan Garcia ដែល​មាន​វ័យ​ត្រឹម ១៩ឆ្នាំ ធ្វើការ​អភិវឌ្ឍ​សមត្ថភាព។

 

យ៉ាង​ណា​ក៏​ដោយ​អតីត​អ្នកចាំទី Barcelona ក៏​ត្រូវ​ក្លិប​ផ្សេងៗ ដូចជា Newcastle, Liverpool និងCelta Vigo ចាប់​អារម្មណ៍​ផង​ដែរ ហើយ​បន្ទាប់​ពី​រូបគេ​កំពុង​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​លោក Louis Van Gaal ទៀត​នោះ ធ្វើ​ឲ្យ​លោក Gines Carvajal ជា​តំណាង​ផ្ទាល់​របស់​កីឡាករ ចេញ​មក​អះអាង​ថា Valdes នឹង​ចាក​ចេញ​ពី Manchester United នៅ​ក្នុង​ខែ​មករា​នេះ៕

 

ចុចអាន៖ Van Gaal ​ប្រកាស​លក់ Valdes ដោយ​សារ​មិន​ស្ដាប់​បញ្ជា

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ sport-english