អេនឌី ស្នើ​ការ​គាំទ្រ​ជា​ថ្មី ក្រោយ​ប្រកាស​ចូល​សម្ដែង​វិញ

  • 2014-10-21 15:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ អែនឌី អំពាវនាវ​ឲ្យ​ទស្សនិកជន​បន្ត​ការ​គាំទ្រ​ដូច​មុន ក្រោយ​ប្រឡូក​ក្នុង​ការ​​សម្ដែង​ឡើង​វិញ និង​ ចេញ​មុខ​តាម​រយៈ MV ចម្រៀង​ចំនួន ​៥ ​បទ​របស់​ផលិតកម្ម​សាន់ដេ ជាមួយ​តារា​ចម្រៀង អ៊ីវ៉ា។

 

បុរស​រហស្សនាម​ស្បែក​ស្អាត​រូប​នេះ បាន​ចាកចេញ​ពី​ការ​សម្ដែង ​៦ ​ឆ្នាំ​ កន្លង​មក​ហើយ ដោយ​មាន​មូលហេតុ​ផ្ទាល់​ខ្លួន ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង ​មិត្ត​រួម​អាជីព​សិល្បៈ បាន​ឃើញ​មុខ​ម្ដងម្កាល លើ​ទំព័រ​ទស្សនាវដ្ដី​នានា​ប៉ុណ្ណោះ ក្នុង​ឈុត​បែប​សិច​ស៊ី​ជាមួយ​តារា​ស្រី​មួយ​ចំនួន។ ទោះ​បី​ជា​យ៉ាង​ណា វត្តមាន​របស់​គេ តែង​ធ្វើ​ឲ្យ​តារា​ស្រី​ទាំង​នោះ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី និង​ មាន​ទីផ្សារ​សិល្បៈ​ហូរហែ។

 

បុរស​សង្ហា​សាច់​ស​ខាង​លើ ប្រកាស​ជា​សាធារណៈ​​តាមរយៈ​ Sabay ថា នឹង​ឈាន​ជើង​ចូល​ឲ្យ​ជ្រៅ​ក្នុង​ការងារ​សិល្បៈ​ឡើង​វិញ ព្រម​ទាំង​​ចាប់​ផ្ដើម​ទទួល​រាល់​ការ​ហៅ​ទៅ​សម្ដែង​ទាំង​អស់ ប្រសិន​បើ​មាន​ផលិតកម្ម​ណា​ចាប់​អារម្មណ៍ និង​ ចរចា​ត្រូវរ៉ូវ​គ្នា។ ​តារា​ខាង​លើ​អះអាង​ថា ខិតខំ​ព្យាយាម​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ខណៈ​តារា​ថ្មី​កំពុង​ដុះដាល​ដូច​ផ្សិត។

 

 

សាមី​ខ្លួន​ដដែល​អះអាង​ថា ការ​ចាប់​ផ្ដើម​ជា​ថ្មី​មួយ​រយៈ​ចុង​ក្រោយ​ក្នុង​ការ​សម្ដែង គ្រាន់​តែ​ចង់​ផ្ដោត​សំខាន់​លើ​ការ​សម្ដែង​ប៉ុណ្ណោះ ខណៈ​វិស័យ​ចម្រៀង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា និង ​ស្រពិចស្រពិល​នៅ​ឡើយ។ ប៉ុន្តែ អែនឌី អះអាង​ថា មិន​បោះបង់​ចោល​អាជីព​ជា​ក្ដី​ស្រមៃ​តាំង​ពី​តូច​បាន​ទេ ដោយ​រង់ចាំ​អ៊ុត​មើល​សន្ទុះ​នៃ​ការ​គាំទ្រ​សិន៕

 

អត្ថបទកម្សាន្ដជាច្រើន​ទៀត​ សូមចុចត្រង់​នេះ

អត្ថបទ៖ សំ ជំនាញ

 

រូប​ថត៖ Facebook អែនឌី

អត្ថបទពេញនិយម