តារា​ម៉ូដែល​និយាយ​ពី​រឿង​​ឡើង​គ្រែ​បី​នាក់​ជាមួយ Justin Bieber

  • 2015-12-14 16:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បង្ហាញ​ម៉ូដ​អាយុ ៣០ ម្នាក់​បាន​និយាយ​ពី​បទ​ពិសោធន៍​មួយ​ដែល​ខ្លួន​មិន​អាច​បំភ្លេច​បាន​ជាមួយ​តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber។

 

 

តារា​ម៉ូដែល​​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Laura Carter បាន​ប្រាប់​ទៅ​បណ្ដាញ​ព័ត៌មាន The Sun ថា​ខ្លួន​បាន​ជួប​តារា​ចម្រៀង​សញ្ជាតិ​កាណាដា Justin Bieber នៅ​ក្លឹប​កម្សាន្ត​មួយ​ក្នុង​ទី​ក្រុង London។ "សន្តិសុខ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ទៅ​កាន់​តុ​របស់ Justin ដែល​នៅ​ទី​នោះ​មាន​ស្រី​ប្រហែល​ ២០ នាក់​ទៀត។ ពាក្យ​ទី​មួយ​ដែល​គេ​មក​កាន់​ខ្ញុំ​នោះ​គឺ គេ​សរសើរ​ថា​ភ្នែក​របស់​ខ្ញុំ​ស្អាត​ខ្លាំង​ណាស់"។ Laura រៀបរាប់។

 

 

តារា​ម៉ូដែល​អាយុ ៣០ ឆ្នាំ​នេះ​បាន​និយាយ​បន្ត​ទៀត​ថា​នាង​បាន​​ជប់លៀង​នៅ​ក្លឹប​នោះ​រហូត​ដល់​ម៉ោង​ប្រហែល​ ២ អធ្រាត្រ​មុន​ពេល​ត្រលប់​ទៅ​កាន់​សណ្ឋាគារ​វិញ។ "ខ្ញុំ​ត្រូវ​គេ​នាំ​មក​ក្នុង​បន្ទប់​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​ចង់​ថត​រូប​ទុក​ដើម្បី​បង្អួត​មិត្តភ័ក្ដិ​តែ​សន្តិសុខ​បាន​ដក​ហូត​យក​ទៅ។ បន្ទាប់​មក Justin Bieber ក៏​ចូល​មក​ក្នុង​បន្ទប់​ដោយ​ស្លៀក​តែ​ខោ​ក្នុង។ ភ្លើង​បន្ទប់​ត្រូវ​បាន​បិទ Justin ចាប់​ផ្ដើម​ថើប​ខ្ញុំ​ហើយ​ខ្ទប់​ខ្ញុំ​នឹង​ជញ្ជាំង។ នៅ​ពេល​ដែល​ខ្ញុំ​មើល​ទៅ​លើ​គ្រែ ខ្ញុំ​ក៏​ឃើញ​ស្រី​ម្នាក់​ទៀត​កំពុង​ដេក​នៅ​ទី​នោះ​ដែល​ស្លៀក​តែ​ខោ​ក្នុង ខ្ញុំ​គិត​ថា​នាង​ជា​ជន​ជាតិ​អាមេរិក​។ ហើយ​ពួក​យើង​ក៏​ឡើង​លើ​គ្រែ​ហើយ​លេង​ល្បែង​ស្នេហា​ទាំង​បី​នាក់។ មួយ​សន្ទុះ​ក្រោយ​មក​នារី​ដែល​ដេក​នៅ​លើ​គ្រែ​នោះ​ក៏​ស្ទុះ​ចេញ​ពី​បន្ទប់​ដោយ​សារ​តែ Bieber មិន​សូវ​ចាប់​អារម្មណ៍​នឹង​នាង​។ ប៉ុន្តែ​តារា​ចម្រៀង​អាយុ ២១ ឆ្នាំ​នេះ​មិន​បាន​រត់​ទៅ​តាម​នាង​វិញ​ទេ។ គេ​ហាក់​បី​ជា​សប្បាយ​ចិត្ត​​ជាង​នៅ​ពេល​ដែល​មាន​តែ​យើង​ពីរ​នាក់។ ពួក​យើង​បាន​បន្ត​លេង​ដល់​ម៉ោង ៦ កន្លះ​ហើយ​ខ្ញុំ​ក៏​ចេញ​ទៅ​វិញ"។ ចុង​បញ្ចប់​តារា​ម៉ូដែល​អង់គ្លេស​រូប​នេះ​បាន​ប្រាប់​ថា ល្បែង​ស្នេហា​ជាមួយ Justin Bieber គឺ​ជា​ការ​រួម​ភេទ​ដ៏​អស្ចារ្យ​បំផុត​ដែល​នាង​ធ្លាប់​មាន៕

 

ចុចអាន៖Selena Gomez ថើប​គ្នា​ជាមួយ​សមាជិក One Direction ធ្វើ​ឲ្យ Justin ក្ដៅ​ចិត្ត

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖radaronline

អត្ថបទថ្មី