តើ​ Man Utd គួរ​បញ្ចប់​តំណែង​ Van Gaal យក​ Pep ​ជំនួស​វិញ​​?

  • 2015-12-14 22:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រោយ​ចាញ់​ Wolfsburg ​ធ្លាក់​ចេញ​ពី​ UEFA Champions League ​និង​ចាញ់​ Bournemouth ​នៅ​ Premier League កាល​ថ្ងៃ​សៅរ៍​ទៀត បាន​ធ្វើ​​​ឲ្យ​ក្រុម​ Manchester United ​ពុំ​ទាន់​ស្គាល់​ពាក្យ​ថា "ឈ្នះ” ឡើយ ក្នុង​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ។

 

Louis van Gaal (ឆ្វេង) និង​ Pep Guardiola (ស្តាំ)

 

​លទ្ធផល​ស្មើ​៣ ចាញ់​២​ចុង​ក្រោយ របស់​ក្រុម​បិសាច​ក្រហម​នេះ បាន​​ធ្វើ​អ្នកចាត់ការ​ Louis van Gaal ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ហើយ ខណៈ​ដែល​មាន​​ពាក្យ​ចចាមអារ៉ាម​ថា Man Utd កំពុង​តែ​ចាប់​អារម្មណ៍​ចង់​បាន​ Pep Guardiola ​អ្នកចាត់ការ​ក្រុម​ Bayern Munich មក​ជំនួស​វិញ​ផង។

 

​​បើ​តាម​សេចក្ដីរាយការណ៍​មួយ បាន​ឲ្យ​ដឹង​ថា​​ Man Utd កំពុង​តែ​ចែចង់​ Pep ​ដោយ​សង្ឃឹម​ថា នឹង​អាច​ប្រជែង​ឈ្នះ​ក្រុម​ Manchester City ​ដើម្បី​នាំ​យក​អតីត​អ្នកចាត់ការ​ក្រុម​ Barcelona រូប​នេះ ទៅ​ដឹក​នាំ​ក្រុម​ជើង​ឯក​អង់គ្លេស​២០​សម័យ​កាល​​នៅ​ Old Trafford។

 

​យ៉ាងណា ​អ្នកចាត់ការ​​សញ្ជាតិ​ហូឡង់​ Van Gaal ​នៅ​ជាប់​កុងត្រា​ដល់​​រដូវ​កាល​២០១៦-១៧​ឯ​ណោះ ហើយ​បើ​ចាំ​ដល់​ពេល​នោះ បិសាច​ក្រហម​នឹង​​បាត់​បង់​ឱកាស​បាន​ Pep។ ​ដូច្នេះ​បើ​ Man Utd ចង់​បាន​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ គឺ​មាន​តែ​ផ្លូវ​បញ្ចប់​កុងត្រា ឬ​បណ្ដេញ​ Van Gaal ចេញ។

 

រីឯ​ Pep វ័យ​៤៤​ឆ្នាំ ​​នឹង​បញ្ចប់​កុងត្រា​ជាមួយ​ Bayern ក្រោយ​ចប់​រដូវ​កាល​នេះ ហើយ​លោក​ក៏​ពុំ​ទាន់​ចុះ​កិច្ចសន្យា​ថ្មី​ទៀត​ដែរ ដែល​​គេ​ជឿ​ថា​អ្នកចាត់ការ​រូប​នេះ​​ ទំនង​​ជា​ចង់​បាន​បទពិសោធន៍​ថ្មី​មួយ​ទៀត​ ដោយ​អាច​នឹង​​ទៅ​ដឹក​នាំ​នៅ​អង់គ្លេស​វិញ​ម្ដង៕

 

​​ចុះ​ប្រិយ​មិត្ត​យល់​ថា Man Utd គួរ​ទុក​ Van Gaal ទៀត ឬ​​យក​​ Pep ជំនួស​វិញ?

 

-ចុចអាន៖ Van Gaal ​ថា​ Man Utd ត្រូវ​តែ​លើក​ពាន​ Europa League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal

អត្ថបទថ្មី