​ឆ្នាំ​២០១៦​ ឧបករណ៍​ iOS និង​កុំព្យូទ័រ​​ Mac ​អាច​នឹង​រង​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ពី​មេរោគ​

  • 2015-12-15 13:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ Apple ហាក់​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​មុន​ ដែល​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​សុវត្ថិភាព​ FireEye លើក​ឡើង​ថា​​កុំព្យូទ័រ​ទាំង​នេះ​នឹង​រង​ការ​វាយ​ប្រហារ​ខ្លាំងពី​មេរោគ​​នៅ​ឆ្នាំ​២០១៦។

 

 

​មិន​ត្រឹម​តែ​កុំព្យូទ័រ​ Mac ឬ​ MacBook នោះ​ទេ​ដែល​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​នឹង​រង​ការ​វាយ​ប្រហារ​​សូម្បី​តែ​ឧបករណ៍​ iOS ( iPhone, iPad ឬ iPod) ក៏​អាច​ជា​គោលដៅ​វាយ​ប្រហារ​មួយ​ផង​ដែរ។ ក្រុមហ៊ុន​ FireEye បាន​លើក​ឡើង​ថា​ចំណុច​ខ្សោយ​ត្រូវ​បាន​គេ​រក​ឃើញ​ប្រព័ន្ធ​ការពារ​របស់​ក្រុមហ៊ុន​ Apple នេះ​ហើយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​បាន។ ​

 

ក្រុមហ៊ុន​ Symantec ក៏​បាន​ព្រមាន​លើ​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​ ដោយ​លើក​ឡើង​ថា​​ការ​រីក​​លូត​លាស់​នៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​អាច​ជា​មូលហេតុ​នៃ​​គោលដៅ​វាយ​ប្រហារ​មួយ។

 

លោក​ Bryce Boland ​នាយក​ប្រតិបត្តិ​ផ្នែក​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន​ FireEye បាន​បន្ថែម​​ថា​ប្រព័ន្ធ​ដូច​ជា​ Apple Pay ទំនង​ជា​គោលដៅ​មួយ​របស់​ជន​ល្មើស​​ ហើយ​ការ​វាយ​ប្រហារ​នេះ​នឹង​អាច​ជះ​ឥទ្ធិពល​​ខ្លាំង​ជាង​ពី​មុន​ទៅទៀត៕​​​​​​​

 

 

ចុច​អាន៖ ​​អ្វី​​ដែល​អ្នក​លេង​​អ៊ីនធឺណិត​នៅ​កម្ពុជា​និយម​ Search លើ​ Google គឺ? ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖​ BetaNews​​​​​​

អត្ថបទពេញនិយម