មួយ​ឃ្លា​ពី​តារា​ថៃ គ្រប់​គ្រាន់​សម្រាប់អ្នក​​គាំទ្រ​ខ្មែរ​

  • 2014-09-17 18:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ថៃ​មាន​លោក DomePakornLam កញ្ញា ដាវីកា និង​កញ្ញា Metal បាន​ទទួល​បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ពេល​បង្ហាញ​វត្តមាន​ចូល​រួម​សម្ពោធ​ទូរទស្សន៍ ETV ថ្មី​ៗ។ ពួក​គេ​និយាយ​ថា ពួក​គេ​មោទនភាព​ណាស់​ដែល​បាន​មាន​វត្តមាន​ក្នុង​ឱកាស​នោះ​នៅ​កម្ពុជា ជា​ប្រទេស​ដែល​មាន​វប្បធម៌ ស្នាមញញឹម និង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដូច​គ្នា​នឹង​ប្រទេស​ថៃ។

 

អាន៖ សិរីមន្ត លេង​ស្ទីល​ដោះ​អាវ​ត្រដាង​ស្លាប​​រាំ​ឡូយ​អស់​ស្ទះ​ក្នុង​បទ “កុម្ម៉ង់​ដូ​ស្មោះ​ស្នេហ៍”

មួយ​ឃ្លា​ចុង​ក្រោយ ពី​ពួក​គេ​ផ្ដើម​ដោយ Dome គឺ "សូម​អ្នក​ទាំង​អស់​គ្នា កុំ​ធុញ​ខ្ញុំ​ណា!”។ ផុត​ប្រយោគ​ខ្លី​នេះ អ្នក​គាំទ្រ​កម្ពុជា​ស្រែក​ហ៊ោ​ទ្រហឹង​ពេញ​ស្ទូឌីយ៉ូ​របស់ ETV។ មិន​អស់​នៅ​ឡើយ បើ​ទោះ​ទៅ​ដល់​ប្រទេស​ថៃ​វិញ​ហើយ​ក៏​ដោយ តារា​ប្រុស​រូប​នេះ នៅ​បាន​ Post លើ Facebook Page របស់​គេ​ទៀត​ថា “I greatly appreciate your warm welcome, Love you all my Cambodia fans! “ មាន​ន័យ​ជា​ខេមរភាសា​ថា "ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​បំផុត​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​របស់​អ្នក ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា អ្នក​គាំទ្រ​កម្ពុជា​របស់​ខ្ញុំ"។

សារ​របស់​ Dome លើ Page របស់​លោក

អាន៖ អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ

តោះ...មើល​សកម្មភាព​ប្លែក​ៗតារា​ថៃ​ទាំង​បី​នាក់​នៅ​កម្ពុជា​ទាំង​អស់​គ្នា!!!

 

(រាប់​ពី​ឆ្វេង) យុគ ចិន្ដា កញ្ញា Davika លោក Dome និង​កញ្ញា Metal

អត្ថបទ៖ ទារិកា