ក្ដៅៗបទ Original song “ទីបំផុត” របស់ ហេង ពិទូ ចេញជាផ្លូវការ
- 2015-12-15 23:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗបទ Original song “ទីបំផុត” របស់ ហេង ពិទូ ចេញជាផ្លូវការ
ចន្លោះមិនឃើញ
កាលពីប៉ុន្មាននាទីមុននេះបទចម្រៀងថ្មីរបស់លោក ហេង ពិទូ បានប្រកាសចេញជាផ្លូវការហើយ បន្ទាប់ពីចេញ Teaser ខ្លីធ្វើឲ្យអ្នកគាំទ្រទន្ទឹមរង់ចាំអស់ពេលជិតមួយខែមកនេះ។ “ទីបំផុត” គឺជាចម្រៀងដែលចង់បង្ហាញពីគូស្នេហ៍មួយគូ ដែលមានភាពរកាំរកូសជាមួយគ្នា ផ្ដើមចេញពីរឿងរ៉ាវស្នេហាចាស់ភាគីខាងប្រុស។
ចម្រៀងថ្មីរបស់ ហេង ពិទូ នេះគឺមិនមានក្នុងផលិតកម្មទេ តែលោកបានបង្ហោះចូល Chanel YouTube ផ្ទាល់ខ្លួន។ សាមីខ្លួនធ្លាប់បានបង្ហោះថាប្រសិនបើចម្រៀងនេះទទួលបានការគាំទ្រច្រើនលោកនឹងមានកម្លាំងចិត្តធ្វើ Original song បន្តទៀត។ សូមប្រិយមិត្តជួយគាំទ្រស្នាដៃថ្មីរបស់តារាចម្រៀងសំឡេងស្អកនេះផង។
តោះ! ទស្សនាវីដេអូចម្រៀងខាងក្រោម៖
អត្ថបទ៖ទ្រី រ៉ាវី