Angelina Jolie និង​ស្វាមីដើរ​​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​រាត្រី​ ខេត្ត​សៀមរាប

  • 2015-12-17 21:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រាង​ស្ដើង Angelina Jolie ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​រើស​​ទិញ​ទំនិញ​ជាមួយ​ស្វាមី​​ក្នុង​​ផ្សារ​មួយ​​នៅ​ខេត្ត​​សៀមរាប។

 

 
  កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​អាមេរិក Angelina Jolie និង​ស្វាមី Brad Pitt រួម​ទាំង​កូន​ស្រី Shiloh ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​រើស​ទិញ​ឥវ៉ាន់​មួយ​ចំនួន​នៅ​ផ្សារ​រាត្រី​មួយ​ ខេត្ត​សៀមរាប។ នៅ​ក្នុង​រ៉ូប​ពណ៌​ស​ដ៏​សាមញ្ញ​តែ​មើល​ទៅ​មិន​ហួស​សម័យ​តារា​សម្ដែង​អាយុ ៤០ ឆ្នាំ​​រវល់​មើល​ជ្រើស​រើស​ទំនិញ​​របស់​ខ្លួន​​ទាំង​មិន​ដឹង​ថា​មាន​អ្នក​លួច​ថត​នាង​។ គេ​ជឿ​ជាក់​ថា ម្ដាយ​កូន ៦ រូប​នេះ​ស្លៀក​រ៉ូប​វាល​មួយ​នេះ​ដើម្បី​បង្ហាញ​​​រូប​សាក់​ដែល​ខ្លួន​ទើប​តែ​មាន​នា​ពេល​​កន្លង​នេះ។

 

ដូច​គ្នា​នឹង Jolie ដែរ Brad Pitt បាន​ស្លៀក​ពាក់​សាមញ្ញ​ដូច​នឹង​ប្រពន្ធ​ខ្លួន​​ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ។

 

បច្ចុប្បន្ន Angelina Jolie កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ដឹក​នាំ​រឿង​និយាយ​ពី​សម័យ​​កម្ពុជា​ប្រជា​ធិបតេយ្យ​ "ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ" ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ​នេះ៕

 

 

 

ចុចអាន៖Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail