យល់យ៉ាងដែរបើ Galaxy S7 មានពណ៌ស៊ីជម្ពូដូចជា iPhone 6s?
- 2015-12-18 16:59:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់យ៉ាងដែរបើ Galaxy S7 មានពណ៌ស៊ីជម្ពូដូចជា iPhone 6s?
ចន្លោះមិនឃើញ
វាស្ទើរតែជារឿងសាមញ្ញមួយដែលអ្នកគាំទ្រនៅជុំវិញពិភពលោកតែងបង្កើតរូបរាងគំរូទូរសព្ទជំនាន់ថ្មី ដែលក្រុមហ៊ុននីមួយៗគ្រោងនឹងចេញ។ ជាក់ស្ដែងដូចបុរសម្នាក់នេះបានបង្កើតគំរូទូរសព្ទ Galaxy S7 ដែលមានរូបរាងស្ទើរដូចគ្នានឹង Galaxy S6 ប៉ុន្តែគេបានបន្ថែមពណ៌ដ៏ពេញនិយមមួយ។
កន្លងមកមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Samsung នឹងមិនឃ្លាតចេញឆ្ងាយពី Galaxy S6 ឡើយចំពោះការរចនារូបរាង Galaxy S7។ ហេតុនេះទើបលោក Jermaine Smit បានបង្កើតរូបរាងគំរូដោយពឹងផ្អែកលើចំណុចមួយនេះ។ ការធ្វើគំរូនេះគាត់ក៏បានរៀបរាប់ពីលក្ខណៈសម្បត្តិរបស់ S7 ដែលជាពាក្យចចាមអារ៉ាមផ្សព្វផ្សាយកន្លងមកនោះគឺ CPU ប្រភេទ Exynos 8890 ឬ Snapdragon 820, RAM ទំហំ៤GB, និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0។ ក្រៅពីនេះលោក Jermaine បានធ្វើការបន្ថែមពណ៌ស៊ីជម្ពូទៅលើ Galaxy S7 ដែលដូចគ្នាទៅនឹង iPhone 6s និង 6s Plus។
គួររំលឹកថា ខាងលើគ្រាន់តែជារូបរាងគំរូដែលកើតចេញពីគំនិតរបស់អ្នកគាំទ្រម្នាក់ប៉ុណ្ណោះ ហើយរូបរាងពិតប្រាកដរបស់ Galaxy S7 ត្រូវបានរំពឹងថានឹងត្រូវបង្ហាញជាផ្លូវការនៅក្នុងខែកុម្ភៈឆ្នាំ២០១៦ខាងមុខនេះ៕
ចុចអាន៖ ទូរសព្ទ Samsung ១១ម៉ូដែលនឹងអាចដំឡើងទៅកាន់ Android 6.0 បាននៅឆ្នាំ២០១៦
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ SamMobile