​ប្រទេស​ឡាវ​បាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់​ខ្លួន​ Lao Sat-1​ ដំបូង​​ទៅ​លើ​អាកាស​

  • 2015-12-18 23:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ធ្វើ​ការ​បាញ់​បង្ហោះ​នូវ​ផ្កាយរណប​ផ្ទាល់​ខ្លួន​ មាន​ឈ្មោះ​ថា​ Lao Sat-1 ​ទៅ​លើ​អវកាស​ ដែល​មាន​ការ​សហការ​ផ្នែក​បច្ចេកទេស​ជា​មួយ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ប្រទេស​ចិន។

 

 

លោក​ Hiem Phommachanh​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ របស់​ឡាវ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ Lao Sat-1​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​ទូរគមនាគមន៍​ និង​សេដ្ឋកិច្ច​របស់​ឡាវ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស។

 

គម្រោង​ផ្កាយ​រណប​នេះ​គឺ​ជា​វិនិយោគ​រួម​គ្នា​រវាង​បួន​ភាគី​ គឺ​រដ្ឋាភិបាល​ឡាវ​ និង​ក្រុមហ៊ុន​បី​​ផ្សេង​ទៀត​​របស់​ចិន។ ក្រោយ​ពេល​ផ្កាយ​រណប​នេះ​ដំណើរ​ការ​ វា​នឹង​ជួយ​​កាត់​បន្ថយ​តម្លៃ​អ៊ីនធឺណិត​ និង​ទូរសព្ទ​ នៅ​ក្នុង​ប្រទេស​នេះ។

 

ក្នុង​ឆ្នាំ​១៩៧៥​ នៅ​ប្រទេស​ឡាវ​អាច​និយាយ​បាន​ថា​ គ្មាន​អ្នក​ណា​គិត​ដល់​ពី​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាសារ​គមនាគមន៍​អ្វី​នោះ​ទេ​ លុះ​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សន្ទុះ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យាសារ​គមនាគមន៍​របស់​ឡាវ​មាន​ការ​កើន​ឡើង​ជា​ខ្លាំង​ដល់​ថ្នាក់​ប្រទេស​នេះ​មាន​ផ្កាយរណប​ផ្ទាល់​ខ្លួន​សម្រាប់​ប្រទេស​គេ​ទៀត​ផង។

 

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​មាន​ផ្កាយរណប​ជាង​១០០០​គ្រឿង​កំពុង​ដំណើរ​នៅ​អវកាស ដោយ​​សហ​រដ្ឋ​អាមេរិក​ មាន​៥០២​គ្រឿង, ប្រទេស​រុស្ស៊ី​មាន​១១៨​គ្រឿង, ប្រទេស​ចិន មាន​១១៦​គ្រឿង និង​មាន​ប្រទេស​នានា​ជាង​៥០​ផ្សេង​ទៀត​ ហើយ​ក្នុង​នោះ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ក៏​មាន​ផ្កាយរណប​ផ្ទាល់​ខ្លួន​ផង​ដែរ ​លើក​លែង​តែ​កម្ពុជា​ និង​មីយ៉ាន់ម៉ា៕

 

 ចុច​អាន៖ ចំណុច​មួយ​ចំនួន​របស់​រថយន្ត​ Highlander ដែល​អ្នក​ប្រហែល​មិន​ដឹង

 

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ Asianews​

អត្ថបទពេញនិយម