កីឡាករជប៉ុន Osako បង្ហាញកាយវិការដ៏អស្ចារ្យនៅ Bundesliga!
- 2015-12-19 14:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករជប៉ុន Osako បង្ហាញកាយវិការដ៏អស្ចារ្យនៅ Bundesliga!
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Yuya Osako របស់ក្រុម FC Köln បានបង្ហាញកាយវិការ Fair play ដ៏ល្អអស្ចារ្យ ធ្វើឲ្យអ្នកទស្សនានិងអ្នកគាំទ្រជាច្រើនស្ងើចសរសើរយ៉ាងខ្លាំង ក្នុងការប្រកួតលីកកំពូលអាល្លឺម៉ង់ Bundesliga កាលចុងសប្ដាហ៍កន្លងទៅ។
ក្នុងការប្រកួតដែលក្រុម FC Köln បញ្ចប់លទ្ធផលស្មើគ្នា ១-១ ទល់នឹង Werder Bremen លោកអាជ្ញាកណ្ដាល Guido Winkmann បានផ្តល់បាល់ជ្រុងទៅឲ្យក្រុម FC Köln ប៉ុន្តែកីឡាករជប៉ុនវ័យ២៥ឆ្នាំ Osako បានប្រាប់ដល់អាជ្ញាកណ្ដាលដោយស្មោះត្រង់ថា បាល់នោះប៉ះចំខ្លួនរបស់គេទេ ហើយសុំឲ្យបាល់ទៅអ្នកចាំទីក្រុម Werder Bremen ទាត់វិញ៕
សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ កីឡាករចិនក្លិប Guangzhou បាក់ជើងពេលប៉ះ Barca ល្ងាចមិញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Bundesliga