អតីត​កីឡាករបាល់​ទាត់​​ល្បី​ទាំង​បី​រូប​នេះ​មាន​កូន​ស្រី​សម្រស់​មិន​ចាញ់​តារា

  • 2014-10-21 16:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​បាល់​ទាត់​ទាំង​នេះ​​​មិនជា​​​ស្រស់​សង្ហា​ប៉ុន្មាន​​ទេ​ ប៉ុន្តែ​​កូន​ស្រី​របស់​គេ​វិញ​មាន​សម្ផស្ស​ផូរផង់​ សឹង​ប្រហាក់​ប្រហែល​នឹង​តារា​ភាពយន្ត​ទៅ​ហើយ។

 

១) នាង​ Tahli Grobbelaar​ អាយុ​២៥​ឆ្នាំ​ គឺ​ជា​កូន​ស្រី​អតីត​អ្នក​ចាំ​ទី​ក្រុម​បាល់ទាត់​ Liverpool​ លោក​ Bruce Grobbelaar​ ពី​ឆ្នាំ​១៩៨១​ ដល់​ឆ្នាំ​១៩៩៤។ នាង​ Tahli Grobbelaar ​បច្ចុប្បន្ន​រស់​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ និង​ជា​​សហគ្រិន​វ័យ​ក្មេង​​មួយ​រូប។

 

 

 

២) នាង​ Hwang Hyun-jin​ ជា​កូន​ស្រី​ដ៏​ស្រស់​ផូរផង់​របស់​​លោក​ Hwang Sun-hong​ អតីត​កីឡាករ​បាល់​ទាត់​កូរ៉េ​ និង​បច្ចុប្បន្ន​ជា​​អ្នក​គ្រប់គ្រង​ក្លិប​បាល់​ទាត់​លីក​  Pohang Steelers ។ នាង​ Hwang Hyun-jin​ អាយុ​២០​ឆ្នាំ​ ថ្មី​ៗ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​​ចូល​ក្នុង​ក្រុម​ចម្រៀង​ស្រី​​​កូរ៉េ​​​បង្កើត​ថ្មី​​ Ye.A ​ទៀត​ផង។

 

 

៣) នាង​ Giannina ​កូន​ស្រី​វីរបុរស​បាល់​ទាត់​អាហ្សង់ទីន​ លោក​ Maradona។ នាង​ Giannina​ ធ្លាប់​ជា​​ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​​ Man City កីឡាករ​ Sergio Aguero ​ទៀត​ផង​ ប៉ុន្តែ​បាន​ចែក​ផ្លូវ​គ្នា​វិញ។

 

 

 

-អាន​អត្ថបទ៖ ប្រធាន​ UEFA ​ថា​ CR7 និង ​Messi មិន​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ​ទេ

 

ប្រភព៖ koreatimesus, dailymail, express

អត្ថបទថ្មី