Shortcut ប្រាំ​ជួយ​ឲ្យ​ការ​ទស្សនា​វីដេអូ​​លើ​ Youtube ​ងាយ​និង​លឿន​ជាង​មុន​​​​​​​​​​​​​​​

  • 2015-12-21 21:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​ទស្សនា​វីដេអូ​លើ​ Youtube អ្នក​តែង​តែ​បញ្ជា​ Mouse ដើម្បី​ធ្វើ​ការ​បញ្ឈប់​វីដេអូ​ ចាក់​វីដេអូ​ និង​ខា​វីដេអូ​ថត​ក្រោយ ប៉ុន្តែ​អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា​ មាន​វិធី​សាស្ត្រ​ផ្សេង​ទៀត​ដែល​ងាយ​ជាង​នេះ។

 

 

១. អក្សរ​ J៖ ចុច​អក្សរ​ J លើ​ក្ដារ​ចុច​ដើម្បី​ត្រលប់​វីដេអូ​ថយ​ក្រោយ​១០​វិនាទី​

 

២. អក្សរ​ L៖ ចុច​អក្សរ​នេះ​ដើម្បី​ខា​វីដេអូ​ទៅ​មុខ​១០​វិនាទី​

 

៣. អក្សរ​ K៖ អក្សរ​ K អាច​ឲ្យ​អ្នក​បញ្ជា​​បញ្ឈប់​និង​ចាក់​វីដេអូ​បាន​ ដូច​ជា​សញ្ញា​ដក​ឃ្លា​លើ​ក្ដារ​ចុច​ដែរ​

 

៤.លេខ​ ១ ដល់ ​៩៖ លេខ​ដែល​នៅ​​ជួរ​ខាង​លើ​នៃ​អក្សរ​លើ​ក្ដារ​ចុច​ ប្រើ​សម្រាប់​បញ្ជា​ឲ្យ​វីដេអូ​ទៅ​កាន់​រយៈ​ពេល​ណា​មួយ​បាន​ដោយ​គិត​ជា​ភាគ​រយ​នៃ​​រយៈ​ពេល​វីដេអូ។ ឧទាហរណ៍​ថា​ចុច​លេខ​មួយ​វា​នឹង​ទៅ​កាន់​រយៈ​ពេល​ ១០​ភាគ​រយ​នៃ​វីដេអូ​ ឬ​ ចុច​លេខ​ពីរ​ដើម្បី​ទៅ​កាន់​រយៈពេល​២០​ភាគ​រយ។ លេខ​ទាំង​នេះ​ដំណើរ​ការ​លុះ​ត្រា​តែ​យក​ Mouse ចុច​លើ​វីដេអូ​ជា​មុន​សិន។

 

​​​​​​​៥. លេខ​ ០៖ លេខ​មួយ​នេះ​ខុស​ពី​លេខ​ដទៃ​ ពោល​គឺ​បញ្ជា​ឲ្យ​ទៅ​កាន់​រយៈពេល​​ចាប់​ផ្ដើម​ដំបូង​នៃ​វីដេអូ។

 

គួរ​រំលឹក​ថា​ Shortcut ទាំង​នេះ​អាច​ប្រើ​ប្រាស់​បាន​នៅ​លើ​ Browser ជា​ច្រើន​ដូច​ជា​ Chrome, Firefox និង​ Microsoft Edge ហើយ​អាច​ប្រើ​បាន​មិន​ថា​ Browser ទាំង​នេះ​ដំឡើង​លើ​​កុំព្យូទ័រ​ដើរ​ដោយ​ Windows, Mac ឬ Linux នោះ​ទេ។ Shortcut ទាំង​នេះ​ក៏​អាច​ប្រើ​ប្រាស់​លើ​វីដេអូ​ Youtube ដែល​មាន​លើ​វិបសាយ​ដទៃ​ដែរ​ ប៉ុន្តែ​មិន​មែន​គ្រប់​វិបសាយ​ទាំង​អស់​ឡើយ៕​​

 

​​​​​ចុច​អាន៖ តិចនិក​លាក់​រូបភាព​សម្ងាត់​របស់​អ្នក​ក្នុង​ទូរសព្ទ​ iPhone ​មិន​ឲ្យ​គេ​រក​ឃើញ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ MakeUseOf

អត្ថបទពេញនិយម
អត្ថបទថ្មី