Facebook បង្កើត​ប្រព័ន្ធឆែក​រកគណនី​អ្នក​ប្រើ​ប្រាស់​ដែល​ Hacker លួច

  • 2014-10-21 17:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​យក្ស​Facebook បាន​ប្រើ​​​​ប្រព័ន្ធ​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​ត្រួត​ពិនិត្យ​មើល​លេខ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ដែល​ត្រូវ​បាន​លួច​ពី​សំណាក់​Hacker។

 

ដើម្បី​រក្សា​សុវត្ថិភាព​គណនី​របស់​អ្នក​ប្រើ​ប្រាស់ ក្រុមហ៊ុន​Facebook បាន​បង្កើត​ប្រព័ន្ធ​ដំណើរ​ស្វ័យ​ប្រវត្តិ​សម្ងាត់​​មួយ​​អាច​​ត្រួត​ពិនិត្យ​​មើល​គណនី​អ្នក​ប្រើ​ប្រាស់​​ដែល​ត្រូវ​ពួក​Hacker លួច​និង​បង្ហោះ​​នៅ​លើ​ Paste Site។ ប្រព័ន្ធ​នេះ​នឹង​​ប្រមូល​​ទិន្នន័យ​​ (Email Address, Password) ទាំង​អស់​នៅ​ក្នុង​Paste Site នោះ​​ដើម្បី​យក​មក​វិភាគ​និង​ផ្គូផ្គង​ថា​តើ ​Email ឬ​ Password ដែល​ត្រូវ​បាន​លួច​នោះ​ត្រូវ​គ្នា​នឹង​​Email ឬ​Password ដែល​កំពុង​តែ​ត្រូវ​បាន​ប្រើ​លើ ​Facebook ឬ​ក៏​អត់។ ប្រសិន​បើ​​ទិន្នន័យ​​ទាំង​អស់​​ត្រូវ​គ្នា នោះ​​Facebook នឹង​ផ្ដល់​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​។

 

ដើម្បី​ឲ្យ​ការ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​នោះ​កាន់​តែ​មាន​សុវត្ថិភាព​ខ្ពស់​ Facebook តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្ដូរ​លេខ​សម្ងាត់​ក្នុង​ផ្ទាំងLogin Approval ​​​(ដូច​ឃើញ​ក្នុង​រូប​ខាង​ក្រោម)។ បន្ទាប់​មក​អ្នក​ប្រើ​ប្រាស់​ត្រូវ​វាយ​លេខសម្ងាត់​ដែល​ Facebook បាន​ផ្ញើ​ចូល​ក្នុង​ទូរសព្ទ​របស់​ពួកគេ​ហើយ​ Log in គណនី​Facebook នៅ​ក្នុង​ Browser ថ្មី។

 

លោក​Long ដែល​ជា​អ្នក​​គ្រប់​គ្រង​ប្រព័ន្ធ​ដំណើរ​ការ​ឆែក​រក​​ទិន្នន័យ​ស្វ័យ​ប្រវត្តិ​​នេះ​បាន​ឲ្យ​ដឹង​ថា​លោក​ហ៊ាន​ធានា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​(ដោយ​​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​)​នឹង​​គ្មាន​នរណា​ម្នាក់​អាច​ដឹង​បាន​ជា​ដាច់​ខាត​សូម្បី​តែ​រូប​លោក​ផ្ទាល់​។ លោក​សង្កត់​ធ្ងន់​​ទៀត​ថា ​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ប្រើ​លេខ​សម្ងាត់​ដូច​គ្នា​គ្រប់ ​Website ដែល​តម្រូវ​ឲ្យ​ពួកគេ​Log ចូល​ នោះ​គណនី​​ផ្សេង​ទៀត​របស់​អ្នក​ទាំង​នោះ​នឹង​កាន់​តែ​គ្រោះ​ថ្នាក់​ព្រោះ​Hacker​ចំណាយ​ពេល​តែ​ម្ដង​អាច​​​លួច​គណនី​ (របស់​អ្នក​​រង​គ្រោះ​នោះ​) បាន​យ៉ាង​ច្រើន​៕ អាន​ព័ត៌មាន​បច្ចេកវិទ្យា​សំខាន់​ៗចុចត្រង់នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dailymail

​​