អត់ដឹងធ្វើប័ណ្ណបើកបរម៉ូតូកន្លែងណា អានអត្ថបទនេះទៅ!
- 2015-12-23 20:15:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ដឹងធ្វើប័ណ្ណបើកបរម៉ូតូកន្លែងណា អានអត្ថបទនេះទៅ!
ចន្លោះមិនឃើញ
ប្រិយមិត្តនៅតែមានមន្ទិលមិនដឹងថា គួរធ្វើប័ណ្ណបើកបរម៉ូតូ នៅកន្លែងណានៅឡើយទេ ខណៈថ្ងៃទី ០១ មករា ឆ្នាំ ២០១៦ កំពុងតែមកដល់ហើយ។
លោក ព្រាប ចាន់វិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា អ្នកចង់ធ្វើប័ណ្ណបើកបរ ជាដំបូងត្រូវទៅរៀនពីច្បាប់បើកបរនៅ សាលាបង្រៀនបើកបរក្នុងរាជធានី-ខេត្ត ដែលទទួលស្គាល់ដោយក្រសួងសាធារណការ មុនសិន ។
បន្ទាប់មកទើប កាន់លិខិតបញ្ជាក់ពីសាលាបង្រៀនបើកបរឬ លិខិតបញ្ជាក់ដែលស្ថាប័នណាចុះទៅបង្រៀនដល់មូលដ្ឋាន ទៅដាក់ពាក្យប្រឡង នៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត។
អ្វីដែល ត្រូវកាន់ភ្ជាប់ជាមួយនោះ មានដូចជា លិខិតពិនិត្យសុខភាព រូបថតកាត ៦ សន្លឹក (ផ្ទៃខាងក្រោយពណ៌ស) និង អត្តសញ្ញាណប័ណ្ណ។
ចំពោះថ្លៃសេវា លោកបញ្ជាក់ថា ពុំចាំច្បាស់នោះទេ «ដូចជា ៦ ម៉ឺនរៀល មិនទាន់គិតថ្លៃលិខិតសុខភាពនោះទេ!»៕
អត្ថបទ៖ ណេង ណេង