ខេម មាន ៥ បទ ស្វាគមន៍​ឆ្នាំ ២០១៦

  • 2015-12-25 12:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន លោក ខេម បាន​ប្រាប់​ថា មាន​​បទ​ចម្រៀង​ចំនួន៥បទ ដើម្បី​​ស្វាគមន៍​ឆ្នាំ ២០១៦​ដែល​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

 

បទ​ចម្រៀង​ទាំង​៥បទ​នោះ ខេម មិន​បាន​ប្រាប់​​ឈ្មោះ​ចំណងជើង​ឡើយ  តែ​លោក​បាន​​ប្រាប់​ថា បទ​ទាំង​នោះ​លោក​ច្រៀង​ទោល​តែ​ម្នាក់​ឯង។

 

តារា​ចម្រៀង​ម្នាក់​នេះ​ថ្លែង​​ឲ្យ​ដឹង​ទៀត​ថា ទាំង​៥បទ​នោះ​មាន បទ​ថ្មី​ផង​ បទ​យក​លំនាំ​បទ​​ពី​សម័យ​ដើម​​ផង  និង បទ​ចម្លង​ពី​បរទេស​ក៏​មាន។ " ខ្ញុំ​ចូល​ចិត្ត​និយាយ​ត្រង់ បទ​ខ្ញុំ​​ហ្នឹង មាន​២បទ​ជា​បទOriginal Song  ១បទ​យក​លំនាំ​​ពី​​តារា​ចម្រៀង​សម័យ​ដើម នឹង ២បទ​ទៀត​ជា​បទ​ចម្លង" ខេម ថ្លែង​បញ្ជាក់។   តារា​ចម្រៀង​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នេះ​មិន​បាន រំពឹង​ថា បទ​​ចម្រៀង​​​របស់​ខ្លួន​គ្រោង​ចេញ​​នោះ នឹង​ធ្វើ​ឲ្យ​ផ្ទុះ​ក៏​ក្រើក​លើ​ទីផ្សារ​ឡើយ ដោយ​​លោក​លើក​ឡើង​​ដូច្នេះ​ថា" ផ្ទុះ​មិន​ផ្ទុះ​ចេញ​ទៅ​​គេ​ច្រៀង​តាម​ច្រើន​វា​ល្បី​​ហើយ មិន​និយាយ​មុន​ទេ​ខ្លាច​គេ​​ថា យើង​អួត"។   តាម​ការ​​បញ្ជាក់​របស់​ខេម បទ​របស់​លោក​អាច​ចេញ​លក់​នៅពេល​ឆាប់ៗ​នេះ គឺ​នៅ​វ៉ុល​បន្ទាប់ ពី វ៉ុល របស់​លោក កែវ វាសនា ព្រោះ​គ្រប់​យ៉ាង​បាន​ថត រួច​រាល់​អស់​ហើយ៕   អត្ថបទ៖ ខុត សីហា