​ប្រធាន​ក្លិប​ Barca៖ Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

  • 2015-12-28 15:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Josep Maria Bartomeu ​ប្រធាន​ក្លិប​ FC Barcelona ​​បាន​សរសើរ​ដល់​ Lionel Messi ​ថា​​ជា​កីឡាករ​ម្នាក់​ល្អ​បំផុត​​ដាច់​គេ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

 

 

 

Bartomeu និង​ Messi បច្ចុប្បន្ន​កំពុង​នៅ​​ទីក្រុង​ Dubai ​ដើម្បី​ទទួល​ពាន​រង្វាន់​ Globe Soccer Awards ​ខណៈ​ដែល​ក្របខ័ណ្ឌ​ La Liga ​សម្រាក​១០​ថ្ងៃ​នា​រដូវ​រងា​នេះ។

 

​ប្រធាន​ក្លិប​​សញ្ជាតិ​អេស្ប៉ាញ វ័យ​៥២​ឆ្នាំ​​រូប​នេះ បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា៖ "ដំបូង​គឺ​ Johan Cruyff ​ជា​កីឡាករ​និង​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ...បន្ទាប់​មក​ Ronaldinho ​ធ្វើ​ឲ្យ​យើង​ញញឹម​ម្ដង​ទៀត​ ហើយ​ទីបំផុត​គឺ Leo Messi”។

 

“សម្រាប់​ខ្ញុំ Messi គឺជា​កីឡាករ​ល្អ​បំផុត​ មិន​ត្រឹម​តែ​ល្អ​បំផុត​លើ​លោក​ទេ ពោល​គឺ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ យើង​អាច​រស់​នៅ​ដោយ​គ្មាន​ Messi យ៉ាង​ច្រើន​២​ទៅ​៣​សប្ដាហ៍​ប៉ុណ្ណោះ”។ លោក​ Bartomeu បន្ថែម។

 

 

​ក្នុង​ដំណើរ​ទៅ​ទីក្រុង​ Dubai នេះ​ដែរ​​ Messi ក៏​បាន​ជួប​នឹង​វីរបុរស​អ៊ីតាលី Andrea Pirlo ​និង​គ្រួសារ​​ផង​ដែរ ខណៈ​ដែល​អតីត​ខ្សែ​បម្រើ​ក្រុម​ Juventus រូប​នោះ បាន​បង្ហោះ​រូប​ភាព​លើ​ Instagram ជាមួយ​ Messi និង​សរសេរ​សារ​ថា៖ "ការ​ជួប​ជុំ​ដ៏​អស្ចារ្យ​ជាមួយ​កីឡាករ​ល្អ​បំផុត...@leomessi”៕

 

-ចុចអាន៖ Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

 

​ប្រែ​​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី