"សូន្យចែកឲ្យសូន្យស្មើប៉ុន្មាន?" ជាសំនួរដែលមានគេ Search លើ Google ច្រើនជាងគេ
- 2015-12-28 15:58:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"សូន្យចែកឲ្យសូន្យស្មើប៉ុន្មាន?" ជាសំនួរដែលមានគេ Search លើ Google ច្រើនជាងគេ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google ទើបតែបានបញ្ចេញបញ្ជីប្រចាំឆ្នាំ២០១៥ ដែលបង្ហាញអំពីសំនួរផ្ដើមដោយពាក្យ "what is” ណាមួយមានគេ Search ច្រើនជាងគេ។ ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល សំនួរគណិតវិទ្យាដ៏ចំណាស់មួយបានស្ថិតនៅចំណាត់ថ្នាក់កំពូលនៃបញ្ជី។
សំនួរគណិតវិទ្យាដែលស្ថិតនៅចំណាត់ថ្នាក់កំពូលនោះគឺ “What is 0 divided by 0?" មានន័យថា "តើសូន្យចែកឲ្យសូន្យស្មើនឹងប៉ុន្មាន?"។ សំនួរមួយនេះធ្លាប់ក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយកាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីគេបានសួរសំនួរនេះទៅកាន់ Siri (ជំនួយការគ្មានរូបមួយនៅលើ iPhone, iPad, iPod) ហើយនាងធ្វើការឆ្លើយតបបានយ៉ាងឡូយ។
នេះគឺជាការឆ្លើយតបរបស់ Siri ទៅនឹងសំនួរ៖ "ស្រមៃថាអ្នកមាននំខូកឃីចំនួនសូន្យ បន្ទាប់មកចែកទៅឲ្យមិត្តភ័ក្ដិចំនួនសូន្យនាក់។ តើម្នាក់ៗនឹងទទួលបាននំខូកឃីចំនួនប៉ុន្មាន? ឃើញទេ? វាមិនសមហេតុផលនោះទេ"។
បន្ទាប់ពីសំនួរ “What is 0 divided by 0?" សំនួរផ្សេងទៀតដែលស្ថិតក្នុងតារាងរបស់ Google មានដូចខាងក្រោម៖
២. What is Ashley Madison?
៣. What is a Buckeye?
៤. What is the Charlie Charlie Challenge?
៥. What is a Lunar Eclipse?
៦. What is Ebola?
៧. What is ISIS?
៨. What is Red Nose Day?
៩. What is a Blue Moon?
១០. What is Listeria?
ចុចអាន៖ វិធីសាស្ត្រងាយៗដើម្បីប្រើសេវាកម្ម iCloud ឲ្យចំណេញ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ fossBytes