ថត​បាន​មឹក​យក្ស​​ពណ៌​ទឹកក្រូច​ លាយ​ ស ដ៏​កម្រ​នៅ​កំពង់ផែ​ជប៉ុន

  • 2015-12-28 22:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មឹក​យក្ស​ដ៏​កម្រ​ដែល​មាន​ខ្លួន​ពណ៌​ទឹកក្រូច​ លាយ​ ស ត្រូវ​គេ​ថត​បាន​ពេល​វា​កំពុង​ហែល​នៅ​ជ្រោយ Toyama ឆ្នេរ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ក្នុង​តំបន់​កំពង់ផែ​ដ៏​មមាញឹក។

 

មឹក​ដ៏​ធំ​បែប​នេះ ជា​ទូទៅ​រស់​នៅ​ក្នុង​ទឹក​ជ្រៅ​ ហើយ​ភាគ​ច្រើន​គេ​ឃើញ​នៅ​ពេល​វា​ងាប់​ហើយ​អណ្ដែត​មក​ទើរ​លើ​ឆ្នេរ​ប៉ុណ្ណោះ។

 

បើ​តាម​បុរស​ដែល​ថត​វីដេអូ​ បាន​ឲ្យ​ដឹង​ថា​មឹក​នេះ​មាន​ប្រវែង​ប្រហែល៤ម៉ែត្រ និង​មាន​ទំហំ​ខ្លួន​១ម៉ែត្រ។ អ្នក​ដែល​បាន​ឃើញ​វីដេអូ​នេះ បាន​និយាយ​ថា​វា​ជា​ប្រភេទ​មឹក Architeuthis ដ៏​កម្រ ដែល​ជា​ប្រភេទ​មឹក​​​ធំ​បំផុត​ ពោល​គឺ​អាច​មាន​ប្រវែង​ដល់​១៣ម៉ែត្រ និង​ទម្ងន់​១តោន៕ ​

 

 
 
 

ចុចអាន៖ ចាប់​បាន​មឹក​យក្ស​​​ប្រវែង​១០​ម៉ែត្រ​ ​​ទម្ងន់​​​ជិត​១៥០​គីឡូក្រាម​

 

ប្រភព៖ ANN news