ឆ្លងឆ្នាំ បើចង់ទៅប៉ាតាយ៉ាប្រទេសថៃ សាកមើលកន្លែង១០នេះ
- 2015-12-29 17:50:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លងឆ្នាំ បើចង់ទៅប៉ាតាយ៉ាប្រទេសថៃ សាកមើលកន្លែង១០នេះ
ចន្លោះមិនឃើញ
ឆ្នេរប៉ាតាយ៉ា ជាកន្លែងទេសចរណ៍ពេញនិយមមួយរបស់ថៃ ដែលទាក់ទាញទេសចរបរទេស រួមទាំងប្រជាជនខ្មែរផងដែរ ជាពិសេសអំឡុងរដូវបុណ្យធំៗនានា ដូចជាគ្រិស្ដស្មាស ឆ្លងឆ្នាំសកល ចូលឆ្នាំចិន ឬចូលឆ្នាំខ្មែរជាដើម។ តើប៉ាតាយ៉ា មានអ្វីទាក់ទាញ ដែលអាចអន្ទងចិត្តអ្នកទស្សនាបែបនេះ?
មានទីតាំងស្ថិតនៅក្រុងប៉ាតាយ៉ា ខេត្តឈុនប៊ូរី ភាគអាគ្នេយ៍រាជធានីបាងកកប្រមាណ ១០០គីឡូម៉ែត្រ ប៉ាតាយ៉ាល្បីឈ្មោះព្រោះមានឆ្នេរស្រស់ស្អាត សមស្របសម្រាប់ដំណើរកម្សាន្តលក្ខណៈផ្សងព្រេង ទស្សនាសម្រស់ទីក្រុង វប្បធម៌ គយគន់ថ្ងៃលិច និងដើរទិញឥវ៉ាន់ជាដើម។
ខាងក្រោមនេះជាកន្លែងទាក់ទាញចំនួន ១០ ដែលនឹងជួយភ្ញៀវទេសចរឲ្យស្វែងរកនូវអ្វីដែលពួកគេចង់បាន៖
១. Walking Street ផ្លូវដើរនាពេលរាត្រីនេះ មានភាពអ៊ូអរ ដោយសម្បូរទៅដោយក្លឹបរាត្រី បា ភោជនីយដ្ឋាន ហាងលក់ទំនិញជាច្រើនផ្សេងទៀត ដែលមានទីតាំងនៅភាគខាងត្បូងឆ្នេរ។
២. ការសម្ដែងសិល្បៈ មានរបាំ កំប្លែង ចម្រៀងល្ខោនជាច្រើនទៀត
៣. ទស្សនាសិល្បៈគំនូរ 3D នៅផ្លូវទីពីរ Soi 1 ភាគខាងជើងឆ្នេរ
៤. ចូលលេង Ripley’s Believe It Or Not នៅជាន់ពី ៣នៃអគារ Royal Garden Plaza ផ្លូវ Beach Road ភាគខាងត្បូងឆ្នេរ
៥. សារមន្ទីរតុក្កតាខ្លាឃ្មុំ នៅផ្លូវ Beach Road Soi 1 ភាគខាងជើងឆ្នេរ
៦. តំបន់ Bali Hai Pier ដែលអ្នកទេសចរអាចស្ទូចត្រី ងូតទឹកយ៉ាងសប្បាយរីករាយ
៧. ទស្សនា សម្រស់ឆ្នេរប៉ាតាយ៉ា ពីទួល Pratumnak Hill មើលឃើញទីក្រុងស្ទើរទាំងមូល
៨. ទស្សនាវត្តជ័យមង្គល ដែលមានព្រឹត្តិការណ៍វប្បធម៌ និងសាសនាដ៏សម្បូរបែប មានទីតាំងនៅចុងផ្លូវភាគខាងត្បូងឆ្នេរ
៩. ជិះអូប័រសណ្ដោងឆត្រយោង
១០. ឧទ្យានប៉ាតាយ៉ា មានឧបករណ៍លេងកម្សាន្តជាច្រើនចម្រុះគ្នា នៅផ្លូវ Thappraya Road Soi 12
ចុចអាន៖ សៀមរាប ជាប់ជាគោលដៅទេសចរណ៍ទាំង១០នៅអាស៊ី សម្រាប់ថ្ងៃឆ្លងឆ្នាំ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Bangkok