Chris Brownទិញ​ឡាន​មួយ​គ្រឿង​ជូន​នារី​ម្នាក់​​ ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ

  • 2015-12-30 17:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Chris Brown បាន​​​ធ្វើ​អំពើ​​ល្អ​​ដោយ​ជូន​កាដូ​ឡាន​ Honda មួយ​គ្រឿង​​ទៅ​នាង Jessica Roncalli ​មាន​កូន​​៣​នាក់​ ដែល​ជួប​វិបត្តិ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

 

 

តាម​គេហទំព័រ  Vibe.com បញ្ជាក់​ថា តារា​វ័យ​២៦​ឆ្នាំ​បាន​ផ្ដល់​កាដូ​ឡាន​ដ៏​ថ្មី​​សន្លាង​​​ទៅ Roncalli និង​​គ្រួសារ​នៅ​ក្លឹប Boys & Girls នៅ​សង្កាត់ Hollywood រដ្ឋ California កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ។ អតីត​មិត្ត​ប្រុស Rihanna រូប​នេះ​បាន​ប្រាប់ TMZ  កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​មិន​ដែល​ដឹង​រឿង​ផ្ទាល់​ខ្លួន​​របស់​គ្រួសារ​ Roncalli នោះ​ទេ ប៉ុន្តែ​បើ​តាម​ Brown បង្ហោះ​លើ​ Twitter កាល​ពី​៣​សប្ដាហ៍​មុន​ លោក​បាន​ដឹង​ថា​ពួក​គេ​បាន​ជួប​បទពិសោធន៍​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

 

កាល​ពី​៣​សប្ដាហ៍​មុ​ន​​ពេល​​ដែល Chris ឲ្យ​ឡាន​ទៅ Jessica Roncalli ​គេ​បាន​ថត​រូប​នាង​និង​ឡាន​ហើយ​បង្ហោះ​ចូល​ក្នុង​ Twitter និង​សរសេរ​ថា៖"ខ្ញុំ​ធ្លាប់​កំណាញ់ អួតអាង​ និង​បេះ​ដូង​ត្រជាក់​។ ខ្ញុំ​អាច​ជំរុញ​និង​ជួយ​​ទៅ​មនុស្ស​ដ៏​ទៃ​ទៀត​​ ហើយ​ខ្ញុំ​​បាន​បង្ហាញ​វា​នៅ​ពេល​នេះ។ នារី​ម្នាក់​នេះ​មាន​ជំងឺ​​ជា​មួយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​ឆាក​ជីវិត ហើយ​​កូន​៣​​នាក់​ដ៏​ឆ្លាត​របស់​នាង​ក៏​ជួប​បទពិសោធន៍​​នេះ​ដូច​គ្នា។ ខ្ញុំ​​អាច​ឃើញ​នូវ​ទុក្ខ​លំបាក​របស់​គេ​ ពេល​ដែល​ខ្ញុំ​មើល​​ទៅ​កែវភ្នែក​របស់​ពូក​គេ"៕​

 

 

 

ចុចអាន៖ប្លែក! Chris Brown ថែម​សាក់​រូប​គោ​ជល់​មួយ​ទៀត​នៅ​ខាង​ក្រោយ​ក្បាល

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទថ្មី