សង្សារ​​៤០គូ​ ប្រកួត​ថើប​មាត់​គ្នា​យក iPhone 6

  • 2014-10-21 21:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​តែ​ចង់​បាន iPhone 6 យុវវ័យ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ធ្លាប់បាន​ធ្វើ​រឿង​ប្លែក​ៗ​ជា​ច្រើនរួច​មក​ហើយ​។ លើក​នេះ​រឹតតែ​​ប្លែក​លើស​មុន​ទៀត ដោយសារ​មាន​គូស្នេហ៍ ៤០​គូ បាន​ចូលរួម​ប្រកួត​​ប្រជែង​ថើប​មាត់​គ្នា ដើម្បី​ឈ្នះ​ទូរសព្ទ iPhone 6 មួយ​គ្រឿង។

 

 

កម្មវិធី​នេះ បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នៅ​មុខ​ផ្សារ​ទំនើប​មួយ​នា​ខេត្ត Zhejiang ប្រទេស​ចិន។ លក្ខខណ្ឌ​ក្នុង​ការ​ឈ្នះ iPhone 6 គឺ​គូស្នេហ៍​ទាំង​អស់​ត្រូវ​ថើប​មាត់​គ្នា​ឲ្យ​បាន​យូរ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​អ្នក​នៅ​បាន​យូរ​ជាងគេបំផុត​គឺ​ជា​ម្ចាស់​ជយ​លាភី។ ព្រឹត្តិការណ៍​នេះ ក៏​មាន​ការ​ចូល​រួម​ពី​គូស្នេហ៍​ភេទ​ដូច​គ្នា ៣​គូ​ដែរ ​ក្នុង​នោះ​មាន​​ស្រី​ជាមួយ​ស្រី​ពីរ​គូ និង​ប្រុស​ជាមួយ​ប្រុស​មួយ​គូ។ ​

 

កម្មវិធី​នេះមាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង ដោយ​មាន​អ្នក​ឈរមើល និង​អ្នក​ផ្ដិត​យក​រូបភាព​ដ៏​ប្លែក​ភ្នែក​នេះ​ជា​ច្រើន​នាក់។ ចុង​ក្រោយ​ជ័យ​ជម្នះ បាន​ធ្លាក់​ទៅ​លើ​គូ​ស្នេហ៍​មួយ​គូ ដែល​អាច​ថើប​មាត់​គ្នា​បាន​ដល់​ទៅ ៥២​នាទី៕

 

 

ព័ត៌មានប្លែកៗជា​ច្រើនទៀត៖ ចុចអាន

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ shanghaiist