អគារ​​​​​​កម្ពស់​​​៣០២​ម៉ែត្រ​​នៅ​ចិន អាច​ឲ្យ​អ្នក​ពាក់​ខ្សែ​ថត​ Free Style លេង​តាម​ចិត្ត​

  • 2015-12-30 22:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំង​អគារ​កម្ពស់​​៣០២​ម៉ែត្រ​ មួយ​កន្លែង​​ក្នុង​ប្រទេស​ចិន បាន​បើក​ការ​អនុញ្ញាត​ដល់​ អ្នក​​មិន​ខ្លាច​ទី​ខ្ពស់​ទាំង​អស់​ អាច​​ពាក់​ខ្សែ​សុវត្ថិភាព ឡើង​​ទៅ​ថត​រូប​​លេង​ ដោយ​សេរី នៅ​ខាង​លើ​អគារ។

 

អគារ Yunding មាន​៧៦​ជាន់​​ ក្នុង​ទីក្រុង​ Liuzhou តំបន់ Guangxi Zhuang បាន​អនុញ្ញាត​​​អ្នក​ដែល​ហ៊ាន​មិន​ខ្លាច​ទី​ខ្ពស់​ឡើង​ទៅ​ខាង​លើ​កំពូល។ ត្រឹម​រយៈ​កម្ពស់​​ ២០៧​ម៉ែត្រ​ គឺ​មាន​​ផ្លូវ​ដើរ​​​ (កញ្ចក់) ប្រវែង​​១,៤ ម៉ែត្រ​​ ដែល​អ្នក​ទេសចរ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ពាក់​ខ្សែ​រួច​ថត​រូប​លេង​បាន។

 

អ្នក​​​​ដើរ​ទៅ​កាន់​ផ្លូវ​ដើរ (កញ្ចក់) និង​ចង់​ថត​រូប​​​​ Free Style លែង​ដៃ​ មាន​ទេសភាព​ទី​ក្រុង​​នៅ​ពី​ក្រោយ​នោះ គឺ​ត្រូវ​មាន​ភ្នាក់​ងារ​​ណែ​នាំ​សុវត្ថិភាព​ពីរ​នាក់​តាម​ចាំ​មើល។ អ្នក​ចង់​ថត​រូប គឺ​ត្រូវ​ដាក់​វេន​គ្នា ដោយ​គេ​អនុញ្ញាត​ឲ្យ​ឡើង​ទៅ​៥​នាក់​ម្ដង។

 

​​​​​​នេះ​​ជា​លើក​ទី​៤​ហើយ ​ដែល​អ្នក​ទេសចរ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ឡើង​ថត​រូប​លេង​លើ​ទី​ខ្ពស់។ កន្លង​មក​​ នៅ​ក្នុង​តំបន់ Guangxi ធ្លាប់​មាន​ការ​រៀប​ចំ​​​​ស្រដៀង​គ្នា​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ទេសចរ​អាច​លំហែ​រីករាយ និង​ថត​រូប​លេង។

 

សម្រាប់​ប្រិយមិត្ត​វិញ ហ៊ាន​អត់?

 

ចុចអាន​៖ ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail

អត្ថបទថ្មី