រូបភាពមួយសន្លឹកនេះបង្ហាញថា ចក្រវាលមានសភាពដូចម្ដេច
- 2015-12-31 16:29:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពមួយសន្លឹកនេះបង្ហាញថា ចក្រវាលមានសភាពដូចម្ដេច
ចន្លោះមិនឃើញ
ចក្រវាលពិតជាធំល្វឹងល្វើយណាស់ ហើយប្រសិនបើផ្ដិតយករូបភាពវាទាំងមូលយកមកបង្ហាញនោះ គឺមិនមែនជារឿងងាយស្រួលឡើយ។
ប៉ុន្តែលោក Pablo Carlos Budassi តន្ត្រីករមួយរូបអាចបង្កើតរូបភាពចក្រវាលទាំងមូលបាន ដោយរួមបញ្ចូលគ្នារវាង ផែនទីរង្វាស់ចំនួន ចក្រវាលរបស់សកលវិទ្យាល័យ Princeton រួមជាមួយនឹងរូបភាពដែលបានមកពីអង្គការណាសា។
តាមរយៈរូបភាពគេឃើញថា ព្រះអាទិត្យ និងប្រព័ន្ធសូឡាគឺស្ថិតនៅចំណុចកណ្ដាលនៃរូបភាព ព័ទ្ធជុំវិញដោយកាឡាក់ស៊ី Milky Way, រង្វង់ Perseus Arm នៃកាឡាក់ស៊ី Milky Way, រង្វង់នៃកាឡាក់ស៊ី Andromeda និង កាឡាក់ស៊ីជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់បាន។
ការធ្វើរង្វាស់ចំនួន ជាវិធីសាស្រ្តដ៏ល្អមួយដែលអាចជួយកាត់បន្ថយទំហំ និងចម្ងាយបាន ហេតុនេះហើយទើបគេអាចបញ្ចូលរូបភាពចក្រវាលទាំងមូលចូលទៅក្នុងរូបភាពមានរាងជារង្វង់មួយបាន៕
ចុចអាន៖ អង្គការណាសាបង្ហាញវីដេអូដុំភ្លើងចម្លែកមួយដុំហោះចេញពីផែនដី
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TechInsider