រ៉ូប​ទាំង​១០ ​ដែល​ធ្វើ​ឲ្យ Fan Bing Bing ក្លាយ​ជា​កំពូល​តារា​កម្រាល​ព្រំ​ក្រហម

  • 2016-01-04 13:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​អាស៊ី Fan Bing Bing តែង​តែ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ជា​និច្ច​​ Xនៅ​រាល់​កម្មវិធី​ដែល​នាង​ចូល​រួម​ ដោយ​សារ​តែ​សម្រស់​ក៏​ដូច​ស្ទីល​សំលៀក​បំពាក់​ដែល​ពិបាក​នឹង​មាន​អ្នក​ត្រាប់​តាម។

 

 

នៅ​ក្នុង​រ៉ូប​ពណ៌​ខ្មៅ​របស់​ម៉ាក​សំលៀក​បំពាក់ Georges Chakra គួប​ផ្សំ​ជាមួយ​នឹង​នាឡិកា​និង​គ្រឿង​អលង្ការ​ម៉ាក Chopard តារា​សម្ដែង​ត្រកូល Fan កាន់​តែ​លេច​ធ្លោ​ជាង​មុន។

 

 

 

Elie Saab គឺ​ជា​ម៉ាក​សំលៀក​បំពាក់​មួយ​ដែល​ទទួល​បាន​ការ​ចាប់​យ៉ាង​ពិសេស​​ពី Fan Bing Bing។ រ៉ូប​ពណ៌​ផ្កា​ឈូក​ស្ដើង​ដែល​តារា​អាយុ ៣៤ ឆ្នាំ​កំពុង​ស្លៀក​នេះ​គឺ​ស្ថិត​ក្នុង​ Collection រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ ២០១៥។

 

 

 

តារា​សម្ដែង​ល្បី​ឈ្មោះ​ស្លៀក​រ៉ូប​ដែល​ឆ្នៃ​ឡើង​ដូច​អាវ​ក្រៅ​របស់​ម៉ាក Ulyana Sergeenko។ រ៉ូប​នេះ​ត្រូវ​ច្នៃ​ឡើង​ពី​សាច់​ក្រណាត់​ Satin និង​ត្រូវ​គេ​វាយ​តម្លៃ​ថា ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់។

 

 

 

រ៉ូប​ពណ៌​ស​ធ្វើ​ពី​ស្បៃ​ដែល​ត្រូវ​ច្នៃ​ឡើង​យ៉ាង​ប្រណិត​របស់​ម៉ាក Ralph & Russo ដែល​ត្រូវ​បាន Fan Bing Bing ស្លៀក​ពេល​សម្ពោធ​រឿង "Lady of the Dynasty” ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​សំលៀក​បំពាក់​យ៉ាង​ច្រើន។

 

 

 

មាន​វត្តមាន​ក្នុង​មហោស្រព​ភាពយន្ត Cannes លើក​ទី​៦៨ Fan Bing Bing បាន​ធ្វើ​ឲ្យ​គ្រប់​កាមេរ៉ា​ទាំង​អស់​ត្រូវ​ងាក​មក​ខ្លួន ជាមួយ​នឹង​រ៉ូប​វាល​ខ្នង​របស់ Ralph & Russo។

 

 

 

ការ​ច្នៃ​ប្រឌិត​មក​ពី​យីហោ Ralph & Russo នេះ​បាន​ជួយ​ឲ្យ​តារា​ស្រី​ស្រស់​ស្អាត​របស់​អាស៊ី​ជាប់​ឈ្មោះ​ជា​តារា​មាន​រ៉ូប​ស្រមោល​ស​ស្អាត​ជាង​គេ​ឆ្នាំ ២០១៥ ដែល​ត្រូវ​បាន​​ជ្រើស​រើស​ដោយ​វិបសាយ Redcarpet។

 

អ្នក​ឯកទេស​បាន​វាយ​តម្លៃ​ថា​ពី​រ៉ូប​មក​ពី​ម៉ាក Marchesa និង​​ស្ទីល​សក់​ក៏​ដូច​ជា​ការ​ផាត់​មុខ​​នៅ​ក្នុង​រូប​នេះ​គឺ​ស្អាត​ឥត​ខ្ចោះ។

 

 

នៅ​​កណ្ដាល​ហ្វូង​មនុស្ស​ដែល​សុទ្ធ​តែ​ជា​តារា​ហូលីវូដ​នោះ រ៉ូប​របស់​អ្នក​ច្នៃ​ម៉ូដ Christopher Bu បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត​មក​ពី​ប្រទេស​ចិន​លេច​ធ្លោ​មិន​ចាញ់​អ្នក​ដទៃ​នោះ​ទេ។

 

 

Phambangbang9 ជា​ថ្មី​ម្ដង​ទៀត Fan Bing Bing ស្អាត​ដូច​ព្រះនាង​ក្នុង​ឈុត​ស្បៃ​ពណ៌​ស​របស់​យីហោ Ralph & Russo។

 

 

 

តារា​សម្ដែង​ស្រី​មើល​ទៅ​ស្អាត​ដូច​ទេពអប្សរ​ចេញ​ពី​រឿង​និទាន​ពេល​ស្លៀក​រ៉ូប​​ពណ៌​ស​របស់​ម៉ាក​សំលៀក​បំពាក់ Ashi Studi គួប​ផ្សំ​នឹង​គ្រឿង​អលង្ការ​ភ្លឺ​ចែង​ចាំង៕

 

ចុចអាន៖Fan Bing Bing ត្រូវ​តារា​ប្រុស​​ទម្លាក់​តំណែង​កំពូល​សម្រស់​ក្នុង​​ពិភព​លោក

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទថ្មី