Eva ម៉ូតូប្រើអគ្គិសនីទេ តែម៉ូតូប្រណាំងល្មមៗសុំខ្មាស់ ល្បឿន២០០គីឡូម៉ែត្រក្នុងមួយម៉ោង
- 2016-01-04 23:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Eva ម៉ូតូប្រើអគ្គិសនីទេ តែម៉ូតូប្រណាំងល្មមៗសុំខ្មាស់ ល្បឿន២០០គីឡូម៉ែត្រក្នុងមួយម៉ោង
ចន្លោះមិនឃើញ
Eva ជាប្រភេទម៉ូតូអគ្គិសនីដែលផលិតដោយក្រុមហ៊ុនមួយរបស់ប្រទេសអ៊ីតាលី។ ទោះបីជាម៉ូតូអគ្គិសនីក៏ Eva មានសមត្ថភាពមិនចាញ់ម៉ូតូប្រណាំងទូទៅនោះទេដែល Eva អាចឲ្យអ្នកបើកបរក្នុងល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោងបានយ៉ាងងាយស្រួលផងដែរ។
ជាមួយម៉ូតូអគ្គិសនី Eva នេះវាត្រូវបានគេរចនាឡើងពីលោហធាតុស្វិតហើយស្រាល និងមានរូបរាងដ៏ទាក់ទាញបំផុតនោះបើធៀបជាមួយម៉ូតូអគ្គិសនីផ្សេងទៀត។ ចំពោះថាមពលEva តម្រូវឲ្យបញ្ចូលអាគុយរយៈពេល ៣ម៉ោង ដើម្បីមានថាមពលពេញ។
ព្រោះតែសមត្ថភាពនៃល្បឿនរបស់ Eva បានធ្វើឲ្យក្រុមហ៊ុនដែលផលិត Eva មានក្ដីរំពឹងថា ម៉ូតូអគ្គិសនីរបស់ពួកគេអាចនឹងក្លាយជាម៉ូតូអគ្គិសនីដំបូងដែលមានវត្តមានក្នុងការប្រកួតម៉ូតូ GP ពិភពលោក៕
ចុចអាន៖ ហាងឆេងម៉ូតូ Update ចុងក្រោយឆ្នាំ២០១៥
ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ designboom