វីដេអូបង្រៀនពីរបៀបផាត់មុខតាមកាលៈទេសៈ ពីតារាស្រីល្បីៗ៤ដួង
- 2016-01-05 15:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូបង្រៀនពីរបៀបផាត់មុខតាមកាលៈទេសៈ ពីតារាស្រីល្បីៗ៤ដួង
ចន្លោះមិនឃើញ
បច្ចុប្បន្នយុវតីភាគច្រើននិយមទស្សនា ឬធ្វើវីដេអូបង្ហាញពីវិធីផាត់មុខបង្ហាញដល់មិត្តភ័ក្ដិតាមអ៊ីនធឺណិតបានដឹង។ ក្នុងនោះដែរក៏មានតារាស្រី ៤ របស់កម្ពុជាបានបង្ហាញជូនធ្លាប់ចេញវីដេអូបង្រៀនពីរបៀបផាត់មុខ មានដូចជា មាន សូនីតា អេន យ៉ាដាវ ភិន សុដាលីស ហើយថ្មីៗនេះសង្សារបណ្ដូលចិត្ត គឹម សីហា និងជាថៅកែភោជនីយដ្ឋានកញ្ញា គង់ ចាន់ស្រីមុំ ក៏បានត្រៀមខ្លួនបង្ហាញពីជំនាញមួយនេះដែរ។
មាន សូនីតា ៖កាលពីឆ្នាំ ២០១៥ តារាស្រីសំឡេងស្រួយស្រេះរូបនេះ មានភាពលេចធ្លោខ្លាំងតាមរយៈវីដេអូបង្ហាញពីការផាត់មុខប្លែកៗ ម៉ូដសក់ និងការច្នៃក្រមាធ្វើជាសំលៀកបំពាក់ផ្សេងៗ។
ភិន សុដាលីស៖កូនស្រីម្ចាស់ផលិតកម្មមហាហង្សរូបនេះ ក៏ធ្លាប់បង្ហោះពីវីដេអូ Make up ជាច្រើន និងបានបង្ហាញពីគ្រឿងសម្អាង ក៏ដូចជាសម្ភារៈប្រើប្រាស់ក្នុងបន្ទប់គេងផ្ទាល់ខ្លួនទៀតផង។
អេន យ៉ាដាវ ៖មិនចម្លែកទេដែលតារាស្រីសាច់សខ្ចីរូបនេះ បង្ហាញពីរបៀបផាត់មុខ ព្រោះនាងគឺជាម្ចាស់ហាងសាឡនមួយរូបក្នុងរាជធានីភ្នំពេញនេះ ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យ និងមិត្តសិល្បកររួមអាជីព។
គង់ ចាន់ស្រីមុំ ៖ កាលពីពេលថ្មីៗនេះ តារាស្រីនិយមតែងខ្លួនស្រស់ស្អាតបែប Cute Cute រូបនេះ បានបង្ហោះសារលើ Facebook ថានាងនឹងត្រៀមបង្ហាញវីដេអូស្ដីពីការផាត់មុខជូនដល់បងប្អូនអ្នកគាំទ្រផងដែរ៕
រូបភាព៖ Facebook គង់ ចាន់ស្រីមុំ
អត្ថបទ៖ទ្រី រ៉ាវី