Pep, Wenger, Van Gaal…កាល​ពី​ក្មេង​លេង​បាល់​មិន​ណយ

  • 2014-10-21 23:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ថា​នៅ​ពី​ក្មេង​មាន​ទេពកោសល្យ​អ្វី​ ធំ​ឡើង​ប្រាកដ​ជា​ខ្លាំង​ណាស់​នោះ​ហើយ​ នេះ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​ពិត​ជា​ត្រឹម​ត្រូវ​ខ្លាំង​ណាស់។ ជាក់ស្ដែង​គ្រូ​បង្វឹក​ក្លិប​ធំ​ៗ​នៅ​លើ​លោក​​​ទាំង​នេះ អី​គឺ​សុទ្ធ​តែ​ធ្លាប់​ជា​កីឡាករ​ពូកែ​ៗ ប្រឡូក​លើ​សមរភូមិ​វាល​ស្មៅ ​​កាល​នៅ​ពី​ក្មេង។ ​ចង់​ដឹង​​ច្បាស់​ សូម​មើល​គ្រូ​បង្វឹក​ល្បីៗ​៨នាក់​ខាង​ក្រោម៖

 

១.​ Louis van Gaal (Manchester United)

 

Van Gaal (ស្ដាំ) ពេល​លេង​ឲ្យ Sparta Rotterdam

 

Louis van Gaal ​ជា​អ្នក​ចាត់​ការ​ក្លិប​បិសាច​ក្រហម Manchester United ។ បុរស​វ័យ​៦៣​ឆ្នាំ​រូប​នេះ​ ធ្លាប់​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​កាល​នៅ​ក្មេង​ដែល​ធ្លាប់​លេង​នៅ​ក្លិប​ Antwerp, Telstar , Sparta Rotterdam ​និង​ AZ Alkmaar ។ អ្វី​ដែល​អតីត​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​រូប​នេះ​សោក​ស្ដាយ​បំផុត​នៅ​អំឡុង​ពេល​ជា​កីឡាករ​នោះ ​គឺ​មិន​បាន​បញ្ចេញ​ថ្វី​ជើង​លេង​ឱ្យ​ក្លិប​ Ajax ​ដែល​រូប​លោក​នៅ​បាន​មួយ​ឆ្នាំ​ដែរ​នោះ​(ធ្លាប់​នៅ​ក្លិប Ajax ​មួយ​ឆ្នាំ ​តែ​អត់​ដែល​បាន​ចូល​លេង​សោះ)។

 

២. Carlo Ancelotti (Real Madrid)

 

លោក Ancelotti កាល​នៅ​ជា​កីឡាករ (រូប​កាន់ពាន)

 

Carlo Ancelotti ​ជា​គ្រូ​បង្វឹក​របស់​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid ។ បុរស​វ័យ​៥៥​ឆ្នាំ​រូប​នេះ​ធ្លាប់​ជា​កីឡាករ​លេង​បាន​យ៉ាង​ល្អ​នៅ​តំបន់​បម្រើ​កណ្ដាល​ពេល​លេង​នៅ​ Parma, Roma ​និង​ AC Milan ។ បុរស​ជន​ជាតិ​អ៊ីតាលី​រូប​នេះ​កាល​លេង​ Roma ​ធ្លាប់​បាន​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន​ Serie A ​១​ដង​និង​ Coppa Italia ​៤​ដង។ ចំណែក​ពេល​លេង​នៅ Milan ​វិញ​រូប​លោក​អាច​ឈ្នះ​ពាន​ European Cup ​២​ដង, UEFA Super Cup ​២​ដង, Serie A ​២​ដង, Supercoppa Italiana ​ម្ដង ​និង​ Intercontinental Cup ២​ដង។

 

៣. Jose Mourinho (Chelsea)

 

Mourinho កាល​នៅ​ជា​កីឡាករ (ជួរ​អង្គុយ ខាង​ស្ដាំ) ថត​ឆ្នាំ​១៩៨៧

 

Jose Mourinho ​មាន​មុខងារ​ជា​អ្នក​ចាត់​ការ​របស់​ក្លិប​ Chelsea ​បច្ចុប្បន្ន។ មុន​មាន​ថ្ងៃ​នេះ​ បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ក្លិប​នៅ​ប្រទេស​ព័រទុយហ្គាល់​ចំនួន​៤​ដែរ​គឺ Rio Ave, Belenenses, Sesimbra ​និង​ Comercio e Industria មុន​ពេល​លោក​បោះ​បង់​ស្បែក​ជើង​ជា​កីឡាករ​ចោល​ត្រឹម​វ័យ​២៤​ឆ្នាំ​។

 

៤. Pep Guardiola (Bayern Munich)

 

Pep Guardiola សព្វ​ថ្ងៃ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ Bayern Munich ។ អ្នក​ចាត់​ការ​វ័យ​ក្មេង​រូប​នេះ​ធ្លាប់​ជា​កីឡាករ​ដែល​លេង​នៅ​ក្លិប​ជា​ច្រើន​ដូចជា​ Barcelona, Brescia , Roma , Al-Ahli ​និង​ Dorados ។ រយៈ​ពេល​ដែល​បុរស​វ័យ​៤៣​ឆ្នាំ​រូប​នេះ​ជោគជ័យ​បំផុត​អំឡុង​ពេល​ជា​កីឡាករ​បាល់​ទាត់​នោះ​គឺ​ពេល​លេង​នៅ​ក្លិប​ Barcelona ​ដោយ​អាច​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន​ La Liga ​៦​ដង, Copa del Rey ​២​ដង, Spanish Super Cup ​៤​ដង, European Cup ​ម្ដង, UEFA Cup Winners' Cup ​ម្ដង​ ​និង​ UEFA Super Cup ​២​ដង។

 

៥. Arsene Wenger (Arsenal)

 

Arsene Wenger ​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​របស់​ក្លិប​ Arsenal។ បុរស​វ័យ​៦៤​ឆ្នាំ​រូប​នេះ​កាល​ពី​ក្មេង​ធ្លាប់​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ដូចជា Mutzig , Mulhouse , ASPV Strasbourg ​និង​ RC Strasbourg ​ដែល​ក្លិប​ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​នៅ​ប្រទេស​បារាំង​ទាំង​អស់។ ឆ្នាំ​ដែល​ជោគជ័យ​បំផុត​អំឡុង​ពេល​ជា​កីឡាករ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​រូប​នេះ​គឺ​ឆ្នាំ​១៩៧៨-១៩៧៩ ​ដែល​កាល​នោះ​លោក​លេង​នៅ​ RC Strasbourg ​អាច​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន​ Ligue 1 ។

 

៦. Luis Enrique (Barcelona)

 

Luis Enrique ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លិប Barcelona ។ បុរស​វ័យ​៤១​ឆ្នាំ​រូប​នេះ​ជា​អតីត​ខ្សែ​បម្រើ​របស់​ក្លិប​ Barcelona , Real Madrid ​និង​ Sporting Gijon ។ អំឡុង​ពេល​អ្នក​ចាត់​ការ​ថ្មី​របស់​ Barca ​រូប​នេះ​លេង​នៅ​ Real Madrid ​អាច​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន La Liga ​មួយ​ដង, Copa del Rey ​មួយ​ដង​និង​ Spanish Super Cup ​មួយ​ដង។ ចំណែក​កាល​លេង​នៅ​ Barcelona ​វិញ​រូប​លោក​ក៏​បាន​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន La Liga ​២​ដង, Copa del Rey ​២​ដង, Spanish Super Cup ​មួយ​ដង, UEFA Cup Winners' Cup ​មួយ​ដង ​និង​ UEFA Super Cup ​មួយ​ដង។

 

៧. Manuel Pellegrini (Manchester City)

 

លោក Manuel Pellegrini ​សព្វ​ថ្ងៃ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ Manchester City ។ បុរស​ដែល​ធ្លាប់​បាន​ដឹក​នាំ​ក្លិប​១០​រួច​មក​ហើយ​នេះ​កាល​ពី​ក្មេង​ធ្លាប់​លេង​ឱ្យ​តែ​មួយ​ក្លិប​ទេ​គឺ​ Universidad de Chile ​ពី​ឆ្នាំ​១៩៧៣​ ដល់​១៩៨៦។ អតីត​កីឡាករ​ជម្រើស​ជាតិ​ឈីលី​រូប​នេះ​កាល​នៅ​ជា​កីឡាករ​បាល់ទាត់​ក៏​មាន​រហស្សនាម​មួយ​ផង​ដែរ​ថា​ The Engineer ។

 

៨. Brendan Rodgers (Liverpool)

 

Rodgers (ជួរ​ឈរ ខាងឆ្វេង​គេ) ពេល​លេង​ឲ្យ​ក្រុម​យុវជន Ballymena

 

Brendan Rodgers ​ជា​គ្រូ​បង្វឹក​របស់​ក្លិប​ Liverpool ។ កាល​នៅ​លេង​ជា​កីឡាករ​បាល់ទាត់​រូប​លោក​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់​របស់​ក្លិប​នៅ​ប្រទេស​អៀរឡង់​ខាង​ជើង​ប៉ុន្តែ​ជា​អកុសល​ដោយ​សារ​បញ្ហា​របួស​ជង្គង់​បាន​ធ្វើ​ឱ្យ​បុរស​រូប​នេះ​ឈប់​លេង​បាល់​ត្រឹម​អាយុ​២០​ឆ្នាំ។

 

ក្រៅ​ពី​គ្រូ​បង្វឹក​ទាំង​៨​ខាង​លើ ក៏​មាន​គ្រូ​បង្វឹក​ជា​ច្រើន​ទៀត​ដែរ ដែល​ធ្លាប់​ជា​កីឡាករ​កាល​នៅ​ពី​ក្មេង៕

 

ចុច​អាន៖ អតីត​កីឡាករបាល់​ទាត់​​ល្បី​ទាំង​បី​រូប​នេះ​មាន​កូន​ស្រី​សម្រស់​មិន​ចាញ់​តារា

 

ប្រែ​សម្រួល​៖ មុន្នី រម្យ

ប្រភព៖ dailymail

អត្ថបទពេញនិយម