៩​ យ៉ាង​ អាច​ធ្វើ​ឲ្យ​នារី​​​​ម្នាក់​ បាក់​​ចិត្ត​ស្រលាញ់​​អ្នក ដោយ​មិន​ដឹង​ខ្លួន

  • 2016-01-07 14:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ឲ្យ​នារី​ម្នាក់​ចាប់​អារម្មណ៍​មក​លើ​ខ្លួន អាច​ជា​ការ​លំបាក​សម្រាប់​បុរស​មួយ​ចំនួន។ ពេល​ខ្លះ​​បុរស​ទាំង​នោះ ​មិន​មាន​គ្រប់​ចំណុច​តាម​អ្វី​ដែល​នារី​ៗ​ចង់​បាន។​ តែ​តាម​រយៈ​ការ​ ផ្លាស់​ប្ដូរ​ទម្លាប់​មួយ​ចំនួន នឹង​អាច​ធ្វើ​ឲ្យ​​​នារី​ៗ លង់​ចិត្ត​ស្រលាញ់​​បុរស​ម្នាក់​ដោយ​មិន​ដឹង​ខ្លួន៖ ​​​​​​​​

 

១. ជា​វីរបុរស​ របស់​នាង នៅ​ពេល​ណា​ដែល​នាង​ជួប​​បញ្ហា គឺ​​​​តែង​មាន​វត្តមាន​អ្នក​​មក​ចូល​រួម​ចំណែក​​ជួយ​ដោះ​ស្រាយ​ជា​និច្ច។ បើ​ទោះ​បី​ ពេល​ខ្លះ​អ្នក​មិន​អាច​ជួយ​នាង​បាន​គ្រប់​រឿង ប៉ុន្តែ​ទឹក​ចិត្ត​​របស់​អ្នក ការ​ប្រឹង​ប្រែង​​ដោយ​ព្យាយាម​ ធ្វើ​ឡើង​ចេញ​ពី​ចិត្ត នោះ​ នាង​នឹង​មើល​ឃើញ​អ្នក​ ជា​បុរស​ក្នុង​ក្ដី​សុបិន​​របស់​នាង។

 

២. ជា​មនុស្ស​មាន​អាថ៌កំបាំង​បន្តិច​ រាក់​ទាក់​​ជា​មួយ​នាង ប្រៀប​ដូច​ជា​មិត្ត​ភក្តិ​ល្អ​​ម្នាក់ ប៉ុន្តែ​​​មិន​គួរ​​ឆ្លើយ​ Yes គ្រប់​តែ​​ពេល ឬ​ឲ្យ​នាង​ដឹង​ពី​អ្នក​​គ្រប់​រឿង​នោះ​ទេ។ នារី​ភាគ​ច្រើន​ចូល​ចិត្ត​​ បុរស​ណា​ដែល​មាន​អាថ៌កំបាំង​​បន្តិច (នាង​ចង់​ដឹង...) ប៉ុន្តែ​ព្យាយាម​ក្លាយ​ជា​មនុស្ស​​​ស្មោះ​ត្រង់​​ចំពោះ​នាង។

 

៣. រៀបចំ​ខ្លួន​ឲ្យ​​ស្អាត​បាត​​​​​​​​​​​​​​​

 

នារី​​ភាគ​ច្រើន​​​​មិន​សូវ​​មើល​​ចូល​ភ្នែក ដោយ​ឃើញ​អ្នក​ស្លៀក​ពាក់​ខោ​អាវ​ ដដែល​ៗ​នោះ​ទេ។ មិន​ចាំបាច់​តែ​សំលៀក​បំពាក់​ថ្លៃ​ៗ ​ប៉ុន្តែ​គួរព្យាយាម​​ស្លៀក​ពាក់​ស្អាត​បាត​សមរម្យ ហាត់​ប្រាណ​ឲ្យ​រាង​ស្អាត និង​ជា​មនុស្ស​​ដើរ​ទាន់​សម័យ​កាល។

 

៤. ជា​មនុស្ស​ឆ្លាត មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន​​

 

គ្រប់​គ្នា​ដឹង​ហើយ​ថា ជា​សុភាព​បុរស​ម្នាក់ អ្នក​គួរ​ធ្វើ​យ៉ាង​ណា។ រៀន​អ្វី​ថ្មី​ៗ យល់​ដឹង​ច្រើន ជា​មនុស្ស​ឧស្សាហ៍​ ចេះ​ជួយយក​អាសារ​អ្នក​ដទៃ មាន​អ្នក​ស្រលាញ់​រាប់​អាន​ច្រើន ប្រាកដ​ណាស់​ នារី​​ជា​ច្រើន​ចូល​ចិត្ត​បុរស​បែប​នោះ។

 

៥. ជា​មនុស្ស​​គួរ​ឲ្យ​ទុក​ចិត្ត នារី​ៗ​ជា​​ច្រើន​ ចង់​បាន​​ដៃ​គូ​ម្នាក់​ដែល​នាង​ជឿ​ទុក​ចិត្ត។ បង្ហាញ​នាង​ថា​អ្នក​ជា​មនុស្ស​ រឹង​ប៉ឹង​ នាង​អាច​ផ្ញើ​វាសនា​លើ​អ្នក​បាន នោះ​​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​ ១០០ លើ​ ១០០ឬ A+ ពី​​​​នាង។

 

​​​​​៦. ជា​មនុស្ស​​កំប្លែង​បន្តិច ជា​មនុស្ស​ប្រុស មិន​គួរ​តក់​មក់​ទុយ​មុយ​ពេក​នោះ​ទេ។ នារី​ៗ​ចូល​ចិត្ត​ មនុស្ស​ប្រុស​រួស​រាយ និង​ ចេះ​បង្កើត​បរិយាកាស​សប្បាយ​រីក​រាយ​ខ្លះ។ កុំ​ខ្មាស​អៀន​អី ពេល​ខ្លះ​ដែល​អាច​ត្រាប់​តាម​ តួ​កំប្លែង​ បាន​​គឺ​​ធ្វើ​ឲ្យ​នាង​ចូល​ចិត្ត​នៅ​ជា​មួយ​អ្នក។

 

៧. ជា​មនុស្ស​ឯករាជ្យ មាន​លុយ​ចាយ​ខ្លួន​​ឯង​​​

 

ប្រាកដ​ណាស់ ​​នារី​ៗ​​ជា​ច្រើន​ប្រាថ្នា​បុរស​ក្នុង​ក្ដី​ស្រមៃ ​ជា​មនុស្ស​ប្រុស​​ដែល​នាង​ទុក​ចិត្ត​ ជា​មនុស្ស​​មិន​ពឹង​ផ្អែក​លើ​ឪពុក​ម្ដាយ ពោល​គឺ​​មាន​ថវិកា​​ចាយ​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិន​មែន​ជា​មនុស្ស​ចាយ​​វាយ​ហ៊ឺហា​នោះ​ទេ។

 

៨. មិន​ស្និទ្ធស្នាល​ជា​មួយ​នារី​ដទៃ​​​​

 

ចំណុច​នេះ​មាន​ន័យ​ថា បើ​អ្នក​ដាក់​ចិត្ត​ស្រលាញ់​នារី​ណា​ម្នាក់ ហើយ​នាង​ក៏​បង្ហាញ​​ពី​សញ្ញា​មួយ​ចំនួន​ដែល​នាង​ពេញ​ចិត្ត​នឹង​អ្នក​ដែរ ដូច​នេះ​អ្នក​គប្បី​មាន​ចិត្ត​​ស្មោះ​ត្រង់ ​​​កុំ​ធ្វើ​ឲ្យ​នាង​អន់​ចិត្ត​ តាម​កាយ​វិការ​ស្និទ្ធស្នាល​ជា​មួយ​អ្នក​ផ្សេង។

 

៩. ទុក​ពេល​វេលា​​ឲ្យ​នាង នារី​ម្នាក់​ចាប់​អារម្មណ៍​លើ បុរស​​ក្នុង​ក្ដី​ស្រមៃ​របស់​នាង គឺ​ត្រូវ​ចំណាយ​ពេល​​​វេលា​ខ្លះ។ ទុក​ពេល​វេលា​មួយ​គ្រប់​គ្រាន់​សម្រាប់​នាង​ស្វែង​យល់​ពី​ចិត្ត​អ្នក​បាន​ច្រើន និង​សម្រេច​ចិត្ត​ជ្រើស​រើស​ម្ចាស់​ចិត្ត​របស់​នាង ដោយ​មិន​បង្ខំ ចុង​ក្រោយ​អ្នក​ក៏​​គួរ​​ព្យាយាម​លើក​សរសើរ​ពី​​នាង​​ឲ្យ​បាន​ច្រើន​ផង​ដែរ​៕

ចុះ​អ្នក​មាន​ត្រូវ​នឹង​ចំណុច​ខាង​លើ​​ដែរ​ឬ​ទេ?

 

ចុចអាន៖  ៧​យ៉ាងអាច​កើត​ជា​ស្នេហា​​ តើ​អ្នក​ចូល​ចំណុច​មួយ​ណា?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ wikihow

​​

អត្ថបទពេញនិយម
អត្ថបទថ្មី