៧​យ៉ាងអាច​កើត​ជា​ស្នេហា​​ តើ​អ្នក​ចូល​ចំណុច​មួយ​ណា?

  • 2015-11-11 21:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​​គឺ​ជា​ការ​ស្រលាញ់​រវាង​មនុស្ស​ម្នាក់​​ទៅ​មនុស្ស​ម្នាក់​ទៀត​ និង​ស្រលាញ់​ទៅ​វិញ​ទៅ​មក ហើយ​មាន​អត្ថន័យ​ជា​ច្រើន​ទៀត​រាប់​មិន​អស់ ។ ក្ដី​បារម្ភ​ចំពោះ​គ្នា សប្បាយ​ជា​មួយ​គ្នា កើត​ទុក្ខ​ជា​មួយ​គ្នា ... ជា​រសជាតិ​នៃ​ស្នេហា​មួយ ប៉ុន្តែ​មុន​នឹង​​កើត​មាន​ក្ដី​ស្រលាញ់​បែប​នេះ​ វា​បាន​ចាប់​ផ្ដើម​ពី​ចំណុច​មួយ ដែល​មាន​ដូច​ខាង​ក្រោម៖ ​​​​

 

  ១. ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត

  សេចក្ដី​ស្រលាញ់​ត្រូវ​ការ​ពេល​វេលា តែ​ពេល​ខ្លះ​វា​កើត​ចេញ​តាំង​ពី​ពេល​ជួប​គ្នា​ដំបូង ឬ​ហៅ​ថា​ស្នេហា​​ផ្លេកបន្ទោ។ ពេល​ខ្លះ​​​វា​អាច​នឹង​កើត​​ជា​ស្នេហា​មួយ ​​​និង​ក្លាយ​ជា​គូ​សង្សារ​ពេល​អ្នក​ទាំង​ពីរ​ស្គាល់​ និង​ស្វែង​យល់​ចិត្ត​គ្នា​បាន​យូរ។​​​​​​​​​​

  ២. ពី​មិត្តភ័ក្ដិ ក្លាយ​ជា​ស្នេហា

  មនុស្ស​ពីរ​នាក់​ភេទ​ផ្ទុយ​គ្នា ដំបូង​ជា​មិត្តភ័ក្ដិ​​នឹង​គ្នា​ធម្មតា​... រហូត​ដល់​ជិត​ស្និទ្ធ​...​ រហូត​ក្លាយ​​ជា​ពន្លក​​ស្នេហា​ក៏​​​​មាន។ អ្នក​យល់​ចិត្ត​គេ គេ​យល់​ចិត្ត​អ្នក ដឹង​ថា​​គេ​ម្នាក់​នោះ​​ចូលចិត្ត​អ្វី​ មាន​ចរិត​បែប​ណា ពី​មិត្ត​ជិតស្និទ្ធ​​​ក្លាយ​ជា​​គូ​សង្សារ​​​ ពេល​នោះ​អារម្មណ៍​ចេះ​ប្រចណ្ឌ​​នឹង​កើត​មាន​ឡើង តែ​វា​ក៏​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​គូ​សង្សារ​ថ្មី​នោះ​ ព្រោះ​អ្នក​ទាំង​បាន​​ស្វែង​យល់​​គ្នា​ជា​យូរ​មក​ហើយ។

 

  ៣. ពី​សត្រូវ​ទៅ​ជា​ស្នេហា  

ពេល​ខ្លះ​​ទិដ្ឋភាព​ស្នេហា​​ក្នុង​​ជីវិត​ពិត​​ គឺ​ដូច​ទាំង​ស្រុង​ក្នុង​រឿង​ស្នេហា​​ក្នុង​​ភាពយន្ត​​ដែរ។ មនុស្ស​ស្រី​ម្នាក់​​ និង​មនុស្ស​ប្រុស​ម្នាក់​ ជា​គូ​ប្រជែង​គ្នា ក្នុង​ការ​សិក្សា​ឬ​ការងារ​ ពេល​ជួប​គ្នា​តែង​ឌឺ​ឌង​​ថា​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក តែ​​​ឥទ្ធិពល​នៃ​ការ​ស្អប់​ ក៏​អាច​​ធ្វើ​ឲ្យ​នារី​ និង​បុរស​នោះ ​ចង​ចាំ ​​និង​យល់​ពី​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​ ដែល​នេះ​ប្រែ​ក្លាយ​ពី​​សត្រូវ​ទៅ​ជា​​ស្នេហា​មួយ...ដូច​ពាក្យ​ចាស់​ថា "ស្អប់​ជំពប់​លើ"។​​

  ៤. ស្រលាញ់​គ្នា​ ចិត្ត​ និង​ចិត្ត​

  ការ​ស្រលាញ់​ផ្ដើម​ចេញ​ពី​យល់​ចិត្ត​គ្នា​ ឧទាហរណ៍​ បុរស​ម្នាក់​ពេញ​ចិត្ត​​​​ស្រលាញ់​នារី​ម្នាក់​​ខ្លាំង ហើយ​នារី​ម្នាក់​នោះ​ក៏​អាណិត​ស្រលាញ់​​បុរស​ម្នាក់​នោះ​វិញ​ដែរ។ ការ​ចាប់​ផ្ដើម​របៀប​ចិត្ត​ និង​ចិត្ត​ទៅ​វិញ​ទៅ​មក​បែប​នេះ ជា​ប្រភេទ​ស្នេហា​ដែល​កើត​មាន​ឡើង​ច្រើន​ជាង​ស្នេហា​ផ្សេង​ទៀត។

  ៥. ក្លាយ​ជា​ក្ដី​ស្រលាញ់​តាម​ការ​បង្ខំ

  ក្នុង​ទំនៀម​ទម្លាប់​ប្រទេស​​មួយ​ចំនួន​សេចក្ដី​ស្នេហា​គឺ​​​កើត​ចេញ​ពី​ការ​រៀប​ចំ​ទុក​ដាក់​ឲ្យ​​តាំង​ពី​តូច​ឬ​ធំ​ដឹង​ក្ដី​ដោយ​​ឪពុក​ម្ដាយ​តែ​ម្ដង មាន​ន័យ​ថា​ស្នេហា​នោះ​សាមី​ខ្លួន​មិន​មែន​ជា​អ្នក​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​ទេ។ តែ​ពេល​ខ្លះ​ខាង​សាមី​ខ្លួន​ជា​បុរស​ឬ​នារី​ទាំង​​សង​ខាង​ក៏​ពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ជួន​កាល​​ បុគ្គល​នោះ​មិន​ពេញ​ចិត្ត ភាគី​ម្ខាង​ទៀត​ដែល​​ឪពុក​ម្ដាយ​ជា​អ្នក​រៀប​ចំ​ឲ្យ​នោះ​ទេ តែ​រយៈ​ពេល​យូរ​ទៅ​ក៏​មាន​ចិត្ត​អាណិត​ស្រលាញ់​ដោយ​មិន​ដឹង​ខ្លួន ហើយ​នេះ​ក៏​​កើត​ជា​ស្នេហា​មួយ។

  ៦. ស្នេហា​កើត​ចេញ​ពី​​ការ​ខំ​ប្រឹង​ប្រែង​របស់​ភាគី​ម្ខាង

  ពេល​ខ្លះ​​ភាគី​ម្ខាង​​តាម​ស្រលាញ់​​​ដោយ​ចិត្ត​ស្មោះ​ទៅ​ភាគី​ម្ខាង​ទៀត​ក្នុង​សេចក្ដី​ស្នេហា​ តែ​​មិន​ភាគី​ម្ខាង​ទៀត​នោះ​មិន​​ចាប់​អារម្មណ៍​នោះ​ឡើយ។ ឧទាហរណ៍​បុរស​ម្នាក់​តាម​ស្រលាញ់​នារី​ម្នាក់​នៅ​ជិត​ខាង​គ្នា តែ​មិន​មាន​គ្រប់​លក្ខខណ្ឌ​ដែល​នាង​ចង់​បាន​សោះ...តែ​ដោយ​អំណាច​នៃ​ក្ដី​ស្រលាញ់​...រយៈ​​កាល​ក្រោយ​មក​បុរស​នោះ​ខិត​ខំ​ប្រឹង​​ប្រែង​​បំពេញ​ឲ្យ​មាន​គ្រប់​នូវ​អ្វី​ដែល​នារី​នោះ​ចង់​បាន ពេល​នោះ​នាង​អាច​​​មើល​ឃើញ​ទៅ​បុរស​នោះ​...ហើយ​វា​ក៏​វិវឌ្ឍ​ជា​ស្នេហា​តែ​ម្ដង។​​​​

 

  ក្ដី​ស្រលាញ់​ពេល​ខ្លះ​អាច​ជា​​ភាព​​ស្មុគ​ស្មាញ​មួយ ទោះ​ពេល​ខ្លះ​កើត​ចេញ​ពី​​ការ​យល់​ចិត្ត​រវាង​មនុស្ស​ពីរ​នាក់​​ក៏​ដោយ... ភាព​ស្មោះ​ត្រង់ ចេះ​ជួយ​គ្នា​ពេល​មាន​ទុក្ខ​ធុរៈ ជា​មនុស្ស​ស្លូត​បូត មិន​គិត​ពី​ប្រយោជន៍​ខ្លួន ជា​មនុស្ស​ឧស្សាហ៍...ពេល​នោះ​វា​អាច​ប្រែ​ក្លាយ​ពី​ក្ដី​អាណិត​របស់​មនុស្ស​ម្នាក់​ទៅ​ជា​ស្រលាញ់​​​លើ​មនុស្ស​ម្នាក់​ទៀត៕​​​​

 

  តើ​មាន​ចំណុច​ណា​ទៀត​ដែល​អាច​បង្កើត​ជា​ស្នេហា​? ចុះ​​ប្រិយមិត្ត​ត្រូវ​នឹង​ចំណុច​ណា​មួយ​ដែរ?

 

ចុចអាន៖ ស្នេហា​​ជា​អ្វី?​

ចុចអាន៖ ហេតុ​ផល​៤​យ៉ាង ដែល​​​អ្នក​មាន​ស្នេហា​ហើយ នៅ​តែ​ឯកា

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ allwomenstalk