ធ្លាប់ឆ្ងល់អត់ ហេតុអ្វីគេពាក់ចិញ្ចៀនរៀបការលើដៃនាងខាងឆ្វេង?
- 2016-01-09 19:22:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឆ្ងល់អត់ ហេតុអ្វីគេពាក់ចិញ្ចៀនរៀបការលើដៃនាងខាងឆ្វេង?
ចន្លោះមិនឃើញ
មនុស្សជាច្រើន តែងតែពាក់ចិញ្ចៀនរៀបការនៅម្រាមដៃទី៤ ឬម្រាមដៃនាងលើដៃឆ្វេង ប៉ុន្តែតើប្រិយមិត្តធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេពេញនិយមពាក់លើម្រាមដៃនាងខាងឆ្វេងនេះ?
បើតាមជំនឿរបស់មនុស្សជាច្រើនយល់ថា សរសៃឈាមបានរត់ពីម្រាមដៃនាងខាងឆ្វេង ទៅកាន់បេះដូង នៅផ្នែកខាងឆ្វេងខ្លួនរបស់យើង ដែលធ្វើឲ្យមានជំនឿថា វាបង្ហាញពីសេចក្ដីស្រលាញ់យ៉ាងជិតស្និទ្ធ។ ដូច្នេះហើយ ទើបក្លាយជាប្រពៃណីតៗគ្នា ពាក់ចិញ្ចៀនលើម្រាមមួយនេះ។
រីឯជំនឿរបស់ប្រជាជនចិន ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយពួកគេជឿថា ម្រាមដៃនីមួយៗ តំណាងឲ្យទំនាក់ទំនងខុសៗគ្នា៖
ម្រាមដៃមេ៖ តំណាងឲ្យឪពុកម្តាយ
ម្រាមដៃចង្អុល៖ តំណាងឲ្យបងប្អូន
ម្រាមដៃកណ្ដាល៖ តំណាងឲ្យខ្លួនឯង
ម្រាមដៃទី៤ (នាង)៖ តំណាងគូស្នេហ៍
ម្រាមដៃកូន៖ តំណាងកូនៗ
យ៉ាងណា នេះមិនមែនមានន័យថា ប្រទេសទាំងអស់លើលោក សុទ្ធតែពាក់ចិញ្ចៀនរៀបការនៅលើដៃឆ្វេងម្រាមដៃនាងទេ។ បើតាម Weddiing Datails បានឲ្យដឹងថា បច្ចុប្បន្នមានប្រទេសមួយចំនួនដូចជា ន័រវែស រុស្សី ក្រិក អ៊ុយក្រែន ប៊ុលហ្គារី ប៉ូឡូញ អូទ្រីស អាល្លឺម៉ង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ គឺពួកគេពាក់ចិញ្ចៀនរៀបការនៅដៃខាងស្ដាំ៕
-ចុចអាន៖ ចំនួនក្រយៅដៃប្រាប់ពី ជោគលាភល្អឬមិនល្អ
ប្រែសម្រួល៖ ជីវ័ន្ត ប្រភព៖ thesun