Fan Bing Bing ទទួលស្គាល់ថាខ្លួនជាអ្នកញ៉ែមិត្តប្រុសមុន
- 2016-01-13 13:42:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bing Bing ទទួលស្គាល់ថាខ្លួនជាអ្នកញ៉ែមិត្តប្រុសមុន
ចន្លោះមិនឃើញ
មានវត្តមានក្នុងកម្មវិធីជជែកកម្សាន្ត "Kangxi Laile” តារាសម្ដែងស្រីល្បីឈ្មោះ Fan Bing Bing បានបង្ហើបថានាងបានចាប់ចិត្តលើមិត្តប្រុសតាំងពីពេលជួបគ្នាលើកដំបូងពេលថតរឿង "The Empress of China” ម្ល៉េះ។
តារាស្រីអាយុ ៣៤ ឆ្នាំបានបង្ហើបថានាងនិងតារាសម្ដែងត្រកូល Li ស្គាល់គ្នាបានជាង ១០ហើយតែមិនដែលមានឱកាសស្និទ្ធស្នាលក៏ដូចជាស្វែងយល់ពីគ្នានោះទេ។
“រហូតដល់ពេលសហការជាមួយគ្នាក្នុងរឿង "The Empress Of China” ទើបខ្ញុំបានយល់ច្បាស់ពីគាត់។ Li Chen គឺច្បាស់លាស់ក្នុងរឿងការងារខ្លាំងណាស់ គាត់អាចសម្ដែងទាំងមិនចាំបាច់ប៉ារ៉ូលឡើងវិញ។ រឿងនេះបានផ្ដិតជាប់ក្នុងចិត្តរបស់ខ្ញុំយ៉ាងជ្រៅ។ ខ្ញុំបានទៅសុំលេខទូរស័ព្ទនិងទាក់ទងទៅគាត់មុនពេលរឿងថតចប់"។ Fan Bing Bing រំឭកឡើងវិញ។ នាងក៏បានបន្ថែមទៀតថា នៅពេលនាងទៅសុំលេខទូរស័ព្ទ Li Chen បានអៀនយ៉ាងខ្លាំងព្រោះនេះគឺជាការងារគឺរបស់អ្នកផលិតរឿង (នៅក្នុងរឿងនេះ Fan Bing Bing បានទទួលបន្ទុក២គឺសម្ដែងជាតួឯកនិងផលិតករ)។
និយាយពីមិត្តប្រុស Fan Bing Bing បានសរសើរមិនអស់ពីមាត់ថា៖ "គាត់គឺជាបុរសដែលល្អបំផុតដែលខ្ញុំធ្លាប់បានជួប"៕
ចុចអាន៖រ៉ូបទាំង១០ ដែលធ្វើឲ្យ Fan Bing Bing ក្លាយជាកំពូលតារាកម្រាលព្រំក្រហម
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing