iPhone 6s ល្បឿនលឿនជាងគេប្រចាំ២០១៥ ទោះប្រៀបនឹងទូរសព្ទមាន RAM ធំជាងក្ដី
- 2016-01-14 17:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6s ល្បឿនលឿនជាងគេប្រចាំ២០១៥ ទោះប្រៀបនឹងទូរសព្ទមាន RAM ធំជាងក្ដី
ចន្លោះមិនឃើញ
ក្រុមហ៊ុនខាងជំនាញធ្វើតេស្តសមត្ថភាពទូរសព្ទ Antutu បានចាត់ទុកទូរសព្ទ iPhone 6s ជាទូរសព្ទមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៥ បើទោះបីប្រៀបជាមួយនឹងទូរសព្ទដែល RAM ទំហំធំជាង និង CPU ដែលលឿនជាងក្ដី។
iPhone 6s ដំណើរការដោយបន្ទះ Chip A9 ប្រភេទ dual core រួមជាមួយនឹង RAM ទំហំ ២GB ប៉ុណ្ណោះ ។ ប៉ុន្តែវាទទួលបានពិន្ទុខ្ពស់ជាងទូរសព្ទលឿនលំដាប់ទីពីរ Huawei Mate 8 ដែលមានបំពាក់បន្ទះ Chip Kirin 950 ប្រភេទ octa-core និងមាន RAM ទំហំ ៣GB ឬ៤GB (Antutu មិនបានបញ្ជាក់ទេថាបានធ្វើតេស្តលើម៉ូដែល ៣GB ឬ ៤GB នោះ)។
ពិន្ទុរបស់ iPhone 6s នេះទៀតសោតខ្ពស់ជាង Galaxy Note 5 ដល់ទៅ ៥៩% ដែលទូរសព្ទនេះបំពាក់ដោយបន្ទះ Chip Exynos 7420 ប្រភេទ octa-core និងមាន RAM ទំហំ៤GB។
ចាប់តាំងពីបន្ទះ Chip 64-bit A7 បានលេចរូបរាងលើ iPhone 5s នៅឆ្នាំ២០១៣ ក្រុមហ៊ុន Apple តែងនាំមុខគេខាងផ្នែកផលិតបន្ទះ Chip ដែលមានល្បឿនលឿននិងប្រើប្រាស់ថាមពលតិច៕
ចុចអាន៖ មូលហេតុមួយចំនួនដែលអាចធ្វើឲ្យ Apple លុបរន្ធកាសពី iPhone 7
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ AppleInsider