​ធ្លាយ​ព័ត៌មាន​ Louis Koo សង់​សាលា​បាន​ដល់​៨៥ខ្នង​​​នៅ​ជនបទ ក្នុង​៨​ឆ្នាំ​ចុងក្រោយ

  • 2016-01-14 17:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ហុងកុង Louis Koo មិន​ត្រឹម​​ជា​តារា​ដែល​មាន​ចិត្តធម៌​ក្នុង​សិល្បៈ​ទេ លោក​ក៏​ជា​តារា​ដែល​ស្ងប់ស្ងាត់​ម្នាក់។ ក្នុង​រយៈពេល​៨​ឆ្នាំ​ចុងក្រោយ​ តារា​វ័យ​៤៥​ឆ្នាំ​បាន​សង់​សាលា​៨៥​ខ្នង​​នៅ​តំបន់​ជន​បទ​ចិន​ដី​គោក​។

 

 

 

តារា​សម្ដែង​ស្ងប់ស្ងាត់​រូប​នេះ​មិន​ដែល​និយាយ​ប្រាប់​រឿង​ការងារ​មនុស្សធម៌​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ឲ្យ​សារព័ត៌មាន​ដឹង​នោះ​ទេ។ ​ក្នុង​ឆ្នាំ​២០១២ ពេល​សារព័ត៌មាន​ដឹង​ពី​ការងារ​មនុស្សធម៌​របស់​គេ​ តារា​​នៅ​លីវ​នេះ​បាន​បិទមាត់​​និង​មិន​បញ្ចេញ​ចម្លើយ​អ្វី​ទាំង​អស់ ទោះ​ជា​គេ​សួរ​ពី​ការ​សាងសង់​សាលា​ក៏​ដោយ។

​​​​​ ​រហូត​ដល់​នៅ​ដើម​ឆ្នាំ​​២០១៤ Louis បាន​ត្រូវ​សារព័ត៌មាន​ចុះ​ផ្សាយ​​ថា​បាន​សង់​សាលា​ចំនួន​៦១​​នៅ​តំបន់​ជន​បទ​ប្រទេស​ចិន​តាមរយៈ​​មូលនិធិ​សប្បុរស​របស់​លោក។ Koo ក៏​​បាន​បង្កើត​គម្រោង​មួយ​​សម្រាប់​គ្លីនិក​និង​ការ​ផ្គត់ផ្គង់​ទឹក។​ នៅ​ខែ​មករា ឆ្នាំ ២០១៦ Louis Koo ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​សង់​សាលា​២៤​ទៀត​សរុប​ទាំង​អស់​៨៥​។

 

តារា​ប្រុស​ក្នុង​រៀង “Virtus” នេះ​បាន​ចាប់​ផ្ដើម​កសាង​សាលា​តាំង​ពី​ឆ្នាំ​២០០៨ នៅ​ពេល​មាន​ការ​រញ្ជួយ​ដី​ខេត្ត Sichua ប្រទេស​ចិន​ដែល​ជា​គ្រោះ​មហន្តរាយ​សម្លាប់​មនុស្ស​ជាង៦៩ ០០០​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​៥​លាន់​នាក់​បាត់បង់​ផ្ទះ​សម្បែង៕

 

 

ចុចអាន៖រឿង​ថ្មី​របស់ Louis Koo ដូច “Iron Man” របស់​ហូលីវូដ

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ ប្រភព៖  jaynestars