Miley Cyrus ​អាច​នឹង​ចូល​រោងការ​ជាមួយ​អតីត​គូដណ្តឹង

  • 2016-01-16 17:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​រវាង​តារា​ចម្រៀង​សម្បូរ​រឿង​អាស្រូវ​ Miley Cyrus ​និង​អតីត​គូ​ដណ្ដឹង Liam Hemsworth ​ដែល​បាន​បែក​គ្នា​កាល​ពី​ឆ្នាំ ២០១៣ ​ទំនង​​នឹង​អាច​ផ្សះផ្សា​ឡើង​វិញ ​ដោយ​ប្រភព​ជិត​ដិត​នឹង​តារា​ទាំង​ពីរ​បង្ហើប​ថា ​ពួកគេ​កំពុង​គិតគូរ​ដល់​រឿង​ចូល​រោង​ជាមួយ​គ្នា​ទៀត​ផង។

 

​​«Miley ​ថា ​នាង​ចាំ​ក្លាយ​ខ្លួន​ជា​អ្នក​ស្រី​ Hemworth ​មិន​ចង់​បាន​ទេ ​​​​​ហើយ​ចង់​រៀបការ​​​​ឲ្យ​បាន​​លឿន​តាម​ដែល​អាច​ធ្វើ​​ទៅ​បាន»។ ​ប្រភព​មួយ​បាន​បញ្ជាក់​ប្រាប់​​ទស្សនាវដ្ដី ​Life & Style។ ​​​ប្រភព​ដដែល​បន្ត​ថា ​នាង​ចង់​​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ធំ​បំផុត​ទៀត​ផង។

 

 

​​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​​ប្រភព​មួយ​ផ្សេង​ទៀត​បាន​ប្រទះ​ឃើញ​តារា​ទាំង​ពីរ​​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម​ក្នុង​ពិធី​ជប់លៀង​កម្មវិធី ​​Golden Globes ​​​​ដែល​នោះ​ជា​សញ្ញា​បង្ហាញ​ពី​​​ការ​បើក​ភ្លើង​ខៀវ​ជា​ថ្មី​នៃ​សម្ពន្ធភាព​តារា​ទាំង​ពីរ។

 

ឥលូវ​មាន​តែ​ចាំ​មើល​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​រវាង​តារា​ទាំង​ពីរ​តែ​ប៉ុណ្ណោះ​ ដែល​អាច​បញ្ជាក់​ការ​ពិត​បាន។ ​​ចុះ​បើ​ពួកគេ​ត្រឡប់​មក​ត្រូវរ៉ូវ​គ្នា​មែន ​ប្រិយមិត្ត​គាំទ្រ​ឬទេ?

 

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា ប្រភព៖ ​Lollipop