ចំណុច​បី​គួរ​ស្វែង​យល់​ដើម្បី​ធានា​សុវត្ថិភាព​ពេល​ចត​ឡាន​នៅ​តំបន់​​​ចំណោត​

  • 2016-01-20 13:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចត​រថយន្ត​នៅ​តំបន់​ទួល​ចំណោត​ គឺ​ខុស​ពី​ការ​ចត​រថយន្ត​នៅ​លើ​តំបន់​មាន​ទី​រាប​ស្មើ​ ដោយ​សារ​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​លំនឹង​ជា​ធំ​ ប្រសិន​បើ​​មាន​បញ្ហា​ថ្លោះធ្លោយ​អ្វី​នោះ​រថយន្ត​​អាច​រអិល​ទៅ​ក្រោយ​ឬ​ទៅ​មុខ​ដែល​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ឬ​បង្កើត​ជា​គ្រោះថ្នាក់​ដោយ​ចៃដន្យ។

 

 

ខាង​ក្រោម​មាន​ជា​គន្លឹះ​បី​ដែល​ជួយ​បង្ការ​កុំ​ឲ្យ​មាន​​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​​រថយន្ត​មាន​បញ្ហា​លំនឹង៖

 

-នៅ​ពេល​ចត​ឡាន​លើ​តំបន់​ដែល​ឡើង​ចំណោទ​ គួរ​បង្វិល​កង់​ខាង​មុខ​ចេញ​ពី​ចិញ្ចើម​ផ្លូវ​ បន្ទាប់​មក​ឲ្យ​រថយន្ត​របស់​អ្នក​ថយ​ក្រោយ​យឺតៗ​​ រហូត​ដល់​ផ្នែក​ខាង​ក្រោយ​នៃ​កង់​ខាង​មុខ​ប៉ះ​នឹង​ចិញ្ចើម​ផ្លូវ។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ​នោះ​ជួយ​ទប់​ចលនា​រថយន្ត​ ក្នុង​ករណី​មាន​បញ្ហា។

 

​​​​​​​

-នៅ​ពេល​ចត​ឡាន​លើ​តំបន់​ចុះ​ចំណោទ​ បង្វិល​កង់​ខាង​មុខទៅ​ខាង​ស្ដាំ​​​ឲ្យ​ទល់​នឹង​ចិញ្ចើម​ផ្លូវ​ បន្ទាប់​មក​ឲ្យ​រថយន្ត​របស់​អ្នក​​រអិល​ទៅ​​មុខ​​យឺតៗ​​ រហូត​ដល់​ផ្នែក​ខាង​មុខ​​នៃ​កង់​ខាង​មុខ​ប៉ះ​នឹង​ចិញ្ចើម​ផ្លូវ។

 

 

-ក្នុង​ករណី​ដែល​ចត​ឡាន​លើ​តំបន់​ឡើង​ចំណោទ​ ឬ​​ចុះ​ចំណោទ​ដែល​គ្មាន​ចិញ្ចើម​ផ្លូវ​ទេ​ ត្រូវ​តែ​បង្វិល​កង់​រថយន្ត​​ទៅ​ផ្នែក​ខាង​ស្ដាំ​ជានិច្ច​ ដូច​នេះ​ប្រសិន​បើ​ឡាន​របស់​អ្នក​រអិល​ទៅ​មុខ​ ឬ​រអិល​ថយក្រោយ​​វា​នឹង​មិន​រអិល​ចូល​ទៅ​ក្នុង​ផ្លូវ​​ចរាចរណ៍​នោះ​ឡើយ៕​​​​

 

ចុច​អាន៖ ដឹង​ទេ​ថា​​ថ្នាំ​ឡាន​អាច​រង​​​ការ​ខូច​ខាត​ដោយ​សារ​​ការ​លាង​សម្អាត​ឡាន?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ DriversEd​​​​​

អត្ថបទថ្មី