ប្រពន្ធ Por បង្ហោះ​សារ​​ទុក្ខសោកជួស​កូន​ស្រី ​ពេល​បាត់​បង់​ប្ដី

  • 2016-01-19 21:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​តារា​សម្ដែង​ប្រចាំ​ទូរទស្សន៍​លេខ​៣​ថៃ Thridsadee “ Por” Sahawong បាន​ស្លាប់​កាល​ពី​ម្សិលមិញ​ តារា​រួម​អាជីព​​ជា​ច្រើន​រូប​បាន​សរសេរ​សារ​រំលែក​ទុក្ខ​ ក្នុង​នោះ​ប្រពន្ធ Por និង​កូន​ស្រី​ក៏​បាន​បង្ហោះ​សារ​ខ្លី​មួយ​ជូន​ទៅ​ស្វាមី​ផង​ដែរ។

 

 

Bow Vanda ​ដែល​ត្រូវ​ជា​ប្រពន្ធ​បាន​សរសេរ​សារ​តំណាង​ឲ្យ​កូន​ស្រី​អាយុ​២ឆ្នាំ​របស់​ពួក​គេ​ឈ្មោះ Mali ដោយ​ខ្លឹម​សារ​ទាំង​នោះ​រៀបរាប់​ថា៖"ប៉ា Por, ស្ដាប់​កូន Mali ណា។ Mali ​និង​ម៉ាក់​ស្រលាញ់​អ្នក​ពេញ​បេះដូង។ Mali ​និង​ម៉ាក់​នឹកប៉ា​​ខ្លាំង​ណាស់។ ទោះបី​ ប៉ា​​មិន​នៅ​ទី​នេះជាមួយ​ពួក​យើង​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ពួក​យើង​​នឹង​ចងចាំ​អ្នក​នៅ​ក្នុង​បេះដូង។ អរគុណ​​ការ​តស៊ូ​ដើម្បី​ពួក​យើង​​។ អរគុណប៉ា​ដែល​ចំណាយ​ពេល​​ដើម្បី​ពួក​យើង​​ដើម្បី​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើការ។ ប៉ា​​គឺ​ជា​ប៉ា​ដ៏​ល្អ​ម្នាក់។ ​ប៉ា​​បាន​ព្យាយាម​និង​តស៊ូ​​យ៉ាង​ខ្លាំង។ ​ប៉ា​​បាន​ធ្វើ​អ្វី​ជាច្រើន​ដើម្បី​មនុស្ស​គ្រប់​គ្នា​។ ពេល​នេះ​ប៉ា​ទៅ​ដល់​សុគតិភព។ ខ្ញុំ​ស្រលាញ់ប៉ា​"។

 

ចំណែក​តារា​សម្ដែង​ស្រី Napapa Tantrakool ជា​ប្រចាំ​តារា​​ទូរទស្សន៍​លេខ​៣​ថៃ​ជាមួយ Porក៏​បាន​រាយរាប់​លើ​បណ្ដាញ​សង្គម​ដែរ​ថា៖" ខ្ញុំ​បាន​ស្គាល់ Por ១០​ឆ្នាំ​ហើយ។ លោក​ជា​មនុស្ស​​និង​បង​ប្រុស​ល្អ​ម្នាក់។ ខ្ញុំ​នឹង​ស្រលាញ់​អ្នក​ជា​រឿង​រហូត"។​ ​​

 

 

 

វីដេអូ​​អនុស្សាវរីយ៍​ចុងក្រោយ​​ Por និង​រូបភាពដង្ហែ​សពចេញពីមន្ទីរពេទ្យ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ coconuts​​​​​

អត្ថបទថ្មី