iPhone 6/6 Plus ​សង្ឃឹម​លក់​ដាច់​​​​ដល់​​​ ៣៧លាន​គ្រឿង​​​ខែ​កញ្ញា​នេះ​

  • 2014-09-17 22:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple អាច​នឹង​លក់​ iPhone 6/6 Plus បាន​រហូត​ដល់​ទៅ​៣៧លាន​គ្រឿង​នៅ​ត្រី​មាស​ខែ​កញ្ញា​ឆ្នាំ​នេះ ​ខណៈ​ចំនួន​​កុម្ម៉ង់​ទិញ​​​iPhone ទាំង​ពីរ​ម៉ូដែល​កាល​ពី​ថ្ងៃ​ទី១២​ មាន​ចំនួន​៤លាន​គ្រឿង​​​ត្រឹម​មួយ​ថ្ងៃ​ដំបូង។

​​អ្នក​វិភាគ​សេដ្ឋកិច្ច​ទី​ផ្សារ​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន​ Wall Street ថា Apple អាច​នឹង​ចរាចរ iPhone 6/6 Plus ​​នៅ​លើ​ទី​ផ្សារ​នៅ​ក្នុង​ត្រី​មាស​ខែ​កញ្ញា​នេះ​បាន​រហូត​ទៅ​ដល់​ ៣៧លាន​គ្រឿង​​ (​កើន​ឡើង​ជាង​ឆ្នាំ​មុន​រហូត​ដល់​ទៅ ១០​ភាគរយ​​)​ព្រោះ​ពួក​គេ​​មើល​ឃើញ​​ពី​សក្ដានុពល​ដ៏​ខ្លាំង​ក្លា​នៃ​iPhoneទាំង​ពីរ​ម៉ូដែល​ ដែល​ទទួល​ការ​កុម្ម៉ង់​ទិញ​ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​បាន​រហូត​ដល់​ទៅ​៤លាន​គ្រឿង​បាត់​ទៅ​ហើយ។

ចំណែក​ឯ​​ត្រី​មាស​ខែ​តុលា​ខាង​មុខ​អ្នក​ជំនាញ​បន្ត​ទៀត​ថា ​​ចំនួន​លក់ ​iPhone 6/6 Plus នឹង​កើន​ឡើង​ដល់​៦២​លាន​គ្រឿង​ដែល​កើន​ឡើង​ចំនួន​២២ភាគរយ ​បើ​ធៀប​នឹង​ត្រី​មាស​​ដូចគ្នា​​​​នៅ​​ឆ្នាំ​មុន។

អាន៖រូប​ថត​មួយ​សន្លឹក​ ​អាច​ប្រែ​ពី​ភាព​រីករាយ​ទៅ​ជា​គ្រោះ​ទុក្ខ

រូបភាព​ផ្តល់​សិទ្ធិ​ដោយ AFP

iPhone 6/6 Plus នឹង​ដាក់​លក់​លើ​ទី​ផ្សារ​​​ប្រទេស​កំណើត​របស់​ខ្លួន (សហរដ្ឋអាមេរិក) អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន សាំងហ្គាពួរ និង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ ហើយ​នឹង​មាន​លក់​លើ​ទី​ផ្សារ​ប្រទេស​ចំនួន​២០​ទៀត​​នៅ​ថ្ងៃ​បន្ទាប់។

កាល​ពី​ត្រី​មាស​ទី​៣ ​(ខែ​កញ្ញា) ​ឆ្នាំ​មុន​Apple ​អាច​​លក់​ iPhone 5s/5c បាន​រហូត​ដល់​ទៅ ៣៣,៨លាន​ខុស​ពី​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ជំនាញ​ថា​អាច​លក់​បាន​តែ​ចំនួន៣១លាន​គ្រឿង​ប៉ុណ្ណោះ​។

ចុះ​ត្រី​មាស​​ខែ​កញ្ញា​​ឆ្នាំ​នេះ​វិញ​តើ ​Apple ​អាច​លក់ ​iPhone 6/6 Plus បាន​ចំនួន​ប៉ុន្មាន​ ខណៈ​ដែល​អ្នក​ជំនាញ​ថា Apple ​​អាច​នឹង​​​លក់​ចេញ ​(iPhone 6/6 Plus) ​បាន​ចំនួន ៣៧លាន​គ្រឿង?​​

ចុច​អាន៖ iPhone 6/6 Plus លេច​មុខ​នៅ​វៀតណាម​ និង​ចិន​ មុន​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវ​ការ

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត ប្រភព៖ businessinsider