​ក្លាយ​ជា​សេដ្ឋិនី​គ្រាន់​តែ​បង្រៀន​វិធី​​​តុបតែង​ខ្លួន​នៅ​លើ​ Youtube

  • 2014-10-22 19:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ដ៏​សាមញ្ញ​ម្នាក់​បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​​​មនុស្ស​ល្បី​ឈ្មោះ​មួយ​រូប​នៅ​លើ​ Youtube ​ដោយ​គ្រាន់​តែ​បង្កើត​វីដេអូ​បង្រៀន​ពី​វិធី​តុបតែង​ខ្លួន​ប៉ុណ្ណោះ។ ​​ម្នាក់​នោះ​គឺ​ Michelle Phan ​ដែល​មាន​ចំនួន Subscriber ​ដល់​ទៅ​ជាង ​៧ ​លាន​នាក់។ ​​​តប​មក​វិញ​ វីដេអូ​ដែល​នាង​បង្កើត​នោះ​បាន​ជួយ​ឲ្យ​នាង​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ។ ​​​​ចង់​ដឹង​ថា ​នាង​ចាប់​ផ្ដើម​បែប​ណា ​រក​ចំណូល​​តាម​វិធី​ណា ​​មើល​ការ​រៀបរាប់​ត្រួសៗ​ខាងក្រោម៖

 

​​​​១. ​នាង​ចាប់​ផ្ដើម​បង្កើត​វីដេអូ​ប្លុក​​​បង្រៀន​វិធី​ផាត់​មុខ​លក្ខណៈ​ធម្មជាតិ​នៅ​ឆ្នាំ ២០០៧ ​ក្នុង​នាម​ជា​អ្នក​​បង្កើត​ប្លុក​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។

 

២. ​​​បច្ចុប្បន្ន​ Channel ​របស់​នាង​ស្ថិត​ក្នុង​ចំណោម​ Channel ​ដែល​មាន​អ្នក​ Subscribe ​ច្រើន​បំផុត​មួយ

 

៣. ដែល​មាន​ចំនួន​ចុច​មើល​សរុប​ដល់​ទៅ ១ ​ពាន់​លាន​ដង

 

៤. ​​រហូត​នាង​យក​បទពិសោធន៍​ដែល​ចែក​រំលែក​នោះ​ទៅ​និពន្ធ​ជា​សៀវភៅ​មគ្គុទ្ទេសក៍​តុបតែង​ខ្លួន។

 

៥. ​​​នាង​មាន​កុំព្យូទ័រ​ដំបូង​គឺ​ Apple iMac G3 ​ដែល​សុំ​ឪពុកម្ដាយ​របស់​នាង​​ទិញ​ឲ្យ។

 

៦. ​នាង​ប្រាប់​ម្ដាយ​របស់​នាង​ថា ​កុំព្យូទ័រ​របស់​នាង​ដូច​បណ្ណាល័យ​មួយ​អីចឹង។ ​អ្វីៗ​ទាំង​អស់​គឺ​នៅ​ក្នុង​នោះ។

 

៧. ​ក្រោយ​បង្ហោះ​វីដេអូ​​ដំបូង​បង្រៀន​វិធី​ផាត់​មុខ​នៅ​ក្នុង​ឆ្នាំ ២០០៧ ​​នាង​ឃើញ​ថា ​មាន​នារី​ជាច្រើន​បាន​ស្នើសុំ​ឲ្យ​នាង​បង្ហោះ​វីដេអូ​ច្រើន​ទៀត។

 

៨. ​​ពួកគេ​ចង់​ដឹង​ពី​វិធី​​គូស​ភ្នែក​ប្លែកៗ ​និង​​វិធី​ផាត់​មុខ​ឲ្យ​មើល​ទៅ​ខុស​ៗ​គ្នា

 

៩. ​ក្រោយ​មក​ រឿង​ដ៏​ល្អ​មួយ​បាន​​កើត​ឡើង​ ពេល​ក្រុមហ៊ុន​គ្រឿង​សម្អាង​ល្បី Lancome ​​​បាន​មើល​វីដេអូ​បង្រៀន​ផាត់​មុខ​ពេល​ជិះ​យន្តហោះ​របស់​ Michelle

 

១០. ​ក្រុមហ៊ុន​នោះ​បាន​ទាក់ទង​នាង​ឲ្យ​ធ្វើជា​អ្នក​នាំ​ពាក្យ​លើ​ប្រព័ន្ធ​ឌីជីថល​របស់​ក្រុមហ៊ុន ​និង​ផលិត​វីដេអូ​បង្រៀន​តុបតែង​ខ្លួន​ដោយ​ប្រើ​ផលិតផល​ផ្ទាល់​របស់ Lancome

 

១១. ​​នាង​ហៅ​វា​ថា ​ជា​យុគ​ Cinderella ​សម្រាប់​នាង

 

១២. ​នោះ​ហើយ​ជា​ពេល​ដែល​អាច​ចាប់​ផ្ដើម​ទទួល​បាន​ចំណូល​​ច្រើន​ឡើងៗ​ពី​​ជំនាញ​ដែល​នាង​ចូលចិត្ត​មួយ​នេះ។

 

វីដេអូ​បង្រៀន​ផាត់​មុខ​​មួយ​របស់​ Michelle៖  

http://youtu.be/3kHXEFpNvbk  

អាន៖ ចង់​ប្តូរ​ Background​ ក្នុង​Facebook​ទេ?

 

​ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Businessinsider​​

អត្ថបទថ្មី