ប្រទេស El Salvador ស្នើឲ្យស្ត្រីកុំទាន់មានផ្ទៃពោះរហូតឆ្នាំ២០១៨ ព្រោះខ្លាចវីរុសសាហាវ
- 2016-01-22 16:12:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស El Salvador ស្នើឲ្យស្ត្រីកុំទាន់មានផ្ទៃពោះរហូតឆ្នាំ២០១៨ ព្រោះខ្លាចវីរុសសាហាវ
ចន្លោះមិនឃើញ
ប្រទេស El Salvador បានជំរុញឲ្យស្ត្រីទាំងឡាយកុំទាន់អាលមានផ្ទៃពោះ រហូតដល់ឆ្នាំ ២០១៨ ដើម្បីជៀសវាងកូនៗរបស់ពួកគេមានពិការភាពពីកំណើត ដោយសារមេរោគ Zika ដ៏កាចសាហាវ ដែលបានកំពុងរីករាលដាលពេញអាមេរិកកណ្ដាល។
វីរុស Zika គឺឆ្លងតាមរយៈមូសខ្លាខាំ ដែលវានាំវីរុសគ្រុនឈាម វីរុសខាន់លឿង និងវីរុស Chikungunya ចូលក្នុងខ្លួនមនុស្ស។ អ្នកជំនាញសុខភាព មិនដឹងច្បាស់ថា ហេតុអ្វីវីរុសនេះ កើតមានដំបូងនៅអាហ្វ្រិក ក្នុង ១៩៤៧ ប៉ុន្តែគ្មាននរណាដឹង កើតមានអាមេរិកកណ្ដាល រហូតទើបដឹងឆ្នាំមុន និងរីករាលដាលយ៉ាងរហ័សក្នុងប្រទេសប្រេស៊ីល និងប្រទេសជាប់របងជាច្រើនទៀត។
ទោះបីជាការសិក្សាស្រាវជ្រាវកំពុងដំណើរការ ភស្តុតាងគួរឲ្យចាប់អារម្មណ៍រកឃើញក្នុងប្រទេសប្រេស៊ីលបង្ហាញថា វីរុសឆ្លង Zika នឹងធ្វើឲ្យទារកកើតជំងឺប្រព័ន្ធប្រាសាទ, លលាដ៍ក្បាល និងខួរក្បាលតូចជាងធម្មតា។
មើលឃើញដូចនេះទើប អនុរដ្ឋមន្ត្រីសុខាភិបាលលោក Eduardo Espinoza ស្នើដល់ស្ត្រីក្នុងប្រទេសទាំងអស់ក្នុងវ័យអាចមានផ្ទៃពោះ គួរតែពន្យារពេលឲ្យដល់ឆ្នាំ ២០១៨សិន ចៀសវាងនៅឆ្នាំនេះ និងឆ្នាំក្រោយ។
លោកបន្ថែមថារដ្ឋាភិបាលសម្រេចធ្វើសេចក្ដីប្រកាសនេះ ព្រោះ វីរុស Zika បានផ្ទុះមានចំនួន ៥ ៣៩៧ករណីហើយ ក្នុងប្រទេស El Salvador ក្នុងឆ្នាំ ២០១៥កន្លងទៅ និងប៉ុន្មានថ្ងៃថ្មីៗបន្ថែមទៀត នៅឆ្នាំនេះ៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Reuters