ប្រភព​ប្រាប់​ថា Miley Cyrus និង ​Liam Hemsworth ពិត​ជា​ភ្ជាប់​ពាក្យ​ម្ដង​ទៀត​មែន

  • 2016-01-22 18:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ តារា​ចម្រៀង​សិចស៊ី Miley Cyrus ត្រូវ​​សារព័ត៌មាន​​សង្ស័យ​ថា​​ បាន​ភ្ជាប់​ពាក្យ​ម្ដងទៀត​ជាមួយ​អតីត​គូ​ដណ្ដឹង Liam Hemsworth ។ ពេល​នេះ​មាន​ប្រភព​ជិតស្និទ្ធ​ម្នាក់​​បាន​ទម្លាយ​ឲ្យ​ថា​ តារា​ទាំង​​ពីរ​ពិត​ជា​បាន​ភ្ជាប់​ពាក្យ​សាជាថ្មី។

 

 

តាម​ប្រភព​ខាងលើ​​បាន​បន្ថែម​ឲ្យ​ដឹង​ថា​៖" Miley​សប្បាយ​ចិត្ត​ដែល​បាន​ភ្ជាប់​ពាក្យ​ជា​មួយ Liam​ម្ដង​ទៀត។ ហើយ​ការ​ភ្ជាប់​ពាក្យ​នេះ​ប្រហែល​ជា​ថ្មី​ៗ​នេះ​ដែរ។ ពួក​គេ​ចង់​រក្សា​ទំនាក់ទំនង​នេះ​មិន​​ឲ្យ​ខ្ចរខ្ចាយ​ចេញ​ទៅ​ក្រៅ។ Liam មិន​ចង់​ឲ្យ​មាន​ផ្សាយ​​ពី​ជីវិត​របស់​លោក​និង​Miley​​ទេ"។

 

កាល​ពី​​ខែ​ ឧសភា ឆ្នាំ ២០១២ Miley Cyrus និង​Liam Hemsworth បាន​ភ្ជាប់​ពាក្យ​​នឹង​គ្នា​ជាមួយ​ចិញ្ចៀន​ពេជ្រ​ទំហំ ៣,៥​ការាត់​ ប៉ុន្តែ​​ពួក​គេ​​ក៏​បាន​​ផ្ដាច់​ទំនាក់ទំនង​​ជាមួយ​គ្នា​វិញ​នៅ​ឆ្នាំ​២០១៣៕

 

 

ចុចអាន៖Miley Cyrus និង​អតីត​គូ​ដណ្ដឹង Liam Hemsworth ត្រូវ​គេ​សង្ស័យ​ថា​​ភ្ជាប់​ពាក្យ​ម្ដង​ទៀត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mtv

អត្ថបទថ្មី