ល្បុក្កតោ​ ជា​មរតក​គុន​ខ្មែរ​គ្រប់​គ្រង​​​អាស៊ី​អាគ្នេយ៍​ជាង​៦០០​ឆ្នាំ​​​

  • 2014-10-22 21:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្មែរ​​ពិត​ជា​មាន​ប្រវត្តិ​​ក្បាច់​គុន ​និង​អំបូរ​អ្នក​ចម្បាំង​តាំង​ពី​បុរាណ​កាល​មក។ បុព្វ​បុរស​ខ្មែរ​រាប់​ចាប់​តាំង​ពី​រាជវង្ស​​រហូត​ដល់​រាស្ត្រ​ ពិត​ជា​មាន​ក្បាច់​គុន​ របស់​ខ្លួន​ដែល​​មិន​ចម្លង​ពី​ប្រទេស​ដទៃ​តាម​រយៈ​សិលាចារឹក​នានា​ទូទាំង​ប្រទេស។

 

ការ​ធ្វើ​សឹក​​សង្គ្រាម​សម័យ​បុរាណ ​ពិត​ជា​​ត្រូវ​ការ​អ្នក​ចេះ​ក្បាច់គុន​ជា​ចាំ​បាច់។ ​ដោយ​ពឹង​ផ្អែក​​លើ​ហេតុផល​ធ្វើ​​សង្គ្រាម ល្បុក្កតោ​ ជា​ក្បាច់​​គុន​​វ័យ​ចំណាស់​មួយ​ដែល​ត្រូវ​​បាន​ប្រើ​ដើម្បី​តតាំង​នឹង​ សត្រូវ។ តើ​​ក្បាច់​​គុន​ល្បុក្កតោ​មាន​​ន័យ​យ៉ាង​ណា ​​មាន​សារសំខាន់​បែប​ណា​ និង មាន​​ដំណើរ​ការ​​យ៉ាង​ណា?

ស្វែង​យល់​ពី​ល្បុក្កតោ​ ល្បុក្កតោ ​ឬ ជា​​អក្សរ​​ឡាតាំង​ Bokator ឬ Labokkatao​ គឺ​ជា​ក្បាច់​គុន​វប្បធម៌​ខ្មែរ​ ​ដែល​រួម​​មាន​ការ​ប្រយុទ្ធ​​ ​ការ​គេច​ពី​សត្រូវ​ និង​ការ​ប្រើ​ប្រាស់​អាវុធ​ជា​​ដើម។ ល្បុក្កតោ​​ជា​ក្បាច់​គុន​វ័យ​ចំណាស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ដែល​​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ច្បាំង​​នឹង​សត្រូវ​​តាំង​ពី​១០០០​ឆ្នាំ​មុន​មក​ម្ល៉េះ។

 

ពាក្យ​ថា​ល្បុក្កតោ​មាន​​ន័យ​ថា​ «វាយ​តោ»។ ពាក្យ​ថា​ Bok​ មាន​ន័យ​ថា​ «វាយ» ​ឬក្បាច់​គុន​ ហើយ ពាក្យ​ Tor មាន​ន័យ​ថា​​ «សត្វ​តោ» ឬ អនុភាព។ និយាយ​ជា​​រួម​មក​ «ល្បុក្កតោ» មាន​ន័យ​​ថា ​ជា​កំពូល​ក្បាច់​គុន​ប្រកប​ដោយ​អនុភាព​ ឬ​ ក្បាច់​គុន​ខ្លាំង​ដូច​សត្វ​តោ។ ​ក្បាច់​គុន​ល្បុក្កតោ​មាន​១២​មេ ​ហើយ​ ក្នុង​មួយ​មេ​ៗ​ មាន​រាប់​រយ​ស្នៀត​ប្រយុទ្ធ។

 

ល្បុក្កតោ​ត្រូវ​​បាន​យក​ទៅ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ។ ល្បុក្កតោ​​ជា​ក្បាច់​គុន​ដែល​ប្រើ​កែង ជង្គង់ ស្នង​ជើង ដៃ ជើង និង​ក្បាល​ជា​ដើម។ ​​ក្នុង​នោះ​ ​ស្នា ត្រគាក​ និង ម្រាម​ដៃ​សុទ្ធ​តែ​អាច​ប្រើ​ដើម្បី​សម្លាប់​គូបដិបក្ខ​បាន។ អាវុធ​​​ដំបង​ឫស្សី ​និង ​ដំបង​ខ្លី​ក៏​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ផង​ដែរ។

 

ការ​ប្រើ​ក្រមា នៅ​ពេល​​គេ​វាយ​គ្នា​ ​គេ​តែង​តែ​ពាក់​ឯក​សណ្ឋាន​ដូច​ទៅ​នឹង​ទាហាន​ខ្មែរ​កាល​សម័យ​បុរាណ​អញ្ចឹង។ ​ក្រមា​ត្រូវ​បាន​​គេ​​ចង​ជុំ​វិញ​ចង្កេះ​ ហើយ​ រង្វេល​សូត​​ពណ៌​ក្រហម ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ​«ថ្ងៃ​សង្វារ»​ ដែល​​គេ​ចង​ជុំ​វិញ​ក្បាល។ ​កាល​ពី​អតីត​កាល​ ​រង្វេល​នេះ​​គឺ​ដើម្បី​ជួយ​លើក​កម្លាំង​ តែ​បច្ចុប្បន្ន​គ្រាន់​តែ​ជា​​​ការ​ធ្វើ​ពិធី​មួយ​តែ​ប៉ុណ្ណោះ។

 

 

ល្បុក្កតោ​មាន​ក្បាច់​ជាច្រើន​ដូច​ជា​ក្បាច់​​សេះ ​ក្បាច់​ទា​ ក្បាច់​តោ ក្បាច់​បក្សី ក្បាច់​​​ស្ដេច​ស្វា ​ក្បាច់​ដំរី ​ក្បាច់​អប្សរា​ និង ក្បាច់​ក្រពើ​ជា​ដើម។ ដោយ​សារ​មើល​ឃើញ​ស្រដៀង​គ្នា ល្បុក្កតោ​តែង​តែ​ត្រូវ​គេ​គិត​ខុស​ថា​ជា​​ប្រដាល់​សេរី។ ល្បុក្កតោ​មាន​ក្បាច់​គុន​ជា​ច្រើន​ដែល​យក​តម្រាប់​តាម​សត្វ​ និង​​​មាន​តិចនិក​វាយ​ខុស​ពី​ប្រដាល់​សេរី។ ​ប្រដាល់​សេរី​ ​គឺ​ជា​ក្បាច់​ដែល​​​ប្រើ​​ត្រឹម​ក្បាច់​មូលដ្ឋាន​នៃ​ល្បុក្កតោ​ប៉ុណ្ណោះ​ ដូច​ជា​​ ដាល់ កែង ទាត់ និង វាយ​ជង្គង់​ជាដើម​ ​តែ​អត់​មាន​ក្បាច់​យក​ត្រាប់​តាម​សត្វ​ឡើយ។

 

ក្រមា​បង្ហាញ​ពី​​កម្រិត​​របស់​កូន​សិស្ស​ហាត់​ល្បុក្កតោ។ ដំបូង​​មាន​​ថ្នាក់​ក្រមា​ស ក្រមា​បៃ​តង ​ក្រមា​ក្រហម ​ក្រមា​ត្នោត ក្រមា​ខៀវ​ រហូត​​ដល់​ក្រមា​ខ្មៅ។ តែ​ក្នុង​ក្រមា​ខ្មៅ​ គឺ​មាន​​ចាប់​តាំង​ពី​១​ជាន់​រហូតដល់​១០​ជាន់។ ដើម្បី​បាន​ក្រមា​ខ្មៅ​ ​សិស្ស​គុន​ទាំង​អស់​ត្រូវ​តែ​ហាត់​យ៉ាង​តិច​១០​ឆ្នាំ​ដែរ។ ​ដើម្បី​ទទួល​បាន​ក្រមា​​មាស​ទាល់​តែ​ចេះ​​ក្បាច់​ល្បុក្កតោ​សឹង​តែ​គ្រប់​សព្វ។ កូន​សិស្ស​​​​ត្រូវ​​ចេះ​​​យ៉ាង​តិច​ ១០០០​ក្បាច់​ដើម្បី​ទទួល​បាន​ក្រមា​ខ្មៅ។

 

ការ​អភិវឌ្ឍន៍​នៃ​ក្បាច់​គុន​ល្បុក្កតោ ល្បុក្កតោ​ត្រូវ​បាន​គេ​និយាយ​​ថា​​ ក្បាច់​គុន​វប្បធម៌​ខ្មែរ​មុន​គេ​ និង​ ​បន្ទាប់​មក​គឺ​ក្បាច់​គុន​«យុទ្ធ​គុន ខម»។ បើ​ទោះ​បី​ជា​អត់​មាន​ភស្តុតាង​បញ្ជាក់​ក៏​ដោយ ​តែ​ពាក្យ​ថា​ «ល្បុក្កតោ»​ ជា​សូចនាករ​ពី​អាយុ​កាល​នៃ​ក្បាច់​គុន​នេះ។ ល្បុក្កតោ​សំដៅ​លើ​រឿងរ៉ាវ​​ដែល​បាន​កើតឡើង​តាំង​ពី​២០០០​ឆ្នាំ​មុន។​ ដោយ​យោង​ទៅ​តាម​រឿង​ព្រេង មាន​តោ​មួយ​ក្បាល​កំពុង​​តែ​វាយ​ប្រហារ​អ្នក​ភូមិ​នៅ​ពេល​​ទាហាន​ម្នាក់​​ ដែល​ប្រដាប់​ដោយ​កាំបិត​មួយ​​បាន​សម្លាប់​សត្វ​តោ​នោះ​ដោយ​រួម​ទាំង​ក្បាច់​​ប្រើ​ជង្គង់។

តាំង ​ពី​ពេល​នោះ​មក​ក្បាច់​​គុន​មួយ​នេះ​ក៏​ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​ វាយ​សម្លាប់​សត្វ​​​​ព្រៃ។ សត្វ​តោ​មិន​ដែល​ធ្វើ​ដំណើរ​មក​កាន់​អាស៊ី​ភាគ​និរតី​ឡើយ​ បើ​ទោះ​បី​ជា​​សត្វ​តោ​ទ្វីប​អាស៊ី​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ ប្រទេស​ឥណ្ឌា​ក៏​ដោយ។ ​​វប្បធម៌​ឥណ្ឌា​និង​ទស្សនៈ​វិជ្ជា​​គឺ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​​នៅ​ ក្នុង​សម័យ​អង្គរ។

 

អគារ ​ដ៏​អស្ចារ្យ​ត្រូវ​បាន​​​ឆ្លាក់​ជា​អក្សរ​សំស្ក្រឹត ហើយ​​ត្រូវ​គេ​បូជា​សម្រាប់​សាសនា​​​ហិណ្ឌូ​ដែល​គេ​ស្គាល់​វា​ វិស្ណុ និង សិវៈ។ ​សូម្បី​តែ​សព្វ​ថ្ងៃ​ ​អ្នក​​​ស្នង​មរតក​​ល្បុក្កតោ​​ចាប់​ផ្ដើម​​​ធ្វើ​ការ​ហ្វឹកហាត់​ ឬ​ ប្រយុទ្ធ​ដោយ​បន់​ស្រន់​ ឬ ​គោរព​ដល់​សាសនា​ព្រាហ្មណ៍។

 

សាសនា ​ត្រូវ​បាន​គ្រប់​ដណ្ដប់​ដោយ​សាសនា​ព្រាហ្មណ៍​ដែល​នៅ​ក្នុង​ប្រទេស​ ឥណ្ឌា​ក៏​អនុវត្ត​​​ការ​ប្រយុទ្ធ​ដោយ​ប្រើ​ដាវ​ និង​ការ​ប្រើ​ដៃ​ទទេ​ផង​ដែរ។ ​ការ​​ដក​ស្រង់​​ក្បាច់​ចេញ​ពី​សត្វ​តោ​​ទំនង​ជា​កើត​ឡើង​ក្នុង​អំឡុង​​ រជ្ជកាល​នៃ​ស្ដេច​សម័យ​អង្គរ​ និង​តំណាល​គ្នា​នៃ​ការ​ជះឥទ្ធិពល​របស់​ក្បាច់​ គុន​វប្បធម៌​ឥណ្ឌា។

 

ចម្លាក់ ​នៅ​តាម​សសរ​ក្លោង​ទ្វារ​នៃ​ប្រាសាទ​បាយ័ន​ដែល​ជា​​​ស្នាដៃ​របស់​​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ដែល​មាន​ចម្លាក់​ក្បាច់​​គុន​ល្បុក្កតោ​ផ្សេង​ៗ​គ្នា​ជា​ច្រើន។ គេ​ឃើញ​មាន​បុរស​ពីរ​នាក់​កំពុង​តែ​វាយ​គ្នា ហើយ​អ្នក​ផ្សេង​ទៀត​កំពុង​ប្រើ​​ក្បាច់​កែង។ ​អ្នក​ទាំង​ពីរ​នោះ​​ប្រើ​ក្បាច់​គុន​​ខ្មែរ ឬ​ ហៅ​ថា​ប្រដាល់​សេរី។ចំណែក​​ឯ​ចម្លាក់​ផ្សេង​ទៀត​ បុរស​ទី៣​​​​​ប្រើ​ក្បាច់​ប្រឆាំង​តទល់​នឹង​សត្វ​​ពោះ​​កាច​សាហាវ​ ហើយ​ បុរស​ទី​៤​កំពុង​តែ​វាយ​នឹង​​សត្វ​ចតុប្បាទ។ ​ក្បាច់ ​គុន​វប្បធម៌​​របស់​កម្ពុជា​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ស្ដេច​នា​សម័យ​អង្គរ​ទទួល ​បាន​ជ័យជម្នះ​ក្នុង​ចម្បាំង​​ដើម្បី​គ្រប់គ្រង​​តំបន់​អាស៊ីអាគ្នេយ៍​​​ជាង ​៦០០​ឆ្នាំ​​ដោយ​​ចាប់​ផ្ដើម​ពី​​​​​​​​ឆ្នាំ​​៨០០​នៃ​គ្រឹះ​សករាជ។

ល្បុក្កតោ​​ក្នុង​របប​​ប៉ុល ពត នៅ​ក្នុង​សម័យ​ ប៉ុល ពត​ពី​ឆ្នាំ​១៩៧៥-១៩៧៩ ​អ្នក​ដែល​​​ចេះ​ក្បាច់​គុន​គឺ​ត្រូវ​បាន​​សម្លាប់​ដោយ​របប​ខ្មែរ​ក្រហម​ ត្រូវ​ជម្លៀស ឬ ឈប់​រៀន​ក្បាច់​គុន​តទៅ​ទៀត​និង​លាក់​មិន​ឲ្យ​គេ​ដឹង។ ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​​បញ្ចប់​ ប្រទេស​​ត្រូវ​បាន​​កាន់កាប់​ដោយ​កង​ទ័ព​វៀតណាម​ហើយ​​ក្បាច់​គុន​វប្បធម៌​ មិន​ទាន់​រស់​ឡើង​វិញ​នៅ​ឡើយ។

 

លោក ​ សាន គឺម ស៊ាន​ ​ជា​អ្នក​នាំ​យក​ល្បុក្កតោ​ឲ្យ​រស់​ឡើង​វិញ។ ក្នុង​អំឡុង​​របប​ប៉ុល ពត លោក​បាន​គេច​ខ្លួន​​ពី​កម្ពុជា​ដោយ​​ជាប់​ចោទ​ពី​បទ​​បាន​​​បង្រៀន​​ ល្បុក្កតោ​ និង​​ហាប់គីដូ។ ​នៅ​ពេល​ទៅ​ដល់​ ​សហរដ្ឋអាមេរិក​ ​លោក​បាន​ចាប់​ផ្ដើម​បង្ហាត់​ហាប់គីដូ​នៅ​អង្គការ​ YMCAនៅ​ Houston​នៃ​រដ្ឋ​Texas ហើយ​បន្ទាប់​មក​ទៀត​លោក​បាន​ទៅ​រស់​នៅ​Long Beach​នៃ​រដ្ឋ​California។

 

បន្ទាប់ ​មក​​ទៀត​ លោក​បាន​បង្ហាត់​​ហាប់គីដូ​នៅ​ទី​នោះ​មួយ​រយៈ ​ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ពី​ល្បុក្កតោ​ឡើយ។ លោក​បាន​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ ឆ្នាំ​១៩៩២​​មក​កម្ពុជា​វិញ​ដើម្បី​បង្ហាត់​ល្បុក្កតោ​ដល់​​ កូនសិស្ស​ខ្មែរ​ និង​បាន​ផ្សព្វផ្សាយ​ទៅ​ប្រជា​ជន​កម្ពុជា​ និង​ពិភព​លោក​ដល់​សព្វ​ថ្ងៃ។

 

ឆ្នាំ ​២០០១​ ​លោក​ សាន គឺមស៊ាន​ បាន​ត្រឡប់​ទៅ​ទី​ក្រុង​ភ្នំ​ពេញ និង​បាន​បង្ហាត់​ល្បុក្កតោ​​​ដល់​យុវជន​មួយ​ចំនួន។ ជា​មួយ​គ្នា​នោះ​ដែរ​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ដើម្បី​ស្វែង​រក​​លោក​គ្រូ​ល្បុក្កតោ​ ចាស់ៗ​ដែល​នៅ​មាន​ជីវិត​ពី​របប​សង្គ្រាម។ មាន​​តិច​ណាស់​ដែល​នៅ​សល់​ចាប់​ពី​អាយុ​៦០​ដល់​៩០​ឆ្នាំ។ ​​ក្រៅ​ពី​លោក​ សាន​ គឺម ស៊ាន​ មាន​លោក​ មាស សុខ, មាស សារាន់, រស់ សេរី, សោម វាន់កិន, ម៉ោង ខាន់, និង សាវឿន ចិត្ត។

 

 

 

នៅ ​ថ្ងៃ​ទី​២៤​ខែ​មេសា​ឆ្នាំ​២០០៤​ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​លោក​គ្រូ​ សាន គឹមស៊ាន​ ជា​ប្រធាន។ ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​​ល្បុក្កតោ​មិន​ធ្លាប់​មាន​គឺ​ត្រូវ​ធ្វើ​ឡើង ​នៅ​​ចាប់​ពី​ថ្ងៃ​ទី២៦-២៩ ​​ ខែ​កញ្ញា​ឆ្នាំ​២០០៦​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ​ការ​ប្រកួត​គឺ​មាន​ការ​ដឹក​នាំ​ពី​សំណាក់​លោក​គ្រូ​ចាស់ៗ​ចំនួន​២០​នាក់​មក ​ពី​​៩​ខេត្ត។

កម្រិត​នៃ​ការ​ហ្វឹកហាត់​ (ថ្នាក់​ក្រមា) ក្បាច់ ​ផ្សេងៗ​ដូច​ជា​ការ៉ាតេដូ​ យូដូ ហាប់គីដូ ​គឺ​ច្រើន​តែ​និយាយ​​ពី​ខ្សែ​ក្រវាត់​ខ្មៅ​​២ដាន់ ឬ ៣​ដាន់ ឬ ២​ជាន់​ ឬ ៣​ជាន់​ជា​ដើម។ តែ​ដោយ​ឡែក​ ល្បុក្កតោ វិញ​​ប្រើ​ពាក្យ​ថា​​ក្រមា។ ​ក្នុង​នោះ​មាន​ក្រមា​ស ក្រមា ​បៃ​តង ​ក្រមា​ក្រហម ​ក្រមា​ត្នោត ក្រមា​ខៀវ និង ក្រមា​ខ្មៅ។ ​​នៅ​ក្នុង​ក្រមា​ខ្មៅ​ មាន​​​មាន​១​ជាន់​ ២​​ ជាន់​​ ៣​ជាន់…​រហូត​ដល់​​១០​ជាន់។

ក្រមា​មាស​

មេ​គុន​ទា

មេ​គុន​ក្តាម​

មេ​គុន​សេះ

-ក្បាច់​ទី១​ ទា​វាយលុក -ក្បាច់​ទី២​ ទា​កាច់​បំបាក់ -ក្បាច់​ទី៣​​​ ទា​ទាញ​បំបាក់ -ក្បាច់​ទី៤​ ​​ទា​ទាត់​ក្នុង -ក្បាច់​ទី​៥​​ ទា​ទាត់​ក្រៅ (នៅ​មានត ) -ក្បាច់​ទី១​ ​ក្ដាម​ដង្កៀប​យក្ស -ក្បាច់​ទី២​ក្ដាម​​ដង្កៀប​ផ្ដាច់​ព្រលឹង -ក្បាច់​ទី៣​ ​ក្ដាម​កៀប​​ដៃ -ក្បាច់​ទី៤​ ​ក្ដាម​ហែក​ចំណី -ក្បាច់​ទី​៥​​​ក្ដាម​ចូល​រន្ធ (នៅ​មានត ) -ក្បាច់​ទី១​ សេះ​ធាក់ -ក្បាច់​ទី២ សេះ​លន់ -ក្បាច់​ទី៣ សេះ​ច្រំ -ក្បាច់​ទី៤​ សេះ​ផាយ -ក្បាច់​ទី​៥ ​សេះ​ប៉្រាយ (នៅ​មានត )
មេ​គុន​នាគ មេ​គុន​បក្សី
-ក្បាច់​ទី១ ​នាគ​ព័ន្ធ -ក្បាច់​ទី២​ នាគ​វាត់​កន្ទុយ -ក្បាច់​ទី៣​ ​នាគ​ព្រួស​ពិស -ក្បាច់​ទី៤​ នាគ​លេង ទឹក -ក្បាច់​ទី៥​ នាគ​ពាំ​កែង (នៅ​មានត ) -ក្បាច់​ទី១ ​បក្សី​ជ្រែក​មេឃ -ក្បាច់​ទី២​ បក្សី​ទទះ​ស្លាប -ក្បាច់​ទី៣​ បក្សី​​ស្លាប​ដែក -ក្បាច់​ទី៤​បក្សី​​ក្រញាំ​ជើង​ដែក -ក្បាច់​ទី៥ ​បក្សី​ទ្រ​មេឃ (នៅ​មានត )

ក្រមា​បៃតង

មេ​គុន

មេ​គុន

មេ​គុន

-ក្បាច់​ទី១​ ​ហនុមាន​លី​ភ្នំ -ក្បាច់​ទី២​ ហនុមាន​ចង​ស្ពាន -ក្បាច់​ទី៣​ហនុមាន​ហែក​មេឃ -ក្បាច់​ទី៤​ ហនុមាន​ជ្រែក​ដី -ក្បាច់​ទី៥​​ហនុមាន​កាច់​ក​ដំរី (នៅ​មានត ) -ក្បាច់​ទី១ ដំណើរ​ស្ដេច​តោ -ក្បាច់​ទី២​ ល្បឿន​ស្ដេច​តោ -ក្បាច់​ទី៣​ កំហឹង​ស្ដេច​តោ -ក្បាច់​ទី៤តោ​ពាំ​ចំណី -ក្បាច់​ទី៥​ ចង្កូម​ពិឃាដ (នៅ​មានត ) -ក្បាច់​ទី១​ ដំរី​បៀម​ប្រមោយ -ក្បាច់​ទី២​ ដំរី​បួង -ក្បាច់​ទី៣​ ដំរី​​យោល​ដៃ -ក្បាច់​ទី៤​ ដំរី​យោល​ជើង -ក្បាច់​ទី៥​ ដំរី​ជាន់ (នៅ​មានត )
មេ​គុន​កិន្នរ មេ​គុន
-ក្បាច់​ទី១​ កិន្នរ​កាច់​ផ្កា -ក្បាច់​ទី២ កិន្នរ​បាច​ផ្កា -ក្បាច់​ទី៣​កិន្នរ​ថ្វាយ​ព្រះពរ -ក្បាច់​ទី៤​ កិន្នរ​ចុះ​ពី​ឋាន -ក្បាច់​ទី៥​ កិន្នរ​ប្រែកាយ (នៅ​មានត ) -ក្បាច់​ទី១ ក្រពើ​ហារ -ក្បាច់​ទី២ ក្រពើ​​បោក​​កន្ទុយ -ក្បាច់​ទី៣​​​​ក្រពើ​ចាប់​ចំណី -ក្បាច់​ទី៤​​ក្រពើ​បណ្ដែត​ខ្លួន -ក្បាច់​ទី៥​​ ក្រពើ​លឹប (នៅ​មានត )

ក្រមា​ក្រហម​

មេ​គុន មេ​​គុន​ ខ្ពស់​ទាប មេ​​គុន​ស្វា​ព្រៃ
-ក្បាច់​ទី១​​លី​បង្កង់​ធាក់​ជន្ទល់ -ក្បាច់​ទី២​​ មុជ​ជ្រែក​ទាញ​​គល់ -ក្បាច់​ទី៣​​ទប់​​ភ្នំ​រុញ​មេឃ -ក្បាច់​ទី៤​​ទ្រ​មេឃ​ហែក​ដី -ក្បាច់​ទី៥​​ ត្រកង​ឫស្សី​បំបាក់​ថ្នាំង (នៅ​មានត ) -ក្បាច់​ទី១​ ចលនា​ទាប -ក្បាច់​ទី២- ចលនា​ទាប -ក្បាច់​ទី៣ ចលនា​​ខ្ពស់ -ក្បាច់​ទី៤ - ចលនា​​ខ្ពស់​ទាប -ក្បាច់​ទី៥ - ជ្រោង​លឹប (នៅ​មានត ) -ក្បាច់​ទី១​ តោង​មែក​គាប​គល់ -ក្បាច់​ទី២​ធាក់​គល់​កាច់​មែក -ក្បាច់​ទី៣​​ជាន់​ធាង​ពុះ​ដើម -ក្បាច់​ទី៤​​ ស្វា​ដួល -ក្បាច់​ទី៥​​ស្វា​ព្រៃ​ចង​ភ្នំ (នៅ​មានត )
មេ​គុន មេ​គុន
-ក្បាច់​ទី១​កែង​ហោះ​​ជ្រែក​មេឃ-ក្បាច់​ទី១២​កែង​សក​ឆ្វេង -ឆ្វេង​ស្ដាំ -ក្បាច់​ទី៣​កែង​បុក​ធរណី -ក្បាច់​ទី៤​​កែង​បុក​កែង​បែរ -ក្បាច់​ទី៥​​ជាន់​ថ្នក់​ហោះ​ពុះ​កែង​ឆេះ (នៅ​មានត ) -ក្បាច់​ទី១ ជង្គង់​ទល់​ភ្នំ -ក្បាច់​ទី២​​​ ជង្គង់​ហែក​ព្រៃ -ក្បាច់​ទី៣ ជង្គង់​អុក​ដី -ក្បាច់​ទី៤​​ជង្គង់​ទប់​ភ្នំ -ក្បាច់​ទី៥​​ជង្គង់​ហោះ​ទ្រ​មេឃ (នៅ​មានត )

ក្រមា​ត្នោត

. ចលនា​កែង​បូក​​ ១០​ក្បាច់ . មេ​គុន​​​កាច់​ដៃ​​១០​ក្បាច់ . មេ​គុន​កាច់​ជើង​១០​ក្បាច់ . មេ​គុន​បោក​ទៅ​មុខ​​​​៥ ក្បាច់ . មេ​គុន​បោក​ទៅ​ក្រោយ​៥​ក្បាច់ . មេ​គុន​បោក​ទៅ​ឆ្វេង​​៥​ក្បាច់ . មេ​គុន​បោក​ទៅ​​ស្ដាំ​៥​ក្បាច់ . ចលនា​​ជំហរ​ទាំង​​៥​ ចំនួន​២០​ក្បាច់ . ជំហរ​​ឆៀង​កណ្ដៀត - ឈាន​​កណ្ដៀត​ខ្ពស់ (ស្រប​ស្វែង) - ឈាន​កណ្ដៀត​ទាប (ស្រប- ខ្វែង) (នៅ​មាន​ត) . ជំហរ​ស្រង៉ែ​ពេន - ស្រង៉ែ​ពេន​​ជើង​ស្រប -ស្រង៉ែ​ពេន​ជើង​កន្ធែក - ស្រង៉ែ​ពេន​លុត​ជង្គង់ - ស្រង៉ែ​ពេន​លុត​​ជង្គង់​ស្រប - ស្រង៉ែ​ពេន​លុត​​​បញ្ឈរ​ជង្គង់ . ជំហរ​​ក្រពើ​ហារ -ក្រពើ​ហារ​ស្រប - ក្រពើ​ហារ​ខ្វែង - ក្រពើ​ហារ​​ញែក - ជំហរ​​ខ្លាក្រាប - ខ្លា​ក្រាប​លុត​ជង្គង់​សង​ខាង - ខ្លា​ក្រាប​ដំណើរ​លប (នៅ​មាន​ត) -ជំហរ​ដំរី​ចុះ​ប្រេង - ដំរី​ព្រិច - ដំរី​ច្រាន - ដំរី​ជល់ - មេ​គុន​ទាំង​៥​ ចំនួន​​៧៥​ក្បាច់ - មេ​គុន​ឃ្នាប​​២០​ក្បាច់​ មាន​ឃ្នាប​ក​ ឃ្នាប​ដៃ ​ឃ្នាប​ខ្លួន និង ឃ្នាប​ជើង . មេ​គុន វាយ​បក​ ១០​ក្បាច់ . មេ​គុន​ វាយ​បាវ​សាក់​​២​​ចំនួន​​២០​ក្បាច់ . មេ​គុន​​ ទាត់​បាវ​សាក់​២​ ចំនួន​​១០​ក្បាច់ . មេ​គុន​សម​ប្រយុទ្ធ​១​ទល់​២​ ​ចំនួន​​៥​របៀប . ទ្វា​មេ​គុន​​ព្រះនារាយណ៍​បែង​ភាគ . ថ្វាយ​បង្គំ​គ្រូ​ហនុមាន​កាច់​ក​ព្រះ​រាម (នៅ​មាន​ត)
ក្រមា​ខៀវ
មេ​គុន មេ​គុន មេ​គុន​អន្ទង់
-ក្បាច់​ទី១​​​​​​​កណ្ដាប់​ដៃ​ព្រះ​នារាយណ៍ -ក្បាច់​ទី២​​​​លំពែង​​ព្រះ​នារាយណ៍ -ក្បាច់​ទី​៣​​​ទម្ងន់​ជើង​ព្រះ​​នារាយណ៍ -ក្បាច់​ទី​៤​​​ព្រះ​នារាយណ៍​បួង​សក់ -ក្បាច់​ទី៤៥​​ដំណើរ​ព្រះ​នារាយណ៍ (នៅ​មានត ) -ក្បាច់​ទី១​​ដំណើរ​ល្បុក្កតោ -ក្បាច់​ទី២​​​កណ្ដាប់​ដៃ​រួម -ក្បាច់​ទី៣​​ ជំហាន​វាយ​លុក -ក្បាច់​ទី៤​​ទាញ​ដើម​កម្ទេច​គល់ -ក្បាច់​ទី៥​​ ​រំលំ​ដើម​រលីង​​គល់ (នៅ​មានត ) -ក្បាច់​ទី១​ ​ច្បូត​អន្ទង់ -ក្បាច់​ទី២​​បួង​កន្ទុយ​​អន្ទង់ -ក្បាច់​ទី៣​​​រឹតក​អន្ទង់ -ក្បាច់​ទី៤​​បោក​អន្ទង់ -ក្បាច់​ទី៥​​ ​សង្គ្រុប​អន្ទង់ (នៅ​មានត )
មេ​គុន មេ​គុន​ធរណី
-ក្បាច់​ទី១ ដំណើរ​ស្ដេច​គ្រុឌ -ក្បាច់​ទី២​​ ក្រញាំ​​ជើង​គ្រុឌ-ក្បាច់​ទី៣ គ្រុឌ​សម្ដែង​ឫទ្ធ-ក្បាច់​ទី៤ គ្រុឌ​បាំង​មេឃ-ក្បាច់​ទី៤ គ្រុឌ​ចំពុះ​ដែក (នៅ​មាន​ត) -ក្បាច់​ទី១​បាត​ដៃ​បំបែក​ធរណី-ក្បាច់​ទី២​​បាត​ជើង​រញ្ជួយ​ធរណី -ក្បាច់​ទី៣​ជង្គង់​បង្គំ​ថ្វាយ -ក្បាច់​ទី៤​​ ពូន​ផ្នូរ​កប់​យក្ស -ក្បាច់​ទី៤​ កាយ​​ដី​ដក​ស្ទូង (នៅ​មាន​ត)
 

រូប​ចម្លាក់​ល្បុក្កតោ​បង្ហាញ​ពី​ស្នៀត​វាយ​កែង

ល្បុក្កតោ​នៅ​ប្រាសាទ​បន្ទាយ​ឆ្មារ

អត្ថបទ៖ ឆន ទិត្យ ប្រភព៖ សាន គឹមស៊ាន