វីដេអូ ចង់​ថត​គេ​សម្ភាសន៍ ភ្លេច​ខ្លួន​ដើរ​ធ្លាក់​ទឹក មើល​ទៅ​ចង់​សើច

  • 2014-10-22 21:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ វីដេអូ​មួយ​បាន​បង្ហោះ​ចូល​ YouTube បង្ហាញ​ពី​បុរស​ម្នាក់​ចង់​ថត​គេ​ធ្វើ​សម្ភាសន៍ តែ​បែរ​ជា​ភ្លេច​ខ្លួន​ដើរ​ធ្លាក់​ទឹក​ទាំង​ទូរសព្ទ​នៅ​ក្នុង​ដៃ ដែល​មើល​ទៅ​គួរឲ្យ​អស់​សំណើច​យ៉ាង​ខ្លាំង។

 

 

វីដេអូ​រយៈពេល ១៨​វិនាទី ដែល​គេ​ជឿ​ថា​ថត​បាន​នៅ​ប្រទេស​លីបង់ បង្ហាញ​ថា​បុរស​ចំណាស់​ម្នាក់​ត្រូវ​គេ​សម្ភាសន៍​នៅ​មាត់​សមុទ្រ។ ពេល​នោះ​បុរស​ម្នាក់​ទៀត បាន​ដើរ​ចេញ​មក​ក្រៅ​ដើម្បី​រក​ប្លង់​ថត​ព្រឹត្តិការណ៍​នោះ តែ​បែរ​ជា​ជ្រុល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក។ ទោះ​យ៉ាង​ណា សកម្មភាព​នៃ​ការ​សម្ភាសន៍​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ឯ​អ្នក​ធ្លាក់​ទឹក​ព្យាយាម​រក​កន្លែង​ឡើង​គោក​វិញ។

 

សូម​ទស្សនា​វីដេអូ៖ http://youtu.be/AyKQ2Pykvns

 

ចុចមើល៖ វីដេអូ​ ឈុត​​ Pre Wedding នេះ​សើច​ដាច់​ផ្ងារ

 

ដោយ៖ គង់ វិសាល

ប្រភព៖ nydailynews