វីរុស Zika ចំលងតាមមូសខ្លា CDC សូមឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន
- 2016-01-25 16:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរុស Zika ចំលងតាមមូសខ្លា CDC សូមឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន
ចន្លោះមិនឃើញ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានចេញសេចក្ដីអំពាវនាវមួយឲ្យប្រជាជនមានការប្រុងប្រយ័ត្នលើវីរុសZika ដែលជាជំងឺចំលងតាមមូសខ្លា ដូចជំងឺគ្រុនឈាមនិងមានរោគសញ្ញាដូចជំងឺគ្រុនឈាមដែរ។
វីរុសនេះធ្លាប់កើតនៅកម្ពុជាមួយករណីកាលពីឆ្នាំ២០១០ តែចាប់ពីពេលនោះដល់បច្ចុប្បន្នពុំរកឃើញទៀតទេ។ ចំណែកប្រទេសជិតខាងដូចជាថៃ រកឃើញ៧ករណីសុទ្ធសឹងតែជាសះស្បើយកាលពីឆ្នាំ ២០១២ ដល់ ២០១៤ និងខែមករានេះរកឃើញ ១ករណីទៀតពេលធ្វើដំណើរទៅកោះតៃវ៉ាន់ ។
រូបភាព៖ www.medscape.com
យ៉ាងណាគ្រោះភ័យបណ្ដាលមកពីជំងឺនេះនៅ ក្នុងប្រទេសកម្ពុជា ត្រូវ CDC បញ្ជាក់ថានៅមានកម្រិតទាបនៅឡើយ តែវិធានការបង្ការត្រូវតែពង្រឹងជាប់ជានិច្ចដែលប្រើប្រព័ន្ធដែលមានស្រាប់ និងពង្រឹងប្រព័ន្ធតាមដានជំងឺ។
វីរុស Zika រកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda នៃទ្វីបអាហ្វ្រិក ។ បន្ទាប់មកជំងឺនេះមានការរាតត្បាតខ្លាំងក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្ដាលនៅឆ្នាំ២០១៤។
CDC សូមអំពាវនាវដល់បងប្អូនដែលធ្វើដំណើរត្រលប់មកពីអាហ្វ្រិកនិងអាមេរិក បើសង្ស័យសូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពីប្រវត្តិការធ្វើដំណើររឺទូរសព្ទមកលេខ ១១៥/ ០១២ ៤៨៨ ៩៨១ / ០៨៩ ៦៦៩ ៥៦៧ ៕
អត្ថបទ៖ លឹម សុនា