គ្រូអង់គ្លេសចង់ឲ្យកូនក្រុមសាកជើងជាមួយព័រទុយហ្គាល់ មុន Euro ២០១៦
- 2016-01-26 20:31:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអង់គ្លេសចង់ឲ្យកូនក្រុមសាកជើងជាមួយព័រទុយហ្គាល់ មុន Euro ២០១៦
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Roy Hodgson ចង់ឲ្យកូនក្រុមរបស់ខ្លួន សាកកម្លាំងជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលមានកីឡាករ Cristiano Ronaldo ក្នុងនោះ មុនពេលចាប់ផ្ដើមយុទ្ធនាការ Euro ២០១៦ ដែលប្រព្រឹត្តទៅនៅប្រទេសបារាំង នាពាក់កណ្ដាលឆ្នាំខាងមុខ។
ការយកព័រទុយហ្គាល់ដើម្បីធ្វើតេស្តសមត្ថភាព ដោយសារតែព័រទុយហ្គាល់ ជាក្រុមខ្លាំងមួយនៅអឺរ៉ុប ហើយបច្ចុប្បន្នកំពុងកាន់ចំណាត់ថ្នាក់លេខ៧ ពិភពលោក ក្នុងតារាងរបស់ FIFA។
ក្រៅពីនេះ លោក Hodgson ក៏កំពុងសម្លឹងរកក្រុមបាល់ទាត់អាជីពមួយចំនួន ដើម្បីប្រកួតមិត្តភាពផងដែរ ក្នុងនោះមានដូចជា Newcastle, Sunderland, Manchester United និង Manchester City ជាដើមដែលការប្រកួតអាចនឹងធ្វើឡើងនៅទីតាំងផ្សេងក្រៅពីកីឡដ្ឋានជាតិ Wembley។
នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០១៦ តោកំណាចអង់គ្លេសនឹងបើកឆាកប៉ះក្រុមខ្លាំងរុស្ស៊ី នៅថ្ងៃ ១១មិថុនា និងត្រូវប៉ះក្រុមជម្រើសជាតិវេល រំលង៥ថ្ងៃបន្ទាប់ ហើយចុងក្រោយប៉ះ ស្លូវ៉ាគី នៅថ្ងៃ២០ មិថុនា៕
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ DairlyMail