​លោក​ Bill Gates នៅ​តែ​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក

  • 2016-01-27 17:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​តាមដាន​​ទ្រព្យ​សម្បត្តិ​បុគ្គល​ល្បី​ Wealth-X បាន​បញ្ចេញ​ទិន្នន័យ​ចុង​ក្រោយ​បង្អស់​មួយ​អំពី​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​​នៅ​ក្នុង​ពិភពលោក។

 

 

ហាក់​មិន​ជា​មាន​ការ​ប្រែ​ប្រួល​ប៉ុន្មាន​​ឡើយ ដោយ​លទ្ធផល​បង្ហាញ​ថា​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ​លោក​ Bill Gates នៅ​តែ​​ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី​មួយ ​ជា​​បុគ្គល​មាន​ជាង​គេ​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៨៧,៤​ពាន់​លាន​ដុល្លារ។

 

ខាង​ក្រោម​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០៖

 

២. លោក​ Amanci Ortega ៖ អ្នក​ជំនួញ​សញ្ជាតិ​អេស្ប៉ាញ​ (៦៦,៨​ពាន់​លាន​ដុល្លារ)

 

 

៣. លោក​ Warren Buffett ៖ អ្នក​បណ្ដាក់​ទុន​ដ៏​ជោគ​ជ័យ​មួយ​រូប​ (៦០,៧​ពាន់​លាន​ដុល្លារ)

 

 

៤. លោក​ Jeff Bezos ៖ ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amazon (៥៦,៦​ពាន់​លាន​ដុល្លារ)

 

 

៥. លោក​ David Koch ៖ ជា​អ្នក​ជំនួញ​សញ្ជាតិ​អាមេរិក (៤៧,៤​ពាន់​លាន​ដុល្លារ)

 

 

៦. លោក​ Charles Koch ៖ ជា​នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ Koch (៤៦,៨​ពាន់​លាន​ដុល្លារ)

 

 

៧. លោក​ Larry Ellison ៖ ជា​នាយក​ប្រតិបត្តិ​និង​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ក្រុមហ៊ុន​ Oracle (៤៥,៣​ពាន់​លាន​ដុល្លារ)

 

 

៨. លោក​ Mark Zuckerberg ៖ ស្ថាបនិក​ក្រុមហ៊ុន​ Facebook (៤២,៨​ពាន់​លាន​ដុល្លារ)

 

 

៩. លោក​ Michael Bloomberg ៖ ម្ចាស់​ក្រុមហ៊ុន​​ Bloomberg (៤២,‌​១​ពាន់​លាន​ដុល្លារ)

 

 

១០. លោក​ Ingvar Kamprad ៖ ស្ថាបនិក​ក្រុមហ៊ុន​ IKEA (៣៩,៣​ពាន់​លាន​ដុល្លារ)​

 

​​​ ​​

ចុច​អាន៖ សេដ្ឋី​វ័យក្មេង​ Mark Zuckerberg បង្ហាញ​ពី​ទូ​​ដែល​​ផ្ទុក​សំលៀក​បំពាក់​សាមញ្ញ​បំផុត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BusinessInsider

អត្ថបទថ្មី