ទស្សនិកជន​ក្ដៅ​ចិត្ត​ព្រោះ​តួ​ស៊ុន​អ៊ូខុង​ឆ្នាំ១៩៨៦ ត្រូវ​​ប៉ុស្តិ៍​ទូរទស្សន៍​រើស​អើង

  • 2016-01-30 13:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​ព័ត៌មាន​ដែល​បាន​​ចុះ​ផ្សាយ​មុន​នោះ​ថា​តារា​សម្ដែង​ជើង​ចាស់ Liu Xiao Ling Tong ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​កម្មវិធី​ទទួល​ឆ្នាំ​ថ្មី​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​នោះ តួ​ស៊ុន អ៊ូខុង ជាសាមី​ខ្លួន​​បាន​ឲ្យ​ដឹង​ថា​លោក​មិន​ត្រូវ​បាន​គេ​អញ្ជើញ​នោះ​ទេ។

 

 

បណ្ដាញ​ព័ត៌មាន Ifeng របស់​ចិន​បាន​រាយការណ៍​ថា កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា​មុន​នេះ​មាន​គេហទំព័រ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ថា​តារា​សម្ដែង​រៀម​ច្បង Liu Xiao Ling Tong គឺ​ជា​តារា​កិត្តិយស​នៅ​ក្នុង​កម្មវិធី​អបអរ​ឆ្នាំ​ថ្មី​ដែល​ជា​ឆ្នាំ​វក​របស់​ប៉ុស្តិ៍ CCTV។ ពួក​គេ​ព្រម​ទាំង​បាន​បន្ថែម​ទៀត​ថា​តារា​អាយុ ៥៦​ឆ្នាំ​ព្រម​ទាំង​បាន​សម្ដែង​ល្ខោន​ហនុមាន​ជាមួយ​នឹង​កំពូល​តារា​សម្ដែង​ហុងកុង Aaron Kwok ទៀត​ផង​ព្រោះ Aaron គឺ​ជា​តួ​អ៊ូខុង​ថ្មី​បំផុត​នៅ​លើ​កញ្ចក់​ភាពយន្ត​ចិន។

 

យ៉ាងណាក៏ដោយ ឆ្លើយ​តប​នឹង​អ្នក​កាសែត កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៧ ខែ​មករា Liu Xiao Ling Tong បាន​ឲ្យ​ដឹង​ថា​ព័ត៌មាន​ខាង​លើ​គឺ​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។ "ខ្ញុំ​មិន​បាន​ទទួល​ពាក្យ​អញ្ជើញ​អ្វី​ទាំង​អស់​ពី CCTV រឹត​តែ​គ្មាន​រឿង​ខ្ញុំ​និង Aaron Kwok មាន​ការ​សម្ដែង​រួម​គ្នា​ទៅ​ទៀត" តារា​សម្ដែង​វ័យ​ចំណាស់​បក​ស្រាយ។

 

 

ពេល​បាន​ដឹង​ព័ត៌មាន​ខាង​លើ ប្រជាជន​​ប្រទេស​ចិន​បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង។ ពួក​គេ​បាន​ឲ្យ​ដឹង​ថា​រូបភាព​ស៊ុន​អ៊ូខុង​របស់ Liu Xiao Ling Tong គឺ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​យុវភាព​របស់​​ប្រជាជន​ចិន​នៅ​គ្រប់​ស្រទាប់ ដូចនេះ​ហើយ​ការ​អញ្ជើញ​លោក​ឲ្យ​សម្ដែង​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​វក​នេះ​គឺ​សម​ស្រប​បំផុត។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ដើម្បី​ឲ្យ​ពួក​គេ​ផ្លាស់​ប្ដូរ​គម្រោង​មួយ​នេះ។​

 

​ឆ្លើយ​តប​ចំពោះ​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ Ling Tong បាន​ចែក​រំលែក​ថា​លោក​មិន​ពិបាក​ចិត្ត​នោះ​ទេ។ "ខ្ញុំ​គឺ​ជា​បុគ្គលិក​របស់ CCTV ហើយ​រើស​យក​អ្នក​ណា​មក​សម្ដែង​គឺ​ជា​ជម្រើស​របស់​ពួក​គេ។ បើ​គេ​មិន​ត្រូវ​ការ​ខ្ញុំ ខ្ញុំ​ក៏​មិន​ប្រកាន់​អី​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​វា​មិន​មែន​ជា​រឿង​ធំដុំ​អ្វី​ដែរ។

 

 

តារា​សម្ដែង​ប្រុស​បាន​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​មិន​បាន​សម្ដែង​ក្នុង​កម្មវិធី​ធំលើ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ក៏​ពិត​មែន​តែ​លោក​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​សម្ដែង​លើ​ប៉ុស្តិ៍​ខេត្ត​​មួយ​ចំនួន​​ដូច​ជា Liaoning និង Shandong ដែរ៕

 

ចុចអាន៖តួ​ស្រី​ក្មេង​មិន​ខ្វល់​រឿង ​ប្រគល់​ខ្លួន​ឲ្យ​ទិនហ្វី​ដើម្បី​បាន​ដើរ​តួ​ឯក

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

អត្ថបទថ្មី