មាស សុខសោភា ច្រៀង​មិន​យក​កម្រៃ​ថ្ងៃ​ Couple Run​ ដើម្បី​ជួយ​គន្ធ​បុប្ផា​

  • 2016-02-01 16:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាស សុខ​សោភា បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នាង​នឹង​ចូល​រួម​ក្នុង​កម្ម​វិធី​ Couple Run ដោយ​មិន​យក​កម្រៃ​​ដើម្បី​ជួយ​​មន្ទីរពេទ្យ​គន្ធ​បុប្ផា​​ដែល​រៀប​ចំ​ដោយ​ Ice Watch​។

 

សោភា ថ្លែង​៖ “​ចាស​អូន ថ្ងៃនោះ​បង​​នឹង​ចូល​រួម​ក្នុង​កម្ម​វិធី​ Couple Run នៅ​ស្តាត​អូ​ឡាំ​ពិច​​ដែល​រៀប​ចំ​ដោយ​ Ice Watch ​ក្នុង​នោះ​ ​៥០%​នៃ​សំបុត្រ​ដែល​លក់​បាន​ទាំង​អស់ នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា​ណា​អូន"​។

 

 

តារា​ចម្រៀង​ប្រចាំ​ថោន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​​ ទោះ​បី​ជា​រវល់​ប៉ុណ្ណា​ក៏​នាង​ត្រូវ​តែ​ឆ្លៀត​ចូលរួម​​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​នេះ​ដែរ​​ព្រោះ​ជា​ការងារ​សង្គម​​និង​មាន​ពេល​វេលា​សម្រាប់​ Fans នាង​​ផង​ដែរ​។ ​

ម្ចាស់​បទ​ “គេ​មាន​សំណាង​អូន​មាន​ទឹក​ភ្នែក​” បន្ថែម៖ "ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នោះ​បង​រវល់​ណាស់​អូន បង​ត្រូវ​មាន​ការងារ​ឯក​ជន​ជា​ច្រើន​ទៀត​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​មិន​ចោល​ការងារ​សប្បុរសធម៌​នេះ​ដែរ ព្រោះ​ជា​អ្វី​ដែល​បង​ពេញ​ចិត្ត​ និង​ដើម្បី​បាន​ថវិកា​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ណាមួយ​ជា​ពេលវេលា​សម្រាប់​បង ​និង​Fans​ ​បាន​នៅ​ក្បែរ​ពួក​គាត់​ផង​ដែរ"​។

 

លើស​ពី​នេះ​ទៀត សោភា​ប្រាប់​ថា​ នាង​នឹង​មាន​២បទ​ដើម្បី​បម្រើ​អារម្មណ៍​បង​ប្អូន​ដូចជា​បទ​ "លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ"​ និង​បទ​ថ្មី​មួយ​បទ​តែ​នាង​អត់​ចាំ​ចំណង​ជើង។

 

មាស សុខសោភា បាន​សំណូម​ពរ​ទៅ​ទស្សនិកជន​ទាំង​អស់​គ្នា​ចូល​រួម​ក្នុង​កម្មវិធី Couple Run ឲ្យ​បាន​ច្រើន​ដើម្បី​បាន​ថវិកា​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ មិន​តែ​ប៉ុណ្ណោះ​ ប្រិយមិត្ត​ថែម​ទាំង​បាន​លេង​ល្បែង​កម្សាន្ត​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ទៀត​ផង។

 

Couple Run នឹង​ត្រូវ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​១៤-កុម្ភៈ​តែ​ម្ដង ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង ៨:៣០ ​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ Couple Run ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Ice Watch ហើយ ៥០%​នៃ​សំបុត្រ​ដែល​លក់​បាន​ទាំង​អស់ នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា។ ប្រិយមិត្ត​អាច​រក​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ ៦ ដុល្លារ​នៅ​តាម​ទីតាំង​៖

 

១. សាខា ice-watch ​ព្រះ​មុនីវង្ស (០៧៧ ៧៥ ១០០០) ២. Ice Park ផ្សារ​ទំនើប​អ៊ីអន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥) ៣. ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ៤. ហាង Deluxe Chicken មាត់​ទន្លេ​ជិត​ Khmer Royal (០១៦ ៥៨ ៥៨ ៨៣) ៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។

 

ប្រិយមិត្ត​ក៏​នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស​ពី​ការ​ទិញ​សំបុត្រ​ចូលរួម​ផង​ដែរ៖ – អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ, cheer balloon មួយ និង​កង​ដៃ​​មួយ​របស់ ice-watch – ទឹក​បរិសុទ្ធ​មួយ​ដប ទឹក​ផ្លែឈើ Freeze មួយ​កំប៉ុង – សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី Ice Park បញ្ចុះ​តម្លៃ ៥០% – កាដូ​ពី Libresse – កាត​បញ្ចុះ​តម្លៃ​សម្រាប់ Deluxe Chicken

 

កាន់​តែ​ពិសេស! សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន នឹង​ទទួល​បាន៖

 

– សំបុត្រ​ជិះ​ស្គី​ទឹកកក Free 100% ពី ICE Park – កាដូ​ពី​ផលិតផល​កូរ៉េ Yadah – សំបុត្រ​កុន2D, Popcorn និង​កូកា​ កូឡា នៅ Legend Cinema – Vitamin Beroca

 

Couple Run

Couple Run នឹងប្រារព្ធឡើងនៅថ្ងៃទី 14 កុម្ភះ 2016 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ តម្លៃសំបុត្រចូលរួមត្រឹមតែ 6$ ប៉ុណ្ណោះ, រាល់ការជាវសំបុត្ររបស់លោកអ្នកត្រូវឧបត្ថម្ភជូនមន្ទីពេទ្យគន្ធបុប្ផា មិនត្រឹមតែប៉ុណ្ណោះទេ អ្នកថែមទាំងទទួលបានការដូពិសេសជាច្រើនដូចជា៖ _ អាវយឺតមួយ កងដៃមួយ CheerBalloonមួយ_ សំបុត្រជិះស្គីទឹកកក បញ្ចុះតំលៃ 50% ពី ICE Park _ ទឹកផ្លែឈើ Freeze មួយកំប៉ុង_ ការដូពី Libresse មួយកាន់តែពិសេសសំរាប់អ្នកដែលបានទិញសំបុត្របានមុន នឹងទទួលបាន៖_ សំបុត្រជិះស្គីទឺកកក Free 100% ពី ICE Park_ ការដូ ពីផលិតផល YADAH_ សំបុត្រគុន2D នៅ Legend Cinema _ Pop Con + CoCa ពី Legend Cinema _ Vitamin Beroca (បញ្ជាក់៖ ចំពោះការដូពិសេស ចំនួនមានកំណត់ សូមរួសរាន់ឡើង)សូមទំនាក់ទនងលេខទូរសព្ទ័ ០77 751000 ។

Posted by Watch Empire on Thursday, January 21, 2016

 

Couple Run ព្រឹត្តិការណ៍​រត់​ជា​គូ​ធំ​បំផុត​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

 

 

អត្ថបទ៖ ថា ម៉ាលីដា​