Super Junior ត្រលប់​មក​ជា​ថ្មី​តាម​រយៈ​ MV បទ "This is Love”

  • 2014-10-23 00:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរស​ល្បី​របស់​កូរ៉េ​ខាង​ត្បូង Super Junior បាន​ត្រលប់​មក​សារ​ជា​ថ្មី​ម្ដង​ទៀត​ហើយ តាម​រយៈ​បទ​ថ្មី "This is Love”។

 

បន្ទាប់​ពី​ចេញ​បទ "MAMACITA” កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា នៅ​ថ្ងៃ​នេះ ក្រុម​ Super Junior បាន​ចេញ​វីដេអូ​បទ "This is Love” សម្រាប់​ការ​ត្រលប់​មក​វិញ​ជា​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៤​នេះ។ បទ​ចម្រៀង​ថ្មី "This is Love” និង​បទ "Evanesce” ដែល​ត្រៀម​ចេញ​ជា​វីដេអូ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ នឹង​មាន​ចេញ​លក់​ លើ​អ៊ីនធឺណិត​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា និង​នៅ​លើ​ទីផ្សារ​ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា។

 

Super Junior នឹង​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​បទ​ថ្មី​នេះ ក្នុង​កម្មវិធី "M!Countdown” និង​កម្មវិធី​ប្រគំ​តន្ត្រី​លើ​ទូរទស្សន៍​​កូរ៉េ​ផ្សេង​ៗ​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ។

 

ទស្សនា​បទ​ "This is Love” ខាង​ក្រោម​នេះ៖

http://youtu.be/utmykx9RUEw

អានអត្ថបទ៖ Park Bom លេច​ឈុត​ក្នុង​លើ​ឆាក យ៉ាង​អាម៉ាស់ ​​មិត្ត​រួម​ក្រុម​ខំ​ជួយ​បិទបាំង

យ៉ាង​ណា​ដែរ បទ​ថ្មី​នេះ?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop